ស្វាមីផ្ដាច់ការ

1.8K 114 1
                                    

Episode: 47

« អត់ទេ!អ្ហឹក យ៉ុនហ្គីជួយអូនផង»សម្លេងខ្សាវៗចេញពីមាត់ រាងតូចទឹកថ្លាៗទទួលសភាពឈឺចាប់ជាំពេញខ្លួនហូរកាត់ សៀតផ្កាអស់សង្ឃឹមមិនដឹងថាប្ដីខ្លួននៅឯណា មកជួយគេទាន់ឬក៏អត់ គេភ័យខ្លាចខ្លាំងណាស់។

សម្លេងតតាំងគ្នានៅខាងក្រៅមិនសាបសូន្យ។ ជុងគុកកំពុងប្រតាយប្រតប់គ្នាជាមួយឆេនមនុស្សជំនិតជីហ៊ុន បន្ទាប់ពីរដើរវែកមើលគ្រប់បន្ទប់មិនឃើញស្រមោលរាងតូចជីមីនអ្វីបន្តិចក៏មកជួបសត្រូវចាស់បាត់មុខជាយូរ

« តាមពិតមកធ្វើជាកញ្ជះកូនចៅអាថោកទាប លី ជីហ៊ុនសោះ » ជុងគុកងើបឡើងទាំងទ្រេតទ្រោតខ្លួនព្រោះត្រូវខ្លាំងដូចគ្នាមុខមាត់សុទ្ធតែរបួសបម្រុងនិងហក់ទៅរើសកាំ ភ្លើងតែក៏ត្រូវឆេន វាយមួយឈើជ្រុងដួលថ្មោលទៅលើដី

« មិនថោកទាបដល់ឯងទេអាចង្រៃ ដោយសារតែឯងទើបថេយ៉ុងស្អប់យើងដល់ថ្ងៃនេះបង្រៀនយើងក្លាយជាបែបនេះ ងាប់ទៅអាចង្រៃ » បានឱកាសឆេនសងសឹកគំនុំចាស់ជាប់ស្អិតខ្លួនឡើងជិះលើជុងគុកដាល់ផ្ទួនៗលើមុខស្រស់ស្អាតរបស់ជុងគុកបែកឈាមទន់ខ្លួនអស់កម្លាំងតប ត ព្រោះមួយឈើជ្រុងមុននេះ វាឈឺចុកចង់បាក់ឆ្អឹងទៅហើយ។

« ដោយសារតែគំនិតថោកដូចអាជីហ៊ុនចឹងតើ! បានមករកគ្នាត្រូវ! កុំមកបន្ទោសយើង តែថាមិនត្រូវថេយ៉ុងស្រឡាញ់យើងមិនមែនឯងអាភ្លើ ធ្វើយ! » ជុងគុកនិយាយទាំងស្ដោះទឹកមាត់ដាក់ឆេនបញ្ឈឺចិត្តគេឈឺមិនស្ទើរ។

« អាចង្រៃគ្មានពីរ! ងាប់ទៅ » ឆេនបម្រុងលើកឈើជ្រុងវាយបំបែកក្បាលជុងគុកទៅហើយ ស្រាប់តែគ្រាប់កាំភ្លើងហោះកាត់បុកចំកណ្ដាលទ្រូងប្រកាច់ស្លាប់ភ្លាមៗ។ នាក់បាញ់គ្មានអ្នកណាក្រៅពីយ៉ុនហ្គីនោះទេ បងប្អូនដែលមើល មុខគ្នាមិនចំកន្លងមកឡូវនេះកំពុងការពារជីវិតឲ្យគ្នាតើ។

« យើងមិនចង់អគុណឯងទេព្រោះយើងមកជួយមិត្តកិត្តគូរ
ដណ្ដឹងយើងហុឹស!»ជុងគុកក្រោកឡើងទាំងត្រដាប់ត្រដួស ទាញកាំភ្លើងមកកាន់ក្នុងដៃនិយាយដាក់យ៉ុនហ្គី មិនព្រមចុះចាញ់គ្នាម្ដងណាសោះ។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now