ស្វាមីផ្ដាច់ការ

2.3K 145 0
                                    

Episode: 18

ល្ងាចបានមកដល់ការងារដំបូងរបស់ជីត្រូវបានបញ្ចប់គេពេញចិត្តនិងធ្វើវាខ្លាំងណាស់ពិសេសគឺលោកប្រធាន ស្រស់សង្ហារ គូ ដេយ៉ុន មិនបានបន្ទោសគេនោះទេមានតែជួយបន្ថែម។ បន្ទាប់ពីនោះគេមិនភ្លេចឈានទៅលេងប៉ាម៉ាក់នោះទេមុននិងត្រឡប់មកវីឡាមីនវិញ។

« អ្នកប្រុសតូចអញ្ជើញញុំាបាយ ខ្ញុំរៀបចំរួចហើយ » ជីងក្បាល់ទម្លាក់កាបូបខ្លួនចុះ មុននិងទៅលាងសម្អាតដៃជាមុនសិនទើបមកញុំាព្រោះស្មើរនេះគេញុំាអស់ហើយនៅឡើងតែគេប៉ុណ្ណោះ។

« ធ្វើការងារអ្វី យប់ព្រលប់ទើបមកដល់ផ្ទះ? » រាងក្រាស់នាមជាប្ដីដើរជ្រែងហោប៉ាវចុះមក អង្គុយលើតុជម្រិតចម្លើយពីរាងតូចកំពុងញុំាបាយងឿងឆ្ងល់និងនាយ មកផ្ទះវិញលឿនម្ល៉េះ មិនទៅរកសំណព្វចិត្តទេឬ?

« ខ្ញុំទៅផ្ទះប៉ាម៉ាក់ លោកមិនដឹងរឿងកុំមកនិយាយជាមួយខ្ញុំ រឿងផ្ទាល់ខ្លួនខ្ញុំទេ »

« ទៅធ្វើការនៅក្រុមហ៊ុនណា? មុខងារអ្វី? នៅឯណា? ទៅមកមិនខ្លាចគ្រោះថ្នាក់ទេហេស៎ យប់ព្រលប់បែបនេះក្មេងទំពើងវាសម្បូរណាស់ » សំនួរដេញដោលចេញពីមាត់
នាយសួរទៅគេមិនចង់អោយទៅធ្វើការទីនោះប៉ុន្មានទេ វា មិនគួរអោយទុកចិត្ត តែយ៉ាងណាក៏រាងតូចជំនះមិនធ្វើការ លេខានាយដែរ ។ សំនួរជាច្រើនមិញនេះនាយមិនសប្បាយចិត្តទេ គេមិនយល់និងខួរក្បាលខ្លួនឯងចង់បង្ខាំងជីទុកប្រចណ្ឌតិចតួចមិនដឹងថាអាក្រុមហ៊ុននោះ មានប្រពន្ធ ឬរឺ នៅកម្លោះទេខ្លាចតែមកញ៉ែញ៉ងប្រពន្ធគេតើ។

« ម្ចាស់ក្រុមហ៊ុនប្រុសក៏ស្រី? ចាស់ឬក្មេង? មានប្រពន្ធឬអត់? ក៏មានប្ដី? » សំនួរគ្មានចម្លើយរបស់នាយ នៅតែសួរ
ជជីកបន្តរហូតដល់ជីញុំារួចរាល់។

« លោកមានន័យយ៉ាងម៉េច? រឿងផ្ទាល់ខ្លួនខ្ញុំទេ » ជីសម្លឹងមុខនាយបន្តិចមុននិងដើរទៅខាងលើសម្ដៅបន្ទប់ មិនយល់ពីនាយសោះ មួយថ្ងៃទៅមួយថ្ងៃកាន់តែចេះដឹងរឿងផ្ទាល់ ខ្លួនគេខ្លាំងណាស់។

« តែយ៉ាងណាខ្ញុំក៏មានឈ្មោះប្ដីឯង ហេតុអីដឹងមិនបាន? » នាយក៏ឡើងទៅតាមរាងតូច និយាយគ្នាអោយដឹងរឿងសិន

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now