Episode : 5
បរិយាកាសក្នុងឡាន ប្រែជាស្ងប់ស្ងាត់តាំងពីចេញពីវីឡា Min មក ។ រាងក្រាស់បញ្ជាចង្កូតឡានមុខក្រម៉ូវនឹងការបង្ខំរបស់ម្ដាយជូនជីមីនមកទាល់តែបានហើយនៅមានអោយនាយទៅសំពះសួរអនាគតប៉ាម៉ាក្មេកទៀតរឺ ? គ្មានផ្លូវទេ! ជូនមកនេះគឺវាសំណាងពេកទៅហើយ ឃើញមុខរាងតូចអង្គុយដូចរូបចម្លាក់ក្បែរខ្លួនចង់តែដាក់ចុះកណ្ដាលផ្លូវអោយដើរទេតើ។
« នែ៎! អែងធ្វើខ្លួនជារូបចម្លាក់ក្នុងឡានយើងមែនទេ បើមិនប្រាប់ផ្លូវទៅផ្ទះរបស់ឯង គិតថាយើងស្គាល់ហេស៎ » យ៉ុនហ្គី ហាស្ដីឡើងមុនសួរទៅរាងតូចមានសម្លេងតូចធំ ដែលធ្វើអោយជីភ្ញាក់ខ្លួនបន្តិចដោយសារតែសម្លេងរបស់នាយ...
« ដាក់ខ្ញុំចុះទីនេះក៏បាន កុំអោយរំខានលោក » សម្ដីស្រទន់គ្មានកំហឹងចេញពីមាត់រាងតូចស្ដើង ខណៈពេលយ៉ុនហ្គី ឈប់ឡានបើកទ្វាអោយគេចេញ គ្មានសម្ដីហាមឃាត់នោះទេ ។
« អូខេ! អញ្ជើញដើរទៅ តម្លៃឡានរបស់មិនសាកសមកត្តិយសឯងស្រាប់ទៅហើយ សាកសមចំពោះតែសំណព្វចិត្តយើងប៉ុណ្ណោះ » និយាយរួច នាយបើកឡានចេញទៅក្នុងល្បឿនលឿនដូចព្យុះដោយមិនភ្លេចកាយវិការឌឺដងដាក់រាងតូច គ្មានអ្វីក្រៅពីទៅរកសង្សាររបស់គេនោះទេ ។
« មនុស្សអី អាក្រក់បែបនេះ » ជីមីនរអ៊ូរងូវ មិនយល់និងចរិតរបស់នាយសោះ មុននិងបែរខ្លួនដើរត្រុកៗទៅផ្ទះវិញ ព្រោះនៅមិនឆ្ងាយទេ1ម៉េត្រទៀតដល់ហើយ
SKIP
ក្រឡេកមកមើលគូស្នេហ៍ កំពុងជួបវិបិត្តឯណេសវិញ លួងលោមគ្មាសម្បើមណាស់ ព្រោះតែអេនណានាងមិនព្រមអោយ យ៉ុនហ្គីធ្វើតាមម៉ាក់របស់នាយគេ ដូចជាបណ្ដេញគេចេញគ្មានឋានៈនិងរាងក្រាស់យ៉ាងចឹង
« អេនណា!ជឿជាក់លើបងម្នាក់បានហើយ ទោះបងគ្មានផ្លូវដោះស្រាយជាមួយគាត់ តែឋានៈអូនជាសង្សា
បងតែម្នាក់គត់ដែលបងស្រឡាញ់អូន ព្រោះបងមិនមែន GAY ស្អបើមុខក្មេងនោះណាស់រើសមកពីណាមិនដឹង គ្មានអំបូរឋានៈអ្វីសោះ » រាងក្រាស់ស្រដីផ្អែមល្ហែមខុសពីនៅជាមួយរាងតូចឆ្ងាយណាស់ ព្រមទាំងអោបក្រសោបនាង ភ្ជាប់ចង្ការលើស្មារ
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា