រឿង «បេះដូងសាតាន/The Satan's Heart»
ភាគទី5 «តាមសម្លាប់»
«អាត្មានិយម គឺជាបំណែកមួយដែលរមែងមាននៅក្នុងខ្លួនមនុស្សម្នាក់ៗ។ មិនថាក្ដីស្រលាញ់ មិនថាក្ដីស្អប់ អាត្មានិយមព្រោះស្រលាញ់ អាត្មានិយមព្រោះស្អប់ សុទ្ធសឹងតែកើតមានឡើងនៅក្នុងចិត្តគំនិតរបស់មនុស្ស។ ជួនកាលភាពអាត្មានិយមមួយនេះហើយ ដែលជាមោហ៍បាំងសតិរបស់មនុស្សឱ្យក្រឡាស់ផ្លាស់ប្ដូរជាមនុស្សផ្សេងម្នាក់ទៀតហាក់ស្មានមិនត្រូវ....។»
•••••••
មេឃបាក់រសៀល..
ពេលរសៀលនៅមាត់សមុទ្រហាក់ខុសប្លែកពីពេលរសៀលនៅទីក្រុងឬកន្លែងផ្សេងៗណាស់! វាខុសត្រង់ថា មេឃដែលហៀបនឹងលិចនៅមាត់សមុទ្រ ប្រៀបដូចជាឋានសួគ៌ាល័យមួយដែលអាចឱ្យយើងមើលឃើញពីពន្លឺព្រះសុរិយាដែលផ្ដើមបង់ពន្លឺលិចអស្ដង្គតទៅជាមួយពណ៌មាសបែកក្រហមឆ្អិនឆ្អៅយ៉ាងរមនា។ គួបផ្សំនឹងខ្យល់ជំនោរនិរតីដែលធ្លាក់មកត្រសៀកៗ សំឡេងទឹករលកបោកច្រាំងបានប្រដេញប្រដោលមកដូចជាសូរទំនប់បទភ្លេងស្រងេះស្រងោចតែស្ដាប់ទៅហើយសែនលន្លង់លន្លោចពោរពេញទៅដោយមនោសញ្ចេតនាហាក់បរិយាយមិនបាន។
ពេលនេះរាងកាយតូចស្ដើងមួយក្នុងសម្លៀកបំពាក់អាវអ្នកកោះ គេគឺថេយ៉ុងដែលកំពុងតែអង្គុយលើពំនូកថ្មសមុទ្រចោលភ្នែកស្រឡឹងសម្លឹងទៅមើលជើងមេឃដែលវែងដាច់កន្ទុយភ្នែកនិងពន្លឺសុរិយាដែលរៀបលិចមកនោះ បញ្ចេញដោយទឹកមុខមិនជាស្រស់បស់នោះឡើយ។ កែវភ្នែកដែលស្មើត្រង់ យើងក៏អាចមើលឃើញពីសាច់ក្រោមភ្នែកដែកក្រហមហើម បើមិនប្រាប់ក៏យើងអាចដឹងបានដែរថាក្មេងប្រុសម្នាក់នេះបានយំមកអស់ជាច្រើនម៉ោងមកហើយ។ ថេយ៉ុងអង្គុយសោកសង្រែង ចិត្តដែលស្ងប់ហាក់ទាយមិនត្រូវ ខ្សែភ្នែកដែលមុតជ្រៅហាក់មើលមិនច្បាស់ឱ្យយើងអាចប្រមើដឹងពីរឿងក្នុងចិត្តទាំងអម្បាលម៉ានដែលគេកំពុងតែនឹកគិតរហូតបាត់មាត់បាត់កលិចលង់ទៅតាមខ្សែរលកសមុទ្រនាមេឃបាក់រសៀលមួយនេះ។
"ហុឹម!!''
ហុឹម! គឺជាស្នូរដង្ហើមដែលថេយ៍បន្លឺចេញមកក្រោយពីគេអង្គុយនៅទីនេះមកជាយូរ។ ភ្លាមៗថេយ៉ុងគេក៏ផ្ដើមបង្ហូរតំណក់ទឹកភ្នែកមកយ៉ាងទុក្ខសោក។ គេជ្រប់មុខឱបក្បាលជង្គង់រួចថេយ៍ក៏យំរលាក់ស្មាមកទាំងមិនមានសំឡេងប្រមូលផ្ដុំទៅដោយភាពឈឺចាប់ ដែលកំពុងតែដុតរោលផ្លូវអារម្មណ៍គេឱ្យក្ដៅស្ទើរស្លាប់។
STAI LEGGENDO
ប្រជុំរឿងភាគប្រលោមលោកBTS
Storie d'amoreនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...