Episode: 59
ព្រះអាទិត្យលិចអណ្ដែតៗព្រឹកល្ងាចៗជារាងរាល់ថ្ងៃសម្រាប់ ឆ្លុះបញ្ជាំងលើពិភពលោកទាំងមូល រហូតឈានដល់រាប់ខែ រាប់ឆ្នាំក៏មិនសាបសាន្យក្នុងការបង្ហាញដដែលៗ មិនថាមនុស្សរស់នៅក៏ដូចគ្នា ក្ដីស្រឡាញ់ គ្រួសារ ការងារនៅតែរក្សាទុកដដែលៗមិនសាបសូន្យយ៉ាងសុភមង្គលបំផុត។
ដឹងទេថារយះពេលច្រើនខែមកនេះ ប្រពន្ធមីន យ៉ុនប្រធានក្រុមហ៊ុនមុខមាត់ថ្មីដែរធ្លាប់លឺថានាមជាភរិយាគេស្លូតបូត ឈ្លាកវៃ ចរិតវិវត្តន៍ទទួលយករូបីថ្មីៗ កាន់តែប្រសើរឡើងៗជាងមុនដោយសារ ជុង ហូសុកគី។ ការដើរលេងក៏មិនសូវកាត់បន្ថយ...
« អាស្អិត! សាច់ការដែលយើងព្យាបាលឯងបើតាមការគិតគឺវាជាសះស្បើយយូរមកហើយ ថ្នាំរបស់យើងសុទ្ធតែនាំមកពីរបរទេសមានគុណភាពខ្ពស់ តែបើឯងឈឺពុតត្បុតយើងជឿហ្មង » បន្ទាប់ពិនិត្យរួច ហូសុកនិយាយឡើងទាំងពេបមាត់ជ្រក់ជ្រិញ។ សារីគេរៀនដល់ថ្នាក់នេះហើយ ស្មានតែមិនដឹងមែនទេថាអាល្អិតចេះកិច្ចកលប៉ុណ្ណា គេដឹងតាំងពីពិនិត្យលើកដំបូង វាមិនដែលអ្នកជំងឺស្អីត្រូវដៃជើងគ្នានិយាយប៉ាច់ៗឲ្យប៉ាប៉ោចមាត់មិនចេះហត់ ដើរលេងគ្រប់ច្រកល្ហករុកចង់ផ្អៀងម្ខាងប្រទេសទៅហើយ។
« ហ្យុងនិយាយតិចៗខ្សឹបៗទៅថី! ខ្លាចខ្ញុំអត់លឺមែន? » ជីមីននិយាយតិចៗធ្វើដៃឲ្យមាឌតូចសម្ដីថ្លោះស្ងាត់ ខ្លាចស្វាមីកំពុងនៅខាងក្រៅលឺ
« ឈប់សម្ដែងទៅអាល្អិត! ឈឺល្បិចមើលមិនងាយជាទេ ហ្យុងអាណិតប្ដីឯងណាស់ គេរាល់ថ្ងៃខ្វល់ជាមួយឯងចង់កើតឆ្កួតសរសៃប្រសាទជាងឯងទៅទៀត » គឺវាពិតមែន
ដែលហូសុកនិយាយបែបនេះ ដោយសាររាងតូចនឹងហើយ ទើបនាយបណ្ដែតបណ្ដោយសេរីតាមចិត្តឲ្យដើរជាមួយគេ មិនចង់ឃុំទុកតទៅទៀត សុខចិត្តត្រុកៗមកសួរនាំគេថារាងតូចនៅជាមួយខ្លួន ដើរលេងជាមួយខ្លួនមានគ្រាន់បើរអីអត់ ដល់ថ្នាក់គេរកពាក្យកុហកឲ្យសមលែងបាន ព្រោះមនុស្សមិនបានកើតអីធ្ងន់ធ្ងរផង។ ឈឺតិចតួចបែបនេះព្យាបាលដោយអារម្មណ៍ជាគ្រាន់បើរជាងថ្នាំឆ្ងាយណាស់ កម្លាំងចិត្ត ក្ដីស្រឡាញ់ មើលថែរ យកចិត្តទុកដាក់គឺជាថ្នាំដែលគេត្រូវការពិតប្រាកដ។
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា