ស្វាមីផ្ដាច់ការ

1.7K 120 2
                                    

Episode: 34

« ឯងមានសិទ្ធិអីអនុញ្ញាតឲ្យនាងមកនៅផ្ទះយើង និយាយផ្ដេសផ្ដាសបែបនេះមីន យ៉ុនហ្គី ? ឯងមែនទេអនុញ្ញាតឲ្យនាងមកដូចសម្ដីនាងនិយាយ? » Mis,Min ក្រោកឈរអស់ជំហរសួរទៅយ៉ុនហ្គីទាំងវិលវុលក្នុងខួរក្បាល ក្រៅពីយ៉ុនហ្គីគ្មានអ្នកណាហ៊ានឲ្យនាងមកនៅទីនេះនោះទេ។

« មែន! គឺខ្ញុំ » សំនួររាបស្មើរហាក់ដូចគ្មានរឿងអ្វីកើតឡើងចេញពីមាត់នាយចំពោះមុខគាត់ត្រង់ៗកាន់តែធ្វើឲ្យនាងបានដៃលួចញញឹមបញ្ឈឺចិត្តរបស់គាត់ពេលនេះ។ ប្រពន្ធច្បាស់លាស់នោះទុកនៅឯណា? ហើយចុះប្រពន្ធដែលមានគំនិតអូសទាញនាយឲ្យភ្លឺស្វាងនោះស្ថិតនៅទីនេះយកទៅទុកកន្លែងណា ? អស្ចារ្យពេកហើយ...

« ឯងប្រាកដប៉ុន្មានភាគរយអះអាងថានាងមានកូនជាមួយឯងនោះយ៉ុនហ្គី? ចុះជីមីនឯងមានគិតពីរគេបន្តិចឬអត់ ក៏កន្លងមកគ្រាន់តែសម្ដែងស្រឡាញ់គ្នា ល្អូកល្អឺនជាមួយគ្នាចំពោះមុខយើង? » Mrs,Min សួរទៅនាយទាំងអស់ជំនឿរចិត្តបំផុត មិនគួរណានាយធ្វើបែបនេះទេ គ្រួសារមីនគ្មានថ្ងៃបញ្ជូលឈ្មោះនាងជាគ្រួសារនេះដាច់ខាត។

« ម៉ាក់និយាយបែបនេះចង់ថាអេនណាមានប្រុសឈ្មោលដេកជាមួយអ្នកដទៃមែនទេ? យ៉ាងណាម៉ាក់ក៏ជាលោក យាយគេជាយាយកូនសាច់ឈាមខ្ញុំ ម៉ាក់មិនគួរនិយាយបែបនេះទេ! ខ្ញុំក៏ដឹងថាជីមីនជាប្រពន្ធខ្ញុំតែជីមីនក៏គ្មានកូនឲ្យខ្ញុំបានដែរ » នាយនិយាយសម្លេងខ្លាំងៗអះអាងច្បាស់ៗគេគ្រាន់តែចង់យកនាងមកនៅទីនេះបង្កើតកូនជាឈាមជ័ររបស់គេនៅទីនេះ មានទំនួលខុសត្រូវខុសដែរមែនទេ ?

« ខ្ញុំដឹងថាធ្វើបែបនេះមានកំហុសកាន់តែធំ តែម៉ាក់សុំយល់បន្តិចបានទេ? នាងគ្រាន់តែមកនៅចិញ្ចឹមមើលថែកូននៅទីនេះរហូតដល់កើតទើបនាងចាកចេញទៅតាមសន្យារវាងខ្ញុំនិងនាង! ចំណែកកូនខ្ញុំយកចិញ្ចឹមព្រោះជីមីនក៏គ្មានកូនឲ្យខ្ញុំដែរ ម៉ាក់បើកចិត្តបន្តិចបានទេ?»នាយនិយាយបន្តច្បាស់ៗ ឲ្យគាត់យល់ថាគេមិនចង់បានបែបនេះទេ តែអង្ករក្លាយជា បាយទៅហើយគេគ្រាន់តែទទួលស្គាល់ជាឈ្មោះលោក ប៉ាម្នាក់។ គេដឹងថាធ្វើបែបនេះខុស គេចង់ពន្យល់ប្រាប់រាងតូចបន្ទាប់ពីនេះដោយដឹងកំហុស ចង់សូមទោស សូមបើកឱកាសឲ្យនាងជ្រកកោនផង។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now