ស្វាមីផ្ដាច់ការ

2.1K 159 1
                                    

Episode: 13

ក្នុងបន្ទប់ Apartment បន្សល់ទុកគូរសង្សាមួយគូរគេចខ្លួនមកសើយសុខជាមួយគ្នាបានបញ្ចប់យ៉ាងក្ដៅគគុកនៅគេងអោបគ្នាយ៉ាងស្អិតរមួត។

« យ៉ុនបងជិតរៀបការជាមួយវាហើយ ម៉ាក់អ៊ំមិនបានលេងសើចដូចអូនគិតនោះទេ ហេតុអ្វីគាត់មិនមើលឃើញរូបអូន? អូនជាមនុស្សបងស្រឡាញ់នោះ អ្ហឹក! » នាងនិយាយដល់ត្រឹមនេះបង្ហូរទឹកភ្នែកសោកសង្រែកលើទ្រូងរាងក្រាស់អង្អែលក្បាលអាណិតចិត្តនាងជាសង្សាសំណព្វ ចិត្តជាខ្លាំងមុននិងដកដង្ហើមធំនិយាយ...

« គាត់មិនមើលអូនក៏បងមិនខ្វល់សំខាន់អូនជាប្រពន្ធបង ស្រាប់ហើយ ទោះបងរៀបការតែបងមិនបានស្រឡាញ់ក្មេងនោះទេជឿបង....» នាយពោលពាក្យចប់សម្ដីនេបនិត្យបបូមាត់ក្រហមឆ្អិនរបស់នាងបន្តិចមុននិងដកចេញ។

« តែយ៉ាងណាមនុស្សគ្រប់គ្នានៅតែគិតអូនជាសាហាយ ស្មន់បងរៀបការហើយ អូនមិនព្រមទេអ្ហឹក! » អេនណានាង យំសោកដាក់នាយក្រាស់ បង្ហាញពីរភាពឈឺចាប់របស់នាង

« អ្នកណាគិតអីក៏គិតទៅ តែសម្រាប់បងគឺបងស្រឡាញ់អូនខ្លាំងបំផុតអេនណា..! » ទឹកមុខនាងលឺសម្ដីនេះឡើងញញឹមបន្តិច យ៉ុនហ្គីឈោងដៃយកកាបូបលុយហុចកាតខ្មៅរបស់ខ្លួននៅសេសសល់អោយនាងទុកចាយវាយ...!

« អូនយកចាយទៅ...បងអាចមិនមានពេលមករកអូនក៏ថាបានព្រោះតែកិច្ចការធំបំផុតបងចញលគ្រប់គ្រង់ក្រុមហ៊ុន ពេលទំនេរបងនិងមករកអូន » យ៉ុនហ្គី។

« អូននឹកបងពេលណាអូនទៅរកបងដោយខ្លួនឯង បងយ៉ុន!អូនស្រឡាញ់បង »

« ហ្អឹម!យប់ហើយបងត្រូវទៅវិញហើយណា...មើលថែខ្លួនផង!បងស្រឡាញ់អូន » នាយថើបនាងប៉ុន្មានខ្សឺតមុននិង ស្លៀកពាក់ត្រឹមត្រូវចាកចេញពី Apartment មួយនេះបន្សល់ទុកនាងក្រមុំក្ដាប់កាតក្នុងដៃស្ទើរបាក់ទាំងពីរ

« គិតមែនទេថាពួកឯងរាល់គ្នាយករបស់យើងងាយៗនោះ?  កុំសង្ឃឹមអោយសោះថាយើងអោយឯងញញឹមក្នុងថ្ងៃមង្គលនោះ ហុឹស! » នាងញញឹមកំនួចបបូមាត់ក្រហមឆ្អិនលើកទូរសព្ទខលទីវីណាអ្នកចាត់ចារផ្ទាល់ខ្លននាង។

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now