ភាគទី៣«ការជួបគ្នា!»

585 55 3
                                    

ភាគទី៣

ព្រឹកថ្ងៃថ្មី

ពន្លឺនៃរស្មីព្រះអាទិត្យក៏បានចាំងជះចូលមកផ្ទៃផែនដី រួមជាមួយខ្យល់ដែលធ្លាក់រំភេីយៗ បង្កេីតបានជាពេលព្រឹកដ៏ស្រស់ថ្លា។ពេលនេះនៅខុនដូរបស់រាងតូចJimin ដោយរាងតូចក៏បានភ្ញាក់ដឹងខ្លួន រួមជាមួយការតែងខ្លួនជានិស្សិតរួចរាល់ដូចរាល់ដង ហេីយរាងតូចស្រស់ស្រូបអាហារបន្យិចទេីបចេញដំណេីរជិះម៉ូតូទៅសាលា។

នៅសាកលវិទ្យាល័យ

មនុស្សជាច្រេីនកំពុងតែតម្រៀបជួរគ្នា ឈរមេីលសម្លឹងមិនដាក់ភ្នែកជាមួយទឹកមុខរំភេីបញាប់ញ័រ កាលបេីពួកគេបានកំពុងតែឃេីញនូវវត្តមាននាយកម្លោះសង្ហារ សាច់សខ្ចីដូចសំឡី កែវភ្នែកតូចៗ សមជាមួយច្រមុះស្រួចស្ដេីម រួមជាមួយបបូរមាត់ពណ៌ផ្កាឈូកស្រស់ ដោយនាយកម្លោះម្នាក់នេះគឺគ្មាននរណាក្រៅពីនាយកម្លោះSuganនោះឡេីយ។

«ពួកឯងសង្ហារណាស់....!»

«ថតផុសទៅ..!ម៉ែអេីយប្រុសអីសង្ហារដូចរាជបុត្រក្នុងរឿងនិទាន!»

សម្លេងនិយាយខ្សឹបគ្នាទៅមករបស់ពួកក្រុមនិស្សិតស្រីៗ ដែលឈរទន្រ្ទាំជេីងនៅសុខកាលបេីពួកនាងបានចាញ់នូវភាពសង្ហាររបស់នាយកម្លោះSugan។

ងាកមកនាយកម្លោះSuganវិញ នាយកម្លោះហាក់មិនបញ្ចេញទឹកមុខរួសរាយញញឹមអ្វីឡេីយ ដោយនាយកម្លោះគិតតែពីឈរទ្រឹង ព្រមជាមួយការស្ដាប់លោកប៉ារបស់ខ្លួនគឺលោកម្ចាស់Fangកំពុងតែនិយាយសាច់ការជាមួយលោកនាយកសាលានៅក្នុងបន្ទប់ការិយាល័យ។បន្តិចមកនោះ នាយកម្លោះSuganក៏រៀបដេីរចេញពីកន្លែងលោកប៉ាខ្លួនសន្ទនា តែក៏ត្រូវលោកFangបន្លឺសម្លេងនិយាយចោទសួរ។

«កូនចង់ទៅណាSugan?»

ឮបែបនេះ នាយកម្លោះSuganក៏បន្លឺតបទៅលោកFangវិញទាំងសម្លេងស្មេីៗ។

«ខ្ញុំចង់ទៅក្រៅស្រូបខ្យល់អាកាសបន្តិច!នៅទីនេះធុញណាស់!»

«នេះមិចក៏និយាយបែបនេះមុខលោកនាយកSugan?»

លោកFangបញ្ចេញសម្លេងចោទសួរនាយកម្លោះហាក់ចង់ខឹងដែលនាយកម្លោះនិយាយមិនគោរពលោកនាយក។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now