ភាគទី15 «ភាពផ្អែមល្ហែម»
ព្រឹកថ្ងៃថ្មី
«ក្រោកឡេីងTaehyungកូន!»
សម្លេងលោកស្រីNaraបានកំពុងតែបន្លឺហៅកូនប្រុសដែលដេកត្រមក់របស់ខ្លួនដូចរាល់ដង។
«កូនក្រោកយូរហេីយអ្នកម៉ាក់!»
រាងតូចក៏រត់ចុះពីលេីជណ្ដេីរមកព្រមទាំងជាមួយសម្លៀកបំពាក់ដែលស្អាតប្លែកខុសពីរាល់ដង ហេីយរាងតូចក៏មានតុបតែងមុខខ្លះៗដែលមេីលទៅធ្វេីឱ្យTaehyungស្អាតគួរឱ្យស្រឡាញ់បំផុតនៅថ្ងៃនេះ។
«ថ្ងៃនេះកូនកេីតអីមែនទេ?ហេតុអីបានជាតែងខ្លួនស្អាតយ៉ាងនេះហ្ហាកូន!»
លោកស្រីNaraហាក់ភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលដែលបានឃេីញកូនខ្លួនចេះតែងខ្លួនស្អាតបាតបែបនេះ ព្រោះរាល់ដងឃេីញតែអាល្អិតនេះតែងខ្លួនមិនដែលចូលចំណោមគេទេ។តែពេលដែលឃេីញកូនខ្លួនមានជីវិតស្រស់បំព្រងបែបនេះអ្នកដែលជាម្ដាយក៏សប្បាយចិត្តបំផុតទៅហេីយ។
«អ៊ីចឹងមកញាំអាហារពេលព្រឹកសិនមកណាកូន!រួចចាំទៅសាលា!»
«បាទអ្នកម៉ាក់!»
បន្តិចមក រាងតូចក៏ដេីរមកឱបម្ដាយរួចរាងតូចក៏ថេីបថ្ពាល់ម្ដាយខ្លួនយ៉ាងរលៀម។
ភូមិគ្រឹះលោកKang
នៅកន្លែងតុអាហារដ៏ប្រណិតមួយ រួមជាមួយអាហារពេលព្រឹកបែបស្ទាយ៍អុឺរ៉ុបដែលបានដាក់តម្រៀបជាបីចានស្របទៅតាមសមាជិត3នាក់នោះគឺលោកKang អ្នកស្រីDa RanនិងនាយកំលោះJungkookនេះឯង។
ស្របពេលដែលកំពុងស្រុះស្រូបអាហារនោះលោកKangក៏បានចោទជាសំណួរសួរទៅកូនប្រុសរបស់ខ្លួនទាំងកំពុងតែញាំបណ្ដេីរ។
«យ៉ាងមិនដែរកូនទៅចុះកម្មសិក្សាលេីកនេះសប្បាយឬអត់?»
នាយកំលោះក៏ទម្លាក់សមចុះរួចក៏បញ្ចេញស្នាមញញឹមតបទៅអ្នកជាឪពុកវិញ។
«បាទប៉ា!លេីកនេះពិតជាការចុះកម្មសិក្សាដែរខ្ញុំមិនអាចបំភ្លេចបានឡេីយ!»
«កូននិយាយមានន័យថាមិច?ម៉ាក់មិនយល់ទេ!»
លោកស្រីDa Ranក៏តបចោទសំណួរឡេីងមក កាលបេីសង្កេតពាក្យកូនប្រុសនិយាយមិនយល់។
YOU ARE READING
ប្រជុំរឿងភាគប្រលោមលោកBTS
Romanceនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...