ស្វាមីផ្ដាច់ការ

2.4K 151 2
                                    

    Episode: 14

រំលងផុតទៅមិនបានប៉ុន្មានថ្ងៃផង វីឡាមីនកំពុងមានសភាពអ៊ូអរ ផ្កាភ្ញី ការរៀបចំល្អឥតខ្ចោះព្រោះវាជាថ្ងៃមង្គល
របស់កូនប្រុសគាត់ត្រូវតែពិសេសបែបនេះ។

« កូនម៉ាក់ស្អាតណាស់ថ្ងៃនេះជី!! » អ្នកស្រីផាកសរសើរកូនអង្គុយមុខកញ្ចក់អោយពួកគេតុបតែងខ្លួនអោយជាមួយផ្ទៃមុខល្អឥតខ្ចោះស្រាប់គ្រាន់តែបន្ថែមតិចៗចេញទម្រុង ស្អាតជាមនុស្សស្រីទៅទៀតជាមួយអាវគ្ររ័ហ្សេតូចរឹបរាង

« ម៉ាក់...!!! » ជីហៅឈ្មោះអ្នកជាម៉ាក់ទាំងមុខស្ងួតចង់និយាយអ្វីម្យ៉ាងតែគេមិនអាចនោះទេមានតែអង្គុយស្ងៀមអោនមុខចុះ។

« កូនភ័យមែនទេជី? កុំភ័យចាំម៉ាក់អោប » ថាហើយគាត់ក៏
អោបរាងតូចមុននិងនិយាយបន្ត...

« កូនម៉ាក់មានគ្រួសារចាប់ពីពេលនេះទៅ កូនត្រូវអត់ធ្មត់ ធ្វើជាក្មេងល្អ ម៉ឺងម៉ាត់ បើគេដោះលែងកូនពេលណាមករក ប៉ាម៉ាក់វិញមក....» សម្ដីរបស់គាត់មិនអាចឲ្យជីទប់ទឹកភ្នែកបាន គេយំ គេយំខ្លាំងណាស់អោបគាត់ឡើងញ័រទទ្រើត។

« ថ្ងៃមង្គលរបស់កូនមិនត្រូវយំទេ » អ្នកជាម៉ាក់លួងលោម ប្រៀនប្រដៅគ្រប់ម៉ាត់អោយកូនយល់ច្បាស់ពីជីវិតគ្រួសារ គេនៅក្មេង គេមិនទាន់យល់ជាក់ច្បាស់ទេ។

«  ម៉ាក់!!  »
« ជឿម៉ាក់ កូនពូកែណាស់ » អ្នកស្រីវាសទឹកភ្នែករបស់កូនចេញបន្តិចក្រោយមកក៏លឺសម្លេងបើកទ្វាដោយដៃរបស់យ៉ុនហ្គីទើបគាត់ចាកចេញទៅ ទុកពេលវេលាអោយកូនមិនចង់នៅរំខាន..។

« រួចរាល់ឬនៅ ? » នាយកម្លោះសួរទាំងភ្លឹកសម្លឹងមើលមុខរាងតូចឡើងម្ចាស់ខ្លួនគេអៀនងាកមុខចេញ ។ មើលចុះ ក្មេងនេះតែងខ្លួនចឹងទៅស្អាតតើ មានទៅអាក្រក់ឯណា...

« លោក...លោកចូលមកធ្វើអី? » សំនួរ រដាក់រដុបចេញពីរ
មាត់រាងតូចសួរទៅនាយដែរចូលមកគ្មានការអនុញ្ញាតព្រោះ
តែគេមិនអនុញ្ញាតអោយកូនកម្លោះចូលមកនោះទេ។

«ចូលមកមើលអនាគតប្រពន្ធមិនបាន » នាយញញឹមស្រស់
ដើរមករករាងតូចសន្សឹម ធ្វើអោយជីប្រញាប់បោះជំហានថយក្រោយរហូតដល់ប៉ះនិងកញ្ចក់

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now