Episode: 51
រាងកាយមាំមួនរបស់ ជីហ៊ុន អង្គុយក្នុងទីគុកងងឹតដូចជារូប ចម្លាក់សម្រាប់អ្នកទោសប៉ុនប៉ងធ្វើអត្តឃាតគឺវាខ្មៅងងឹតដូចចិត្តអ្នកទោសបានធ្វើ រណ្ដៅទ្វាចូលមួយជាន់ហើយមួយជាន់ទៀតឃាំងឃាត់លើគ្នាដូចទ្វានរកច្រើនជាន់មានតែពន្លឺភ្លឺដូចភ្លើងទានប្លុងៗតាមជញ្ជាំងខ្យល់ មិនអាចឃើញសភាពជុំវិញខ្លួនបានពេញភ្នែក នេះមែនទេជាទោសដែលគេធ្វើ? នេះមែនទេជាលិទ្ធផលដែលគេឆ្កួតជាមួយនាងដល់ថ្នាក់ទើបតែដឹងខ្លួនថាត្រូវគេបងហវិលក្បាលដូចសត្វឆ្កែ? មុខ មាត់ ទ្រព្យសម្បត្តិមានក្រាលក្រែលដែរ តែមកចាញ់ឆោតមនុស្សស្រីគ្មានកម្លាំងប្រយុទ្ធម្នាក់? គិតមែនទេថាគេទទួល យកតែម្នាក់ឯងនោះ គឺមានផុស្តតាង...
« នាងស្រីចង្រៃ! អ៊ែលរ៉ា អេនណា... » នឹកដង្ហើមដល់ឈ្មោះនាងម្ដងៗ សង្គ្រឺតធ្មេញញ័រទទ្រើតស្ទើតែបាក់ បើបានជួបនាងនៅខាងក្រៅ គេនិងសម្លាប់នាងមុនកូនលោក ស្រីមីនទៅទៀត ស្រីដូចនាងមិនសមរស់ឲ្យធ្ងន់ផែនដីនោះទេ លាក់ចង្កូមពុតត្បុតគ្មានពីរ....
« អ្នកទោស! លី ជីហ៊ុន មានសាច់ញាតិមកសួរសុខទុក្ខ » សម្លេងបើកទ្វាមួយជាន់ហើយមួយជាន់រហូតដល់ទទួលបានពន្លឺពីខាងក្រៅច្រឡាំងបញ្ចាំងមកលើខ្លួនគេសម្លឹងដោយកែវភ្នែកចង់អត្តឃាតមនុស្សឥឡូវនេះ សក់ក្បាលមើលមិនយល់កែវភ្នែកខ្មៅដាំគួឲ្យខ្លាចដូចមនុស្សដាច់ថ្នាំ ញៀនសម្លឹងទៅនាងក្រមុំទើបដកដង្ហើមនឹកដល់ចង់សម្លាប់មុននេះដើរចូលមកបុកទង្គេចស្បែកជើងកែវចោទស្រួយស្រឹបលើឥដ្ឋធ្វើរឹកដូចជាស្រីជំទាវ...
« មកសើចចម្អកយើងមែនទេ អ៊ែលរ៉ាអេនណា? » សម្លេងគ្រហឹមដូចខ្លាចង់តែស្ទុះមកត្របាក់នាង តែនាងមើលទៅដូចមិនព្រឺទាល់តែសោះបែរជាមកនិយាយផ្អែមល្ហែមលួង លោមទៅវិញ។
« ខ្ញុំបារម្ភពីលោក! ខ្ញុំនិងជួយលោកចេញពីទីនេះឲ្យបានណា លោកមិនត្រូវកើតអីនោះទេ »ពាក្យសម្ដីលោងលោម របស់នាងធ្វើឲ្យនាយសើចចុងមាត់លក្ខណៈហួសចិត្ត គិត មែនទេថាគេជាកូនក្មេងស្ដាប់សម្ដីលួងលោមតែនាងប្រៀបដូចម្ដាយបំពេរកូនឲ្យដេកនោះ?នាងបុិនសម្ដែងខ្លាំងណាស់ មើលទឹកមុខដូចកូនសត្វមិនដឹងអីរបស់នាងទៅ....
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា