ភាគទី7 «អារម្មណ៍ច្របូកច្របល់!»

2K 188 7
                                    

សង្រ្គាម⚡️ស្នេហា

ពេលរាត្រីដ៏សែនអ៊ូរអរសម្បូរទៅដោយមនុស្សដេីរកម្សាន្តទៅមកជាច្រេីនតាមដងផ្លូវដែលខ្វាត់ខ្វែងនាទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ហេីយនៅពេលនេះដែរ រាងតូចTaehyungក៏កំពុងតែឈរជាមួយម្ដាយជួយលក់យ៉ាងមមាញឹក។

«Taehyung..!ថ្ងៃនេះកូនមិនមានកិច្ចការសាលាធ្វេីទេឬ?»ម្ដាយរាងតូចក៏ចោលសម្ដីចោទសួរទៅកូនរបស់ខ្លួនទាំងដៃកំពុងវិចខ្ជប់អាហារអោយភ្ញៀវដែលកំពុងឈរចាំ។

«អត់ទេម៉ាក់..!ថ្ងៃនេះកូនទំនេរទេីបចង់មកជួយលក់ម៉ាក់..!»រាងតូចតបទៅម្ដាយទាំងញញឹមជាមួយសម្លេងស្រទន់ផ្អែម។

បន្តិចមកម្ដាយTaehyungញញឹមស្រស់បន្តិចរួចគាត់ក៏និយាយតបទៅរាងតូច

«ចង់បានអីមែនទេ?បានមកយកចិត្តម៉ាក់!»

«ម៉ាក់គិតថាកូននេះជាមនុស្សមុខលុយចឹងហ្ហ៎..!កូនធំហេីយ បេីរឿងលុយកូនចេះចាត់ចែងហេីយម៉ាក់!»taeតបទាំងការសម្លឹងទៅម្ដាយញញឹមស្រស់មិនដាច់។

«ម៉ាក់ដឹងហេីយថាកូនពូកែ!ហាស...!»ម្ដាយរាងតូចសេីចខិលជាមួយរាងតូចយ៉ាងមានក្ដីសុខ រួចម្ដាយកូនទាំងពីរក៏លក់ដូរបន្តទៅទៀតទៅ។

សាកលវិទ្យាល័យSinwa

យប់ក្នុងបរិយាយកាសដ៏សែនត្រជាក់នៃកម្លាំងខ្យល់បក់មិនបន្តិចៗ ដែលបានរត់ផាត់ទៅប៉ះស្បែកសខ្ចីរបស់រាងតូចJiminដែលកំពុងអង្គុយកៀនព្យាណូជាមួយការសម្លឹងមេីលដោយកែវភ្នែកស្រងូតស្រងាត់។បន្តិចមករាងតូចក៏លេីកដៃឆ្វេងហេីយយកមកអង្អែលព្យាណូអូសថេីរៗទៅមកជាមួយពាក្យសម្ដីបន្លឺចេញមក។

«ម៉ាក់..!ថ្ងៃនេះកូនពិតជានឹកអ្នកម៉ាក់បំផុតហេីយ...!កូនពិតជាខំប្រឹងរស់នៅអោយមានក្ដីសុខទៅតាមសម្ដីដែលម៉ាក់តែងតែប្រាប់កូនហេីយ...!ដូចនេះម៉ាក់កុំបារម្ភអីណា៎!»

បន្ទាប់ពីរាងតូចJiminនិយាយរួច រាងតូចក៏ស្រាប់តែសម្រក់ទឹកភ្នែកបន្តិចមកជាមួយស្នាមញញឹមតិចៗរំលេចអោយឃេីញពីផ្ទៃមុខដែលសោកសៅ។បន្តិចមកJiminក៏ចាប់ផ្ដេីមបេីកព្យាណូរួចក៏លេងបទBeautiful sunshineមកយ៉ាងពិរោះអន្លង់អន្លោច។

ប្រជុំរឿងភាគប្រលោមលោកBTSDonde viven las historias. Descúbrelo ahora