ភាគ5 «លួចស្រឡាញ់!»

2.4K 193 7
                                    

សង្រ្គាម⚡️ស្នេហា

បន្ទាប់ពីការអោបយំរបស់បុរសចំណាស់ដែលជាឪពុករាងតូចJiminរួចហេីយ ប៉ារាងតូចក៏ដាក់ខ្លួនអង្គុយលេីកៅអៅកៀនគ្រែដោយដៃម្ខាងកំពុងចាប់កាន់ដៃរាងតូចថ្នមៗជាមួយទឹកមុខស្រទន់សម្លឹងទៅកូនជាទីស្រឡាញ់របស់ខ្លួន។

«បេីកូនកេីតអីទៅ តេីអោយប៉ារស់នៅយ៉ាងមិច?ប៉ាបាត់បង់ម៉ាក់កូនទៅម្នាក់ហេីយ!ប៉ាមិនព្រមបាត់បង់កូនទៅមួយទៀតឡេីយ!»ប៉ាJiminពោលនិយាយដោយភាពភ័យខ្លាច បញ្ចេញអារម្មណ៍ខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់។

«ប៉ា..!កូនមិនអីទេ...!»រាងតូចញញឹមសម្លឹងតបទៅប៉ារបស់ខ្លួនជាមួយភាពផ្អែមល្ហែម។ រាងតូចពិតជាមិនចង់អោយមនុស្សដែលខ្លួនស្រឡាញ់ត្រូវមកកេីតទុក្ខក្រៀមក្រំបែបនេះឡេីយ។

«ថ្ងៃក្រោយធ្វេីអី ត្រូវគិតពីខ្លួនឯងផង!នេះបេីមិនបានអ្នកកម្លោះអំបិញមិញមកជួយទាន់ពេលទេ ម្ល៉េះកូនទៅចោលប៉ាបាត់ទៅហេីយ!»ប៉ារាងតូចស្ដីអោយរាងតូចតិចៗរួមជាមួយការបង្ហេីបឈ្មោះនាយកម្លោះសង្ហារSugaជាមួយរឿងដែលនាយកម្លោះបានជួយសង្រ្គោះរាងតូចកូនរបស់ខ្លួន។

«ប្រុសម្នាក់អំបិញមិញជួយកូនមែនទេប៉ា?»Jiminចោទសួរទៅប៉ារបស់ខ្លួនជាមួយទឹកមុខងឿងឆ្ងល់ហាក់ចង់ដឹងចម្លេីយជាខ្លាំង។

«ពិតណាស់កូន!នាយកម្លោះនោះ បានហក់ចូលទឹកទន្លេហានទៅជួយកូនដែលលង់យប់មិញ រួចននាយកម្លោះក៏ជាអ្នកបញ្ជូនមកមន្ទីរពេទ្យផងដែរ!ប៉ាទេីបដឹងពេលប៉ាសួរម្ដាយក្មេងស្រីដែលកូនបានជួយកាលពីយប់មិញ!»ប៉ារាងតូចតបប្រយោគវែងអន្លាយ ជាមួយការពន្យល់ទៅកាន់រាងតូចអោយយល់ពីហេតុការណ៍ទាំងអស់កាលពីយប់មិញ។

«តាមពិតអីចឹងសោះ..!ប្រុសម្នាក់អំបិញមិញបានជួយជីវិតខ្ញុំ!»Jiminនិយាយតិចៗដោយមិនភ្លេចរំលេចស្នាមញញឹម ពេលដែលរាងតូចនឹកឃេីញមុខនាយកម្លោះដែលជាវីរៈបុរសមកជួយស្រោចស្រង់រាងតូចពីសេចក្ដីស្លាប់។

«ចឹងកូនសម្រាកទៅណា៎!»និយាយរួចប៉ារបស់រាងតូចក៏ងេីបពីកៅអីរួចទាញភួយមកដណ្ដប់អោយរាងតូចបន្តិចរួចគាត់ក៏ដេីរចេញមកក្រៅបន្ទប់ដោយចង់អោយរាងតូចសម្រាកយកកម្លាំង។

ប្រជុំរឿងភាគប្រលោមលោកBTSحيث تعيش القصص. اكتشف الآن