ស្វាមីផ្ដាច់ការ

1.7K 117 0
                                    

Episode: 32

នាយរុញច្រានការគិតទាំងនោះចេញពីខួក្បាលទុកមួយផ្នែកសិនដែលវាកាន់តែធ្វើឲ្យគេតានតឹងឡើង បើកឡានចេញ ទៅរករាងតូចនៅក្រុមហ៊ុនរបស់ដេយ៉ុនដែលខលមកប្រាប់ថានៅទីនោះគេទៅធ្វើការវិញហើយមុននឹងទៅផ្ទះលោកផាកញុំាអាហារជាមួយគ្នាជួបជុំគ្រួសាររហូតដល់ល្ងាចបន្តិច នាយក៏លាប៉ាម៉ាក់ក្មេកនាំរាងតូចមកផ្ទះវិញទាំងអារម្មណ៍ ច្របូកច្របល់មិនបាត់ សូម្បីតែស្នាមញញឹមក៏គ្មាន ជីមីនសួរ មួយម៉ាត់ក៏ឆ្លើយមួយម៉ាត់ ភាំងៗក្នុងខ្លួនដល់ថ្នាក់ធ្វើឲ្យរាងតូចមិនសប្បាយចិត្ត សង្ស័យមកលើអារម្មណ៍នាយ។

« បងកើតអីមែនទេថ្ងៃនេះ? »ជីទម្លាក់ខ្លួនក្នុងឈុតគេងលើ ពូកៗទន់ៗសួរទៅស្វាមីខណៈពេលចេញពីបន្ទប់ទឹកនាយមិនផ្ដល់ចម្លើយឲ្យបែរជាដើរមកជិតរាងតូចអោបចង្កេះស្រឹប ជ្រប់មុខក្នុងកញ្ចឹង ក រាងតូចដោយសភាពហត់នឿយមិនបាច់បរិយាយក៏ដឹងបាន។

« បងហត់មែនទេ? សម្រាកទៅ! អូនមិនរំខានបងទេ» ជីនិយាយតិចៗលែងរំខាននាយគេយល់ហើយថាហេតុអីយ៉ុនហ្គីមិនលេងសើចដូចរាល់ដង នាយភ្លឹកៗក៏ព្រោះតែហត់ជា មួយការងារក៏ថាបាន។ ជីផ្ដួលខ្លួនគេងបិទគមភ្លើងក្បែរនោះបន្សល់តែពន្លឺស្រអាប់ផ្លុងៗ។

« កុំទៅណាចោលបងអី! បងចង់គេងបែបនេះ កក់ក្ដៅ! មានអារម្មណ៍ថាកក់ក្ដៅបំផុត » នាយនិយាយទាំងបិទភ្នែកឈ្ងប់មុខអោបទ្រូងរបស់ជីចាក់ស្រេះដៃទាំងពីអោបមិន ព្រមលែង។

« ហេតុអីបងនិយាយបែបនេះ? គេងទៅបើបងហត់នឹងការ ងារខ្លាំង! » ជីមីនញញឹមផ្កាត្រកួនវែកអង្អែលសរសៃសក់ ស្វាមីលួងលោមឲ្យគេង មើលទៅគេដូចជាមនុស្សគ្មាន កម្លាំងហត់នឿយខ្លាំងណាស់អញ្ចឹង។

« ជីមីន? » យ៉ុនហ្គីហៅឈ្មោះគេតិចៗ
« អ្ហឹម! »
« ជីមីន » នាយហៅម្ដងហើយម្ដងទៀត
« និយាយមក! ហៅអូនធ្វើអីញឹកបែបនេះ? » ជីលើកចិញ្ចើមសួរនាយហៅគេទាំងបិទភ្នែកគេងនៅឡើយ។

« បងស្រឡាញ់អូន! » នាយនិយាយបញ្ចេញពីអារម្មណ៍មួយដូចខ្លាចបាត់បង់អញ្ចឹង រអៀសចិត្តជាមួយរាងតូចបំផុត គេអោបក្រសោបក្នុងដៃលើសដើម ក៏គេងលួងលក់ទៅ បន្សល់ទុកតែស្នាមញញឹមម្នាក់ទៀត ញញឹមបិទមាត់មិនជិត ត្រេកអររំជើបរំជួលក្នុងសម្ដីមួយនេះបំផុត។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now