ស្វាមីផ្ដាច់ការ

1.6K 121 0
                                    

Episode: 35

« ខ្ញុំសូមទៅចុះ! អ្នកជម្ងឺបណ្ដាឲ្យថប់ដង្ហើមសន្លប់ភ្លាមៗបែប នេះគឺមកពីខ្សោយ និងផ្លូវចិត្ត ឈប់ឲ្យគេគិតច្រើន ពិបាក ចិត្តយំច្រើនទៀតទៅវាអាចកើតឡើងបែបនេះម្ដងហើយម្ដងទៀតកាន់តែធ្ងន់ធ្ងរផ្លូវដង្ហើមបាន » ដុកទ័របកស្រាយប្រាប់បន្ទាប់ពីពិនិត្យសុខភាពរាងតូចមកដល់ផ្ទះផ្ទាល់ខ្លួនដែលពូវ៉ាងហៅមក ។

មុននេះបន្តិចលឺសម្លេងឈ្លោះប្រកែកគ្នាតិចតួច ទើបលោក ស្រីមីនមិនចង់មកបែងចែកទុកឲ្យកូនៗដោះស្រាយជាមួយ គ្នាទៅ ស្រាប់តែបន្តិចឬសម្លេងយ៉ុនហ្គីស្រេកផ្អើលវីឡា ក្នុងចិត្តគាត់ញាប់ញ័រស្មានតែជ្រុលសម្ដីខ្លាំងឈានដល់ការ ប្រើហិង្សាដាក់គ្នា មកដល់ក៏ឃើញកូនប្រសារសន្លប់ស្ដូកស្ដឹងទើបយ៉ុនហ្គីបកស្រាយប្រាប់មិនឲ្យយល់ច្រឡំប្រញាប់ហៅគ្រូពេទ្យមកទីនេះតែម្ដង។

« មានន័យថាកូនប្រសារខ្ញុំរងនឹងបញ្ហាផ្លូវចិត្តមែនទេ?» អ្នក
ស្រីមីនសួរទៅគ្រូពេទ្យ នឹកស្រម៉ៃនៃបញ្ហានេះវាមិនខុសទេដែលជីមីនតាមតឹងចិត្តដដែលៗ ដល់ថ្នាក់ផ្លូវចិត្តប្រឈមទិន្នភាពយ៉ាប់យ៉ឺនបែននេះគឺមកពីមូលហេតុអ្វី? មូលហេតុគឺមកពីកូនប្រុសសែនល្អរបស់គាត់នេះហើយធ្វើបាបចិត្តប្រពន្ធដដែលៗ សួរថាប្រពន្ធឯណាមិនពិបាកចិត្តបើមានប្ដីធនបែបនេះនោះ?

« មែនហើយលោកស្រី!ស្ទះដង្ហើមដោយសារថប់អារម្មណ៍ រំជួលក្នុងចិត្តខ្លាំងពេក បើអាចជៀសវាងឲ្យគាត់ប្រសើរឡើងវិញទៅ » Doctor រ៉ាយរ៉ាប់ប្រាប់មុននិងរៀប ចំស៊ឺរ៉ូមឲ្យរាងតូចមិនទាន់ដឹងខ្លួននៅឡើយ។

« ចាស៎! លោកគ្រូពេទ្យ »

« បន្តិចទៀតអ្នកជម្ងឺដឹងខ្លួនវិញហើយ សូមលាទៅវិញហើយលោកស្រី! » និយាយរួចដុកទ័ររៀបចំសម្ភារះប្រញាប់ចាកចេញទៅមន្ទីពេទ្យដែលមានអ្នកជម្ងឺដទៃរងៀចាំគាត់ទៅព្យាបាល។

« ឯងចង់ធ្វើបាបចិត្តប្រពន្ធឯងដល់ពេលណាទៀត យ៉ុនហ្គី ឃើញទេ?សភាពគេក្លាយជាបែបនេះដោយសារអ្នកណា? ត្រូវចាំថាប្រពន្ធឯងមានតម្លៃជាងស្រីឯងរាប់ពាន់ដង ពាក្យសូមទោសឯងមួយម៉ាត់មិនអាចទាញគេមកវិញបានទេ» ពាក្យសម្ដីរបស់គាត់ចាក់ចូលត្រចៀកនាយអង្គុយក្ដោបម្រាមដៃរាងតូចមកថើបទាំងក្ដីបារម្ភ។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now