ស្វាមីផ្ដាច់ការ

1.7K 110 0
                                    

Episode: 36

«ខ្ញុំស្លាប់បាត់ទើបបងសប្បាយចិត្ត»សម្ដីបញ្ជួសចេញពីមាត់ រាងតូចខ្សាវៗលាយឡំសម្លេងយំ ហាក់ដូចជាធ្វើឲ្យនាយកាន់តែតាមតឹងឡើង គេយល់ថាវាភ្លាមៗពេកជីមីនមិនទាន់ធ្វើចិត្តទទួលយកវានោះទេ។

« ជី...ហេតុអីអូននិយាយបែបនេះ?» ផ្ទៃមុខធ្លាប់តែស្រស់ស្អាតជាមួយស្នាមញញឹមប្រែមកជាហើមដោយសារយំពិ បាកមើលចំពោះមុខនាយដែលទាញបែរមកមុននេះដំណក់ ទឹកភ្នែកដាបលើផែនថ្ពាល់គួឲ្យអាណិត។

« មកពីខ្ញុំហត់រស់នៅជាមួយបងខ្លាំងណាស់ អ្ហឹក ហឹកខ្ញុំមាន សាច់ មានឈាម មានចិត្តក៏ចេះឈឺដែរ »ជីមីន

« ជីមីន...បងប្រាប់អូនច្រើនដងហើយថាបងស្រឡាញ់អូន មិនមានអារម្មណ៍លើនាងទៀតទេ ហេតុអីអូនមិនទ្រាំដល់ពេលបន្តិចទៀត? ពេលដែរនាងចាកចេញតាមសន្យាបងនៅចិញ្ចឹមកូននិងអូននោះ? »

« បងនិយាយបែបនេះព្រោះខ្ញុំអន់គ្មានសមត្ថភាពពពោះឲ្យបងមែនទេយ៉ុនហ្គី ហឹក ហឹក បងនិយាយទៅ! ខ្ញុំបានលឺបង និយាយអស់ទៅហើយ ហឹក»ជីស្ទុះងើបស្រេកខ្លាំងណាស់ នាយគេមានអារម្មណ៍ថាឈឺចិត្តនិងសម្ដីនាយបំផុតនិយាយ មកធ្វើឲ្យគេអាក់អន់ចិត្តខ្លាំងឡើងក្នុងន័យថាគេចង់យកទាំងពីរមួយស្រឡាញ់ មួយថែរក្សាចង់បានកូនមែនទេ? ហើយ មកឲ្យគេទ្រាំនៅអញ្ចឹងកើតមែនទេ?

« ដោយសារអេនណាមានកូនជាមួយបង!ហើយក៏ជាកូន បងអូនដឹងទេ?ថាបងស្រឡាញ់កូន ចង់បានកូនម្នាក់នោះមកចិញ្ចឹម! អូនមិនពេញចិត្តមែនទេ? »

« ខ្ញុំមិនបានស្អប់ក្មេងមិនដឹងអីនោះទេ តែអនាគតបងចង់ឲ្យខ្ញុំចិញ្ចឹមកូនរបស់នាងសាហាយបងមែនទេ? បងឆ្កួតឬយ៉ាងម៉េច? សួរថាខ្ញុំធ្វើបែបនេះកើតដែរហេស៎ ហឹក ហឹក »

« បើអូនមិនចង់បានបែបនេះបងចិញ្ចឹមខ្លួនឯងមិនឲ្យអូនពិបាកទេជីមីន!តែអូនកុំស្អប់ខ្ពើមគេបានហើយ ពេលនេះហេតុអីអូនមិនទ្រាំ? ទ្រាំបន្តិចទៀតអ្វីៗនិងស្រសើរឡើង ព្រោះបងស្រឡាញ់អូន បងមិនដោះលែងអូនព្រោះតែបង ស្រឡាញ់អូនខ្លាំងបំផុត ហើយបងក៏មិនបានមានន័យថាអូនអន់គ្មានសមត្ថភាពបង្កើតកូនអីដែរជីមីន!» នាយទាញ ក្រសោបអោបរាងតូចជាប់ទ្រូងជូតទឹកភ្នែកលើថ្ពាល់ក្រពុំនោះចេញដោយសារតែវាហូរមកតក់ៗធ្វើបាបភ្នែកប្រពន្ធឡើងហើមអស់ទៅហើយ។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now