ភាគទី៥«មេីលថែ!»

1K 113 10
                                    

ភាគទី៥

ព្រឹកឡេីង

ពេលព្រឹកដ៏សែនត្រជាក់រួមជាមួយពន្លឺព្រះអាទិត្យដែលបញ្ចេញកម្ដៅមកតិចៗបង្កេីតអោយមានអាកាសធាតុយ៉ាងកក់ក្ដៅ។ពេលនេះរាងតូចTaehyungក៏កំពុងតែគេងនៅក្នុងបន្ទប់ខ្លួនយ៉ាងស្កប់ស្កល់ តែក៏ត្រូវបានចោលកែវភ្នែកសម្លឹងមេីលមកទាំងបារម្ភរបស់រាងតូចJiminកាលបេីរាងតូចបានដឹងថាអ្នកប្រុសជាទីស្រឡាញ់របស់គេបានធ្លាក់ទឹកបឹងកណ្ដាលយប់ស្ងាត់ បេីមិនបានបងប្រុសខ្លួនគឺនាយកម្លោះJungkookមកជួយទាន់ពេលទេម្ល៉េះរាងតូចTaehyungប្រាកដជាស្លាប់បាត់ទៅហេីយ។

បន្តិចមកនោះរាងតូចTaehyungក៏ស្រាប់តែដឹងខ្លួន រួចរាងតូចក៏បន្លឺសួរមករាងតូចម្នាក់ទៀតកាលបេីបានឃេីញរាងតូចJiminសម្លឹងមេីលមកខ្លួនយ៉ាងស្រពោន។

«តេីខ្ញុំគេងយូរប៉ុណ្ណាហេីយ?»

ឮបែបនេះរាងតូចJiminក៏បន្លឺតបទៅវិញយ៉ាងស្រទន់។

«អ្នកប្រុសសន្លប់តាំងពីយប់មិញពេលដែលបងប្រុសJungkookនាំយកអ្នកប្រុសមកបន្ទប់វិញ!»

ពេលរាងតូចJiminនិយាយចប់ រាងតូចTaehyungក៏ងេីបមកអង្គុយសន្សឹមៗដោយបានរាងតូចJiminទៅជួយគ្រា។បន្តិចមកទេីបរាងតូចសម្លឹងនិងចោទសួរទៅរាងតូចJiminវិញ។

«ពេលJungkookគេនៅទីណា?គេមិនកេីតអីទេមែនទេ?»

«គឺបងប្រុសគាត់មិនបានកេីតអ្វីទេ!តែគាត់....»

«Jungkookយ៉ាងមិចJimin?»

ដោយឃេីញពីការបន្លឺពាក្យសម្ដីស្ទាក់ស្ទេីររបស់រាងតូចJiminហេីយនោះ រាងតូចTaehyungក៏បន្លឺចោទមក។

ចំណែករាងតូចJiminឮបែបនេះហេីយ រាងតូចក៏ហាក់អេះអុញបន្តិចដែរទេីបរាងតូចTaehyungក៏បន្លឺចោទសួរមកម្ដងទៀត។

«Jungkookកេីតអីហ្ហាស៎?មិចក៏ឯងមិនប្រាប់ខ្ញុំអីចឹងJimin?»

ដោយឮការចោទសួរជាលេីកទីរបស់រាងតូចTaehyungទាំងសម្លេងមាំហេីយនោះ រាងតូចJiminក៏ព្រមបន្លឺតបទៅវិញ។

«បងប្រុសJungkookគាត់មិនស្រួលខ្លួនពេលដែរគាត់លោតចូលទឹកបឹងយប់មិញទៅជួយអ្នកប្រុស!តែគាត់ហាមប្រាមខ្ញុំថាមិនអោយប្រាប់អ្នកប្រុសឡេីយទាន!»

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now