ភាគទី៦«អាថ៌កំបាំងច្របូកច្របល់!»

953 107 3
                                    

ភាគទី៦

ម៉ោង១០យប់

ពេលនេះភាពងងឹតនៃស្បៃអន្ធការក៏ឈានចូលមកដល់ជាថ្មីម្ដងទៀត។ជំនោរខ្យល់ដ៏សែនត្រជាក់បានកំពុងតែបក់មកល្វេីយៗផេីយផាតប៉ះទៅហ្និងសាច់ស្បែកនាយកម្លោះJungkookដែលកំពុងតែអង្គុយក្រោមដេីមឈេីដែលបែកមែកដ៏ធំមួយរួមជាមួយការចោលភ្នែកសម្លឹងមេីលទៅកាន់បឹងដែលខ្មៅងងឹតទាំងទឹកមុខស្រងូតស្រងាត់។

«Jungkook...!នេះលោកមិនទាន់ទៅគេងទេអី?ចេញមកក្រៅបែបនេះ ត្រូវខ្យល់ត្រូវសន្សេីមមិនខ្លាចឈឺទៀតទេអី?»

បន្តិចមកនោះ រាងតូចTaehyungក៏ដេីរមកដាក់ខ្លួនអង្គុយជិតនាយកម្លោះរួមជាមួយការបន្លឺចោទសួរទាំងស្រទន់។

នាយកម្លោះកាលបេីឮបែបនេះហេីយ នាយកម្លោះក៏ចោលស្នាមញញឹមរួមជាមួយពាក្យសម្ដីតបឆ្លេីយ។

«ខ្ញុំមិនអីទេទានប្រុស!តែអ្នកប្រុសតូចចេញមកក្រៅនៅពេលយប់បែបនេះប្រយ័ត្នឈឺណា៎!»

«ខ្ញុំមិនអីទេ!Jungkook..!»

រាងតូចបន្លឺតបទៅបន្តិចទាំងស្រទន់ រួចរាងតូវក៏បន្លឺសម្លេងនិយាយមកបន្តទៀត។

«ខ្ញុំអរគុណលោកខ្លាំងណាស់ដែលលោកបានមកជួយខ្ញុំកាលពីយប់មិញ!បេីគ្មានលោកទេ ខ្ញុំប្រាកដក្លាយជាខ្មោចយាមបឹងផ្កាយមួយពាន់ហេីយ!»

នាយកម្លោះJungkookកាលបេីបានឮនូវពាក្យសម្ដីអរគុណរបស់រាងតូចពោលមកកាន់ខ្លួនបែបនេះនាយកម្លោះក៏ញញឹមយ៉ាងស្រទន់ បន្តិចមកនោះនាយកម្លោះក៏ខិតទៅជិតមុខរាងតូចTaehyungបន្តិចរួចនាយកម្លោះក៏បន្លឺសម្លេងតបមកវិញ។

«ពេលនេះអ្នកប្រុសជឿខ្ញុំបាទហេីយមែនទេ?ថារឿងអ្វីក៏ដោយ អោយតែអ្នកប្រុសឮនិងឃេីញមិនប្រាកដថាជារឿងពិតទេ!ដូចនេះយប់កណ្ដាលអាធ្រាត្រក៏ដោយបេីអ្នកប្រុសឮអ្វីទៀតហាមដេីរចេញពីបន្ទប់អោយសោះ ហេីយហាមដោះខ្សែរកព្រះនេះចេញឮទេ?»

ឮបែបនេះរាងតូចក៏តបទៅនាយកម្លោះវិញយ៉ាងស្រទន់។

«បាទ!ខ្ញុំនិងស្ដាប់តាមសម្ដីលោក!»

«វ៉ូៗៗ...!»

ភ្លាមនោះជំនោរខ្យល់ក៏ធ្លាក់មកយ៉ាងខ្លាំង រហូតធ្វេីអោយបរិយាកាសនៅពេលយប់ងងឹតនេះសែនត្រជាក់បំផុត។បន្តិចមកនោះនាយកម្លោះក៏ដោះអាវធំខ្លួនរួចនាយកម្លោះJungkookក៏យកទៅពាក់ដណ្ដប់លេីខ្លួនប្រាណរាងតូចTaehyungដែលកំពុងឳបកាយរងារ។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now