ស្វាមីផ្ដាច់ការ

2.1K 163 1
                                    

Episode: 6

ពិធីភ្ជាប់ពាក្យមិនបានអញ្ជើញភ្ញៀវបញ្ចប់ទៅហើយ តែវាមិនសូវល្អឥតខ្ចោះស៊ីចង្វាក់ប៉ុន្មានទេ ។ ជីជួយបងម៉ែវជាមេផ្ទះរៀបចំម្ហូនអាហារជប់លាងគ្រួសារល្ងាចនេះ ដែល
មានចាស់ៗផឹកតែ ជជែកគ្នារឿងកូនៗពេញផ្ទះ ។

« អ្នកប្រុសតូចពូកែធ្វើម្ហូបណាស់ ថ្វីដៃអស្ចារ្យជាងខ្ញុំច្រើន
ដងណាស់ » ម៉ែវស្រដីសរសើររាងតូចងាយចូលគេចុះ ព្រោះគេមានចិត្តគំនិតម៉ត់ចត់ណាស់

«  កុំសរសើរអី បងគួតែសួរអ្នកម៉ាក់របស់ខ្ញុំ » ជីកាយតូច រៀបចំអាហារទាំងរីករាយ ធ្វើអោយគេមានអារម្មណ៍ល្អឡើងបន្តិច ។

« អរ៎...អ្នកប្រុសដូចជាក្មេងណាស់ ប៉ុន្តែការធ្វើអ្វីតែងតែម៉ត់ចត់ »

« ពិតណាស់បងស្រី ខ្ញុំមិនទាន់ 20 ឆ្នាំទេប៉ុន្តែជាវាលក្ខណៈរបស់ខ្ញុំមកយូហើយ »

« ចាស៎! គឺនៅក្មេងតែ អ្នកប្រុសយ៉ុនហ្គីណា គាត់អាយុមានតែលើ 25 ហើយបើចរិតវិញ ខ្ញុំមិនហ៊ានវាចារសោះ »

« ខ្ញុំយល់ » រាងតូចនិយាយទាំងសើច លើកអាហារចេញមកបណ្ដើរៗ ស្របពេលពូវ៉ាងយកវ៉ាលីខោអាវគេមក ប្រញាប់ទទួលយក ព្រោះជាបញ្ជាអ្នកស្រីមីនអោយមកនៅទីនេះមុនថ្ងៃរៀបការក៏មិនអី

« អគុណលោកពូ! » ជី យកវ៉ាលីមកកាន់ និយាយអោនគោរពមនុស្សចាស់

« ពួកនាងនាំកូនប្រសារយើងទៅបន្ទប់យ៉ុនហ្គីទៅ តែជីមីនកូនហៅយ៉ុនហ្គីមកញុំាបាយជុំគ្នាផង » Ms.Min

« មិនអីទេខ្ញុំឡើងទៅខ្លួនឯងបាន » ជីញញឹមស្ងួត អូសវ៉ាលីទៅខាងលើដល់មុខបន្ទប់រាងក្រាស់ ព្រោះនាយធ្លាប់អូសដៃគេមកលើកមុនទើបស្គាល់។ ជីដកដង្ហើមធំបន្តិចមុន
និងលើកដឺគោះទ្វា Knock Knock

« លោក!បើកទ្វាបន្តិច! » ជីគោះជាច្រើនដងតែមិនមាន
ការឆ្លើយតបសោះ ទ្វាក៏របើកខ្លួនឯងព្រោះមិនបានចាក់
សោរទើបជីដើរចូលទៅ មិនឃើញស្រមោលរាងក្រាស់នោះទេ ....

« គេទៅណាទៅ...ហ្អឹម! » ជីដកដង្ហើមធំ សម្លឹងមើលជុំវិញបន្ទប់មានតែសភាពពណ៍ងងឹតគ្មានសេរី មិនយល់ថាគេនោះចូលចិត្តស្អីទេ សូម្បីតែបន្ទប់ក៏ប្រើពណ៍ស្រអាប់ពិបាកនិងមើល

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now