ស្វាមីផ្ដាច់ការ

2.6K 179 0
                                    

Episode : 2

រាងតូចក្រមិច  កែវភ្នែកថ្លាឆ្វង់សាកសមនិងរោមភ្នែកវែងស្រទន់ សក់ខ្មៅរលោងវែងបាំងភ្នែងពីចំហៀង ដៃជើងស្រឡូនៗស ស្គូសសមនិងចរិតលក្ខណៈស្លូត
បូត ស្លៀកខោត្រឹងជង្គង់ជិះកូនកង់តាមដងវិថីមាន
កន្រ្តកមួយគឺកន្រ្តកបន្លែរ មិនបាច់ប្រាប់ក៏ដឹងថាជី! បានទៅផ្សាជិះកាត់ផ្ទះ លោកស្រីសេដ្ឋីចិត្តល្អប្រហែល4-5 គីឡូទើបដល់ផ្ទះ ប៉ុន្តែក៏ត្រូវពូវ៉ាងស្ទាក់សួរតាមផ្លូវ ។

« មកពីផ្សាមែនទេក្មួយ! ជើងមិនសូវពូកែកុំជិះកង់អី » ពូវ៉ាងនិយាយពោពេញដោយស្នាមញញឹមទៅវិញ
ទៅមក  គាត់និយាយឡើងសម្ដៅលើសុខភាពរាងតូចដែលតាមដានមើលយល់ដឹងច្បាស់

«. ខ្ញុំរឹងមាំណាស់...ពូកុំបារម្ភ ប៉ុន្តែលោកពូជាមនុស្សក្នុងផ្ទះអ៊ំស្រីចិត្តល្អនោះមែនទេ ហើយហៅខ្ញុំមានការអ្វីទៅ » សម្លេងក្មេងស្រួយក្នុងបបូមាត់ក្រហមតិចៗនិយាយសួរទៅកាន់មនុស្សចាស់ជាងខ្លួនដោយការគោរព។

« មែនហើយ! លោកស្រី Min បានអោយពូយកនំមកអោយក្មួយ  នេះយកទៅក្មួយ » រាងតូចមុនដំបូងរារែកចិត្តមុនហ៊ានទទួលយក ប៉ុន្តែពូវ៉ាងកាន់ដៃគេអោយទទួលតែម្ដង ព្រោះស្រឡាញ់ចរិតរាងតូចដែលមិនងាយយករបស់អ្នកណាផ្ដេសផ្ដាសឡើយ។

« ខ្ញុំផ្ដាំអរគុណអ៊ំស្រីម្ដងទៀតដែលអោយនំមកខ្ញុំ ហើយខ្ញុំមិនភ្លេចគុណគាត់នោះទេ » រាងតូចអោបប្រអប់នំ អោនគោរពមនុស្សចាស់និយាយទាំងសប្បាយចិត្តផ្ដែផ្ដាំអគុណជាពន់ពេក មុននិងលាត្រឡប់ទៅ
ដល់ផ្ទះវិញ...

« ម៉ាក! អ៊ំស្រី Min គាត់បានអោយនំមួយប្រអប់មកកូនណាម៉ាក់... » រាងតូចឆ្លេឆ្លាអោបប្រអប់នំរត់មករក
ម្ដាយដក់ជាប់ស្នាមញញឹម។

«  ល្អហើយ!កូនគួតែអរគុណគាត់ ដែលមិនយកលុយបំណុលថែមទាំងអោយនំកូនរាល់ថ្ងៃទៀតនោះ » Ms.Park  ចិតបន្លែបណ្ដើរនិយាយប្រាប់រាងតូចញុំានំញញឹមញញែម ព្រោះតែនំនេះគេចូលចិត្តខ្លាំងណាស់ ។

« បងថាអ្នកស្រីកំពុងតែគិតអ្វីលើគ្រួសារយើងមិនខាន » អ្នកជាស្វាមីកំពុងកាប់ឆ្ការដំណាំបន្តិចបន្តួច សម្រាប់ចិញ្ចឹមគ្រួសារ និយាយជ្រៀតសម្ដីជាមួយប្រពន្ធ អ្នកស្រីតវ៉ាភ្លាម..

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now