ស្វាមីផ្ដាច់ការ

2.5K 149 0
                                    

Episode: 24

« អូនអង្គុយសិនមកថេយ៍! » ជុងគុកទាញគូដណ្ដឹងទឹកមុខ ស្រពោនព្រោះតែបារម្ភពីជីមីន ឥឡូវគេក៏នាំថេយ៍មកក្នុងហាងកាហ្វេរមួយកន្លែងតែក៏មានអាហារឈុតផ្សេងៗដែលសម្រាប់អាហារថ្ងៃត្រង់។

« ជុង! អូនពិតជាបារម្ភពីជីមីនពិតមែន សូម្បីតែខលមកក៏គ្មានសម្លេងទូរសព្ទ័រោទ៍ឡើងដែរ ហឹម! » ថេយ៍ដកដង្ហើមធំជាច្រើនដងអង្គុយទល់មុខជុងដាក់ដៃទាំងពីទ្រចង្ការដោយ សភាពស្មុគស្មាញគេរកនឹកកន្លែងជីមីនទៅមិនឃើញទាល់ តែសោះ មិនចាំកន្លែងដែលជីមីនចូលចិត្តទៅនោះទេ។

រ៉ឺង!រ៉ឺង៚. សុខៗទូរសព្ទ័របស់ថេយ៉ុងរោទ៍ឡើងដោយវាជា លេខចម្លែកមិនធ្លាប់ខលមកពីមុន។ ថេយ៉ុងមើលមុខជុងគុកបន្តិចមុននិងលើកទទួលទុកឲ្យនាយចងចិញ្ចើមឆ្ងល់។

« ហេឡូ! គីម ថេយ៉ុងនិយាយ »

(ថេយ៍...គឺយើងណា...) ខ្សែសម្លេងរបស់អ្នកម្ខាងទៀតធ្វើ អោយថេយ៉ុងបើកភ្នែកធំៗប៉ុនពងមាន់នោះហើយជាសម្លេងជីមីនគេចាំបានច្បាស់ណាស់។ តើគេទៅឯណាទៅ? ហេតុអីទើបតែដាច់ខលមកគេ ?

« ជីមីន! នេះឯងនៅឯណា? ដឹងទេថាយើងបារម្ភពីឯងប៉ុណ្ណា?មនុស្សគ្រប់គ្នាគេចលាចលហើយណា? ជីមីនពេល នេះឯងស្នាក់នៅឯណាចាំយើងទៅយក ឯងត្រឡប់មកវិញមក! មកនៅជាមួយយើងសិនក៏បាន » សំនួរសួរផ្ទួនៗចេញពីមាត់របស់ថេយ៉ុងដកដង្ហើមមិនចង់ទាន់ សួរទៅរាងតូចមិនអាចឆ្លើយភ្លាមៗបាន ជុងអង្គុយចាំតែស្ដាំមិនមាត់។

( កុំអីថេយ៍ យើងឆ្ងាយណាស់...ពេលណាយើងធូស្បើយចិត្តយើងត្រឡប់ទៅវិញហើយ )

« នេះឯងនៅឯណា? ទូរសព្ទ័យើងខលទៅជិតមួយពាន់ដងហើយចូលក៏មិនចុចទទួល ឯងប្រុងយ៉ាងម៉េចនិងជីមីន? អ្នកផ្ទះប្រាកដជាបារម្ភពីឯងហើយណា »ថេយ៉ុង

(ទូរសព្ទ័យើងនៅនឹងយ៉ុនហ្គី យើងខលទៅឯងជាលេខរបស់ពូយើងទេ កុំបារម្ភអីលោកប៉ាអ្នកម៉ាក់ពួកដឹងហើយ)

« ឯងនៅប៊ូសាន ?? » ថេយ៉ុង

(អ្ហឹម! ថេយ៍គេយ៉ាងម៉េចហើយ ??) សម្ដីរបស់ជីធ្វើថេយ៍ដឹងបាត់ទៅហើយថាគេសួរពីនរណានោះ។ បើមិនមែននាយអោយក្លាយទៅជាអ្នកណា?កាយរត់ចោលគេតែចិត្តនៅតែមិនអាចផ្ដាច់បានមែនទេ? នេះហើយពាក្យថាទឹកចិត្តប្រពន្ធ ខឹងស្អប់ ឆ្អែតឆ្អន់ប៉ុណ្ណាក៏មិនអាចកាត់ដាច់បានដែរ...

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now