ស្វាមីផ្ដាច់ការ

2.2K 154 0
                                    

Episode: 9

ជីមីនដែលដើរតាមរាងក្រាស់ត្រុកៗនោះ ក៏បានឃើញជុងគុកជាធ្វើការនៅទីនេះក៏ហៅ ។

« បងជុងគុក.... » ជីប្រលែងដីរាងក្រាស់រត់ត្រុយទៅរកជុងគុកដៃកាន់ឯងសារសំពោង

« ជីមីន... បាត់ទៅណាយូម្ល៉េះ...ម៉េចទុកថេយ៉ុងចោលចឹងហ៎ » នាយទម្លាក់ឯកសារចុះ លាដៃអោបរាងតូចទាំងនឹក រលឹក។

« ប្រាប់ថេយ៉ុងផងខ្ញុំឈប់រៀនហើយ ពេលនេះថេយ៉ុង ប្រហែលរៀនចប់ហើយដែលចុះបងមកធ្វើការក្នុងក្រុមហ៊ុននេះមែនទេ ? »

« មែនហើយ ពួកយើងមានការងារធ្វើអស់ហើយ ចុះជីមីនមកទីនេះធ្វើអីដែរ ? » ជុកគុកសួរបកទៅវិញសម្លឹងមករាងក្រាស់ ហាក់ធ្វើដូចមិនដែលស្គាល់គ្នាសោះនៅក្នុងត្រកូលគ្រួសារពួកគេទាំងពីជាបងប្អូនជីដូនមួយតែមិនចេះត្រូវគ្នាម្ដងណា ទេតាំងពីនៅរៀនវិទ្យាល័យមកម្លេះទាល់តែយ៉ុនហ្គីទៅបរទេសតើទើបលែងមានដៃគូវៃគ្នា។ ជុកគុកមកចូលធ្វើការក្នុងក្រុមហ៊ុនមីនដោយសារលោកចនដូចគ្នា។

« ខ្ញុំមកជាមួយនោះ........ » រាងតូចងាកទៅចង្អុសរាងក្រាស់ឈរច្រតចង្កេះមុខក្រញូវមិនយល់សាច់ការ ដែលឃើញទឹកមុខរាងតូចរីករាយខុសពីនៅជាមួយខ្លួនរត់ត្រុយទៅអោបជុងគុកហើយ មាននិយាយឈ្មោះថេយ៉ុងទៀត នាយកាន់តែមិនយល់ពេញខួរ។ ស្អីណាស់ណាទៅហ៊ានរលាស់ដៃរត់ចេញពីនាយទៅអោបប្រុសផ្សេងពេញៗខ្លួន គួរអោយខឹង ...

« ហ្អេមមម ហ្អេមម » យ៉ុនហ្គីក្អកក្រហេមដើរមកក្បែររាងតូចទាញមកវិញអឹបនិងខ្លួន ។

« សួស្ដីលោកមីន »ជុងគុកពេបមាត់របៀបជ្រិញរាក់ទាក់។

« នែ៎....លោករឹបខ្ញុំធ្វើអី លែង.... » រាងតូចប្រឹងបេះដៃនាយចេញពីចង្កេះខ្លួន ដែលរឹបគេដូចខ្លាចរត់ទៅណាចឹង

« នេះអ្នកទាំងពីជា- »

« ជីមីនជាគូដណ្ដឹងរបស់ខ្ញុំ ហើយក៏កំពុងរង់ចាំថ្ងៃមង្គលឆាប់នេះដែរ » សម្ដីរបស់រាងក្រាស់ធ្វើអោយជុងគុកបើកភ្នែកធំក្រឡេត គេដឹងត្រឹមថារាងតូចឈឺរហូតដល់វះកាត់ តែមិន ដឹងថាជីមីនជាគូដណ្ដឹងរបស់វង្សត្រកូលរបស់នាយទេគេស្ទើរតែមិនជឿ ។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now