Episode: 26
ជីមីនបានក្រាលកម្រាលពូកក្រាស់សម្រាប់គេងគឺនៅទីនេះគេគេងលើឥដ្ឋផ្ទាល់ព្រោះវាក៏កក់ក្ដៅជាមួយភួយក្រាស់ៗណាស់ ជីក្រាលឲ្យនាមជាស្វាមីគេងគេចូលសម្អាតខ្លួនរួច រាល់ចេញមកវិញជាមួយឈុតគេង Chimmy ពណ៌លឿង
ខ្លួនតូចស្លៀកបែបនេះមើលជ្រុងណាក៏ចង់ចាប់ក្រញិចដែរ។« នៅខាងក្រៅភ្លៀងខ្លាំងណាស់ បងរងារ » យ៉ុនហ្គីស្រដីឡើងកំពុងនៅក្នុងភួយរុំខ្លួនជិតឈឹងសម្លឹងមើលខ្នងប្រពន្ធអង្គុយបែរខ្នងមិនទាន់គេង ទើបគេនិយាយទាមទារថារងារចង់អោបរាងតូចពេលនេះ វាកក់ក្ដៅនិងសម្លេងដំណក់ទឹកខាងក្រៅប៉ះស្លឹកឈើបែបនេះ។
« លោករងារមែនទេ ? ដណ្ដប់ភួយឲ្យជិតទៅវានិងឈប់ហើយ» ជីងាកមកប្រាប់នាយកំពុងលាបគ្រីមលើមុខ អ្នកណាថាគេមិនចេះរៀបចំខ្លួន? វាពិតមែនដែរគេតែងតែលាបវាតែមិនមែនលាបយកដុតៗខ្លាំងនោះទេ ថើរៗលើស្បែកមុខកុំឲ្យមានរន្ធញើស ឲ្យស្បែកមានសំណើមលើមុខវាល្អបំផុតហើយសម្រាប់គេ។
« មកគេងមក! អូនមិនបាច់លាបក៏ស្អាតដែរ » នាយទាញរាងតូចដួលមករកខ្លួនចាប់អោបរាងតូចតក់ក្រហល់មួយ រំពេចមិនអាចឲ្យរាងតូចរើរួចបានឡើយ ប៉ុណ្ណឹងគេក៏អាចស្ទាបស្ទង់ដឹងហើយថាប្រពន្ធគេមិនមែនមនុស្សធំទេចង្កេះ មួយក្ដាប់ដៃអោបជុំ មនុស្សអីតូចញឹបចឹង?
« តូចៗស្រួលអោបប៉ុណ្ណឹងឈប់រងារហើយ...អ្ហឹមចង្កេះអូនទំហំ20មែនទេបានតូចបែបនេះ? » នាយអោបរាងតូចក្នុង ភួយតែមួយស្អិតរមួត មិនភ្លេចឈោងមកថើបថ្ពាល់ទន់ៗមួយនោះកំពុងគេងស្ងាត់មាត់វិញឲ្យគេអោបពីក្រោយស្ដាប់ និងសម្លឹងមើលតំណក់ទឹកភ្លៀងតាមបង្អួចលាន់សម្លេងរំពេ។
« ហេតុអីមិនស្ដីរកបង? » នាយច្រតដៃទ្រក្បាលខ្លួនឡើងបន្តិចអើតសម្លឹងមើកមុខរាងតូចក្រែលោ៎គេងលក់បានសម្ងំស្ងៀមៗមិននិយសយស្រដីបែបនេះ ។ កែវភ្នែកតូចៗបើកម៉ក់ៗសម្លឹងមើលទៅខាងក្រៅ ដឹងគេថាមានបុរសសង្ហារ
កំពុងលួចសម្លឹងមើលមិនដាក់ភ្នែក? នាយហាក់ដូចរអៀសចិត្តដែលរាងតូចមិនចង់និយាយរក។« ជីមីន...! » នាយទាញមុខរាងតូចប្រាសមករកខ្លួនរង្វង់ ភ្នែកទាំងគូរចាក់ប្រសព្វគ្នាជាប់ស្អិត។ សំនួរពេញបន្ទុកក្នុងខួរក្បាលរបស់ជីសម្លឹងមើលមុខនាយជំនួសការនិយាយស្ដីមិនយល់ថានាយហៅគេ រំខានគេធ្វើអីរហូត?
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា