Episode: 31
ជីមីនបានក្រោកពីព្រលឹមរៀបចំអាហារជាមួយអ្នកបម្រើនៅទីនេះ។ វាជាទម្លាប់មួយរបស់គេទៅហើយតែងតែងធ្វើអារហារជាមួយអ្នកបម្រើមិនដែលគេចេះប្រកាន់ឬលើក ដម្កើងខ្លួនឯងខ្ពង់ខ្ពស់ជ្រុលនោះទេ។
« យ៉ុនហ្គីប្រាប់ថាកូនមិនស្រួលខ្លួន ម្ដេចមិនសម្រាកទៅកូនទុកឲ្យពួកនាងៗធ្វើទៅ»Mrs.Min ចុះមកពីខាងលើឃើញ រាងតូចកំពុងលើកអាហារយ៉ាងម៉ត់ចត់យកចិត្តទុកដាក់។
« រួចរាល់ហើយអ្នកម៉ាក់! ខ្ញុំអស់អីហើយ » ជីស្រដីទន់ភ្លន់ទម្លាក់អាវអៀមចុះ សល់ប៉ុន្មានទុកឲ្យអ្នកបម្រើរៀបចំមក។
« ខ្ញុំឡើងទៅសម្អាតខ្លួនសិនហើយអ្នកម៉ាក់ » រាងតូចក៏និយាយបន្តដើរកាត់ពីមុខមនុស្សចាស់អោនក្បាលបន្ទាបបន្តិចមុននិងសម្ដៅទៅបន្ទប់របស់ខ្លួន។
«អូនជួយចងក្រវ៉ាត់ កឲ្យបងបន្តិចមក»ជីមីនមិនបានប្រកែក ព្រោះវាក៏ដូចជាតួនាទីគេ មុននិងដើរមកក្បែរនាយបង្ហើបកែងជើងផុតឥដ្ឋចងឲ្យនាយដោយយកចិត្តទុកដាក់បំផុត។
« ប្រពន្ធអ្នកណាអីក៏ពូកែគ្រប់សព្វបែបនេះ អ្ហឹម » យ៉ុនហ្គី ស៊កដៃអោបចង្កេះរបស់ជីទាញអឹបមកប៉ះទ្រូងមាំមួនរបស់ខ្លួននិយាយសរសើរទម្លាក់ចុងខ្ទង់ច្រមុះខ្ពស់របស់នាយមក ញីលើថ្ពាល់ក្រពុំក្រហមតាមមួយរំពេច។
«លែងទៅ!អូនប្រញាប់សម្អាតខ្លួននិងអាលបានញុំាអាហារ ពេលព្រឹកជាមួយគ្នា » ជីរុញនាយចេញយករួចខ្លួនទោះទើបតែជានាជាមួយគ្នាទទួលស្គាល់ប្ដីប្រពន្ធពិតមែន គេក៏មានអារម្មណ៍ថាអៀនខ្មាសបំផុតពេលនាយប៉ះពាល់និងញ៉ោះគេអីបែបនេះឆ្គងៗពិបាកនិយាយ...
« អ្ហឹម! បងចាំនៅទីនេះ រួចចុះទៅជាមួយគ្នា »នាយស្រដីរួច បែរជាទាញខ្លួនរបស់ជីដួលជំហរខ្លួនលើភ្លៅនាយទៅវិញមុននិងថើបរុករានបបូមាត់រាងតូច ចាក់ស្រេះមិនព្រមលែងរហូតដល់ស្នាមថើបមួយនេះរោលរាលស្អិតរមួតនាយទាញអាវរាងតូចធ្លាក់សំយ៉ាកពីលើស្មា។
« បាន...បានហើយយ៉ុន!»ជីមីនដកមាត់ចេញគេចពីក្រសែ ភ្នែកនាយធ្វើខ្លួនមិនត្រូវ។ បបូមាត់ក្រហមហើមធ្លាក់បន្តិចដោយសារនាយបឺតញិញលេង យ៉ុនហ្គីខ្នាញ់និងទឹកមុខរបស់តូចធ្វើខ្លួនបែបនេះបំផុត នាយចុចម្រាមមេគ្រវាសឈ្លី លើបបូមាត់តូចនោះថើៗ
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
عاطفيةស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា