ស្វាមីផ្ដាច់ការ

2.6K 151 1
                                    

Episode: 17

យ៉ុនហ្គីបន្តជូតខ្លួនអោយរាងតូចរហូតដល់ចុះកម្ដៅឈប់រវើរវាយទើបនាយឈប់ទៅយកបង់បិទក្បាលត្រជាក់ៗមកបិទ លើថ្ងាស់រាងតូចដែលគេងស្ងៀមមិននិយាយរកនាយអ្វីបន្តិចទោះនាយសួរអ្វីក៏ដោយ..!

« ឈប់រឹងទទឹងដាក់ខ្ញុំក្រោកមកញុំាអោយលឿនមកឬក៏ចង់ដាច់ពោះស្លាប់? » យ៉ុនហ្គីននិយាយទៅកាន់ជីគេងដូចមនុស្ស គ ងាកមុខចេញមិនចង់ឃើញមុខនាយ អោយតែឃើញពេលណាគេស្អប់ ស្អប់នាយខ្លាំងបំផុតដល់ថ្នាក់យំខ្លួនឯង។ ដោយឃើញបែបនេះ យ៉ុនហ្គីគេដកដង្ហើមធំមុននិងងើបទៅបើកទូយកថ្នាំមកលាបអោយជីត្រូវភ្ញាក់ក្រញ៉ាងខ្លួន រួចក៏គ្រវាសនាយចេញ។

« កុំប៉ះខ្ញុំ » សម្លេងខ្សាវៗចេញពីមាត់រាងតូចរុញនាយ ចេញដែលកំពុងព្យាយាមលាបលើស្នាមអោយគេ។

« ខ្ញុំលាបថ្នាំអោយ ឈប់ចចេសទៅ » យ៉ុនហ្គីចាប់ដៃរាងតូចមិនអោយរុញខ្លួនមុននិងលាបលើស្នាមទាំងនោះថ្នមៗ ដៃដែលជីឈប់រើបម្រាស់ ងាកមុខចេញបង្ហូរទឹកភ្នែកមិនយល់ពីសន្តានចិត្តនាយសាងពីស្អី? អាក្រក់មុនរួចបានមកលប់លាងតាមក្រោយវាសមដែរទេទង្វើមុនៗនេះភ្លេចហើយឬ?

« លោកធ្វើបែបនេះដើម្បីអី? ហឹក ហឹក »
« ខ្ញុំយល់ហើយ! សូមទោស »
« ខ្ញុំស្អប់លោក! អ្ហឹក »
« ស្អប់ៗទៅ! យ៉ាងណាក៏ខ្ញុំជាប្ដីឯង »នាយនិយាយគ្មាន
ស្ទាក់ស្ទើរទាញរាងតូចអោយងើបមុននិងអោបគេជាប់ក្នុងទ្រូងរើបម្រាស់ពីនាយខ្លាំងៗតែវាមិនបានផលនោះទេ មានតែសម្ងំយំក្នុងរង្វង់ដៃនាយប៉ុណ្ណោះ មានតែធ្វើបែបនេះ ទេទើបលួងគេបាន ។ ពាក្យថាប្ដី ? នាយនិយាយចេញទៅបានគ្មានអ្វីធំដុំទាល់តែសោះ! ប្ដីឯងគ្មានទំនួលខុសត្រូវ លើប្រពន្ធស្របច្បាប់នេះមែនទេ ?

« នេះញុំាទៅ..!ត្រជាក់អស់ហើយ ខ្ញុំមិនចង់ឃើញឯងស្លាប់ភ្លាមៗនោះទេ » បន្ទាប់ពីយំឆ្អែតឆ្អន់នាយលើកអាហារ មកក្បែរខ្លួនបញ្ចុករាងតូច ហើបមាត់ញុំាទាំងលែងមានកម្លាំងក្នុងខ្លួនរហូតដល់អស់ ព្រោះតែឃ្លានស្រាប់មុននិងទម្លាក់ខ្លួនស្រាលក្ញើកគេងបែរខ្នងយ៉ាងដាក់នាយ។

« គេងទៅ...»  នាយយកចិត្តទុកដាក់លើរាងតូច ទាញភួយដណ្ដប់អោយជីរួចរាល់ មុននិងទៅសម្អាតខ្លួន។បន្ទាប់ពីសម្អាតខ្លួនរួចនាយចេញមកវិញក៏ឃើញថាជីគេងបាត់ហើយទើបនាយឡើងមកគេងក្បែរតែម្ដង។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now