ភាគទី២«សុបិន!»

768 64 15
                                    

ភាគទី២

(ណប់ចិត្តតមុននឹងឈានចូលដល់សាច់រឿងភាគ២អេតមីនសូមកែសាច់រឿងភាគទី១បន្តិច។ដោយSugaគឺទេីបមកពីអាមេរិកតែ១០ឆ្នាំវិញអេតមីនភាគ១ដាក់១៨ឆ្នាំ។ហេីយឈ្មោះតួអង្គ អេតមីនសម្រេចថា កូនភ្លោះទាំងពីរ ដោយតួអង្គបងដែលស្លាប់គឺមានឈ្មោះថាMin Yoon Gi ហៅថាSugaយេីងហ្និង ចំណែកតួអង្គប្អូនដែលនៅរស់គឺឈ្មោះMin YoonganហៅSuganវិញ ដេីម្បីកុំអោយណប់ចិត្តអានមិនយល់និងច្រឡំទៀតណា៎...!)

ម៉ោង៤រសៀល

នៅសាកលវិទ្យាល័យ

ពេលនេះមេឃក៏ផ្ដេីមស្រទុំធ្លាក់ពន្លឺព្រះអាទិត្យបន្តិចម្ដងៗហេីយ។ដោយនិស្សិតគ្រប់គ្នាក៏បាននាំគ្នាចេញពីរៀន ត្រលប់ទៅផ្ទះឬអ្នកខ្លះនាំគ្នាដេីរលេងកម្សាន្តបន្តនៅក្នុងទីក្រុង។

«Jimin!អោយយេីងជូនទៅខុនដូឯងទេ?»

នាយកម្លោះសង្ហារJungkook ដែលកំពុងតែដេីរចេញពីថ្នាក់បណ្ដេីរ ក៏បានបន្លឺសម្លេងនិយាយចោទសួរទៅរាងតូចJiminដែលកំពុងដេីរទន្ទឹមនិងនាយកម្លោះ។

ឮបែបនេះ រាងតូចJiminក៏បន្លឺនិយាយតបវិញទាំងសេីចតិចៗ។

«យេីងរបួសជង្គង់បន្តិចទេ មិនមែនរបួសដៃឯណា...! ឯងកុំបារម្ភអី ឆាប់ត្រលប់ទៅផ្ទះទៅ!»

«តែយេីងថា....»

«ឆាប់ទៅ...!»

រាងតូចJiminក៏បន្លឺសម្លេងកាត់ពាក្យនាយកម្លោះJungkookដែលនៅរឹងទទឹងមិនព្រមទៅ។តែដោយសារឃេីញទឹកមុខរាងតូចបញ្ជាក់ថាមិនអីហេីយនាយកម្លោះក៏ធូរចិត្ត រួចនាយកម្លោះក៏បន្លឺនិយាយបន្តិចមុននឹងចេញទៅកន្លែងយកឡាន។

«អូខេ!យេីងចាញ់ឯងក៏បាន!តែពេលដល់ខុនដូ ឯងត្រូវខលប្រាប់យេីងឮទេ?»

ឮបែបនេះ រាងតូចក៏តបញញឹមគ្រវីក្បាលហួសចិត្តនិងមិត្តសម្លាញ់ខ្លួន។

«បាទ...!ទទួលបញ្ជាចៅហ្វាយ!»

រាងតូចនិយាយចប់ នាយកម្លោះJungkookក៏លេីកដៃបាយៗដេីរចេញទៅបាត់ទៅ។ចំណែកឯJiminក៏ដេីរទៅរកកន្លែងផ្ញេីរម៉ូតូរបស់ខ្លួនបាត់ដែរទៅ។

______________________

ពេលយប់ម៉ោង៦នៅភូមិគ្រឹះនាយកម្លោះSugan

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now