សង្រ្គាមស្នេហា ភាគទី22 «សាងស្នេហ៍ចុងក្រោយ

382 58 1
                                    

ភាគទី22   «សាងស្នេហ៍ចុងក្រោយ»

ពេលនេះម៉ោង8យប់ទៅហេីយ តែរាងតូចនៅពេលនេះវិញហាក់កំពុងតែអង្គុយស្រងេះស្រងោចនៅក្នុងផ្ទះម្នាក់ឯងរួមជាមួយដបស្រាដែលកាន់ជាប់ខ្លួន។

បន្តិចមករាងតូចក៏ច្រាលទឹកភ្នែកយំមកខ្លាំងៗរួមជាមួយពាក្យសម្ដីនិយាយយ៉ាងក្ដុកក្ដួល។

«តេីឱ្យអូនត្រូវធ្វេីយ៉ាងណា?អូនដឹងថាពេលនេះអូនកំពុងតែក្លាយទៅជាមនុស្សអាត្មានិយមនៅក្នុងកែវភ្នែកបងហេីយJungkook!តែអូនពិតជាគ្មានជម្រេីសឱ្យជ្រេីសមែន!ហុឺៗៗ...!»

និយាយរួចរាងតូចក៏លេីកដបស្រារួចក៏អកផឹក ដេីម្បីចង់លុបបំបាត់រាល់រឿងឈឺផ្សារដែលខ្លួនកំពុងតែជួបនៅពេលនេះ។

«ឈប់ផឹកបានហេីយ!»

ភ្លាមនោះសម្លេងដ៏មាំមួយក៏បានបន្លឺឡេីងមក ហេីយម្នាក់នោះគឺជានាយកំលោះJungkookនេះឯង។

រាងតូចឃេីញបែបនេះក៏ជូតទឹកភ្នែកចេញបន្តិច រួចក៏ងាកសម្លឹងនិយាយចោទសួរទៅនាយកំលោះ។

«Jungkook!បងមកតាំងពីពេលណា?»

នាយកំលោះក៏ដាក់ខ្លួនអង្គុយជិតរាងតូចបន្តិចរួចទេីបនាយកំលោះJungkookបន្លឺសម្លេងតបឆ្លេីយទៅមនុស្សជាទីស្រឡាញ់របស់ខ្លួនជាមួយសម្លេងស្រទន់។

«គឺបងមកអំបិញមិញនេះ!Taehyung តេីអូនមានបញ្ហាអ្វីមែនទេ?អូនអាចប្រាប់បងបានណា!»

រាងតូចឮបែបនេះ Taehyungក៏ខិតទៅជិតនាយកំលោះបន្តិចរួចរាងតូចក៏ចាប់ខ្លួននាយកំលោះមកឱបទាំងទឹកមុខស្រពោន។

បន្តិចមកទេីបរាងតូច និយាយបន្លឺសម្លេងថេីរៗទៅកាន់នាយកំលោះ។

«អូនគ្មានអ្វីពិតមែន!បងកុំបារម្ភអីណា!»

«បេីអូនគ្មានអ្វី ហេតុអីក៏អូនយំTaehyung?»

នាយកំលោះក៏ពោលតបសួរទៅរាងតូចវិញទាំងងឿងឆ្ងល់។ពេលនេះនាយកំលោះដឹងថារាងតូចកំពុងតែមានបញ្ហា គ្រាន់រាងតូចមិនព្រមហាស្រដីប្រាប់នាយកំលោះប៉ុណ្ណឹង។

ចំណែកឯTaehyungកាលបេីដឹងថានាយកំលោះហាក់នៅតែចោទសួរមិនបាត់សង្ស័យបែបនេះ រាងតូចក៏កាន់តែឱបនាយកំលោះខ្លាំងឡេីងរួចរាងតូចក៏តបទៅវិញទាំងស្រទន់។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now