ស្វាមីផ្ដាច់ការ

2.4K 153 0
                                    

Episode: 19

ដឹងទេថាដំណើរស្អិតរមួត សើចសប្បាយរវាងដេយ៉ុននិងជីដើរកាត់ៗមុខនាយក្រាស់ គេប្រើក្រសែភ្នែកចង់ដឹង សម្លឹងមើលប៉ុណ្ណាថាអាមួយខ្ពស់នោះជាអ្នកណា ហ៊ានមកបណ្ដើរគ្នាត្រសងសើចក្អាសក្អាយបែបនេះ រហូតដល់នាយសម្លឹងមើលមិនសូវចាំអារម្មណ៍និងសម្ដីរបស់អេនណានាងសួរនិយាយដប់ម៉ាត់ឆ្លើយបីរម៉ាត់ច្រើនបំផុត។

« បងយ៉ាងម៉េចនិងយ៉ុនហ្គី? » អេនណានាងនិយាយឡើងក្ដៅក្រហាយខណៈពេលចង់ទៅអង្អែលថើរថែល បម្រុងថើបនាយត្រូវរាងក្រាស់គេចមុខចេញទៅវិញ។

តាំងពីមានអាក្មេងនោះចូលមកជ្រៀតជ្រែកមកយ៉ុនហ្គីគេ ប្រែច្រើនណាស់នាងដឹងគ្រប់យ៉ាង នាងកំពុងទាញគេមករខ្លួនវិញ។គិតឬនាងដោះលែងងាយៗ*

« បងគ្មានអារម្មណ៍ទេថ្ងៃនេះ បងគិតថាយើងទៅសម្រាកវិញទៅ » យ៉ុនហ្គីក្ដោបស្មារនាងត្រឡប់ទៅវិញជ្រួសគ្នាល្មមពេលដេយ៉ុននាំរាងតូចទៅសម្រាកវិញល្មម។

« ហួ៎យ!នេះឬក្មេងល្អ ក្មេងស្លូតរបស់ម៉ាក់អ៊ំកំពុងសាងសងជាមួយប្រុសដទៃនៅនិងមុខ ហុឹស! » អេនណានាងសម្ដៅ ទៅរករាងតូចដែលត្រូវដេយ៉ុនកាន់ដៃនោះ។

« អូនទៅខ្វល់ធ្វើអី មនុស្សចិត្តងាយចឹង » យ៉ុនហ្គីធ្វើជាអោបថើបនាងឌឺដងដាក់រាងតូច សម្លក់រាងតូចកំពុងងាកមុខ ចេញធ្វើដូចមិនដែលស្គាល់នាយទាល់តែសោះ។ មនុស្សចិត្តងាយ?នរណាងាយអោយប្រាកដនាំស្រីស្នេហ៍ដើរកាត់ ចំពោះមុខនោះជាស្អី? ខ្លួនឯងធ្វើបានគេមិនធ្វើបានមែនទេ?គេក៏មានបេះដូងទទួលអារម្មណ៍អាក់អន់ចិត្តណាស់ដែរក្នុង ទង្វើរទាំងនេះ។

« អេ៎! អ្នកនាង កំពុងតែថាអោយខ្លួនឯងមែនទេ ? » ដេយ៉ុនលើកចិញ្ចើមសួរទៅនាងទាំងកាន់ដៃរាងតូចជាប់មិនលែង។គេដឹងទឹកមុខអាម្សៀលនោះកំពុងមួម៉ៅប្រចណ្ឌគេនិងជី...

« លោកឯងជាអ្នកណា?មានសិទ្ធិស្អីមកនិយាយកាន់ខ្ញុំឬជា សាហាវវា! បងយ៉ុនមើលសម្ដីវាទៅ » អេនណាអោបដៃលុនតួមករករាងក្រាស់ជាជំនួយ។

« ឯងជាអ្នកណាមានសិទ្ធិស្អីមកថាអោយសង្សាខ្ញុំ? » សម្ដីក្រអឺតក្រទមរបស់យ៉ុនហ្គីសួរទៅគេគ្រោធគ្រោត ដេយ៉ុននាយហួសចិត្តមិនស្ទើរទេ។ សង្សា ? ទាំងដែរប្រពន្ធនាយឈរចំពោះមុខពេញៗភ្នែកនេះឬ?កោតនិយាយចេញមករួច

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now