ស្វាមីផ្ដាច់ការ

2.1K 118 0
                                    

Episode: 55

« សុកគី! បងនៅទីនេះ! » សម្លេងមុតមាំទាំងនឹករលឹករបស់គូរដណ្ដឹង កែវភ្នែកតូចច្រឡឹងបាញ់មុតមករកគូដណ្ដឹង គិតតែពីឈរកាច់រាងញញឹមញញែមរង់ចាំគេយ៉ាងសង្ហារ អត់ព្រមមកជួយអូសវ៉ាលីសំពីងរំពោងត្រណាត់ត្រណែង ជ្រែកដៃតែម្នាក់ឯង។ បើមិនលួងលោមអង្វរគេមក ខំអីពេលនេះគេមិនមកឲ្យឃើញមុខទេ...

« គូ ដេយ៉ុន!! ប្រុសចង្រៃ! បងមិនឃើញដៃអូនកាន់ស្អីខ្លះទេហេស៎ មនុស្សអត់ចិត្ត » រាងស្ដើងក្រវាត់វ៉ាលីចោលភ្លាម ទាំងមួម៉ៅក្ដៅក្រហាយស្រេកកន្ត្រំជលងដាក់នាយ ក្ដៅក្នុង ចិត្តដូចបាយពុះ។ ឃើញមុខគ្នាចង់តែជេរទេ តែបើនៅឆ្ងាយនឹកនោះសែននឹក...សួរថាចង់ផ្ដាច់ពាក្យឬអត់អនាគតស្វាមីម៉ាកចឹងៗ អត់ទេ! ស្រឡាញ់ណាស់...ចង់លេបឲ្យងាប់។

« ហីយ៉ា! គួរណាស់តែរត់មកអោបបង មិនគួរណាប្រទេចបងបែបនេះទេគ្មានសេរីសួស្ដីសោះ មើលចុះខឹងច្រើនពេក លែងស្អាតអស់ហើយ » ដេយ៉ុនរត់មកអោបក្រសោបលួង លោមឲ្យបាត់ខឹង មិនប្រែប្រួលអាចរិតឆេវឆាវនឹងសោះ។

« យ៉ាងម៉េច? អូនមិននៅជាមួយយូរចង់ចោតថាអូនអាក្រក់វេចវេចចិត្តរកអ្នកថ្មីមែនទេ? ប្រុសចង្រៃ » ម្រាមដៃតូចៗ ស្រេកគក់ឌឹបៗកណ្ដាលទ្រូងនាយកំពុងចាប់អោបថើបគេ យ៉ាងណែន។

« ពុទ្ធោ! បើបងមានថ្មីមែន មិនមែនបងអង្វរអូនមកវិញគេសុកគី..» ថ្ពាល់ទន់ៗត្រូវនាយកម្លោះចាប់ថើបខ្សឺតៗខានប៉ះ ពាល់ច្រើនខែឆ្នាំមកហើយ។

« កុំតែបងអង្វរទេ ខំអីអូនមិនមកឲ្យបងឃើញមុខទេ ហុឹស ប្រុសចង្រៃគ្មានពីរ » រាងតូចរុញនាយចេញ ទាំងដើរកន្ត្រំជើងចូលអង្គុយក្នុងឡានធ្វើមិនដឹង។ ដេយ៉ុនក្រវីក្បាលតិចៗ ខ្នាញ់នឹងចរិតមួយនេះខ្លាំងណាស់ មុននឹងប្រមូលវ៉ាលីដាក់ ក្នុងគូថឡានខាងក្រោយបើកចេញទៅ...

« និយាយមកមើល អូនចង់ដឹងថាប្រពន្ធមិត្តភក្តិបងស្អីនោះ ឈឺស្អីណាស់ដល់ថ្នាក់រកពេទ្យមើលមិនបាន? វាប្ដីគេម៉ាក ស្អីទៅក៏ថោកទាបបាតផ្សាម្ល៉េះ »សុកគីអោបដៃក្រញឹងក្រញូវសួរទៅនាយដេយ៉ុនឲ្យនិយាយប្រាប់ខ្លួនទាំងអស់។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now