ស្វាមីផ្ដាច់ការ

4K 171 6
                                    

Episode: 61 [ភាគបញ្ចប់]

ខ្យល់បក់រំភើយៗពេលល្ងាច ព្រះអាទិត្យកំពុងលិចចុះ វាមានខ្យល់អាកាសបក់រង្វិចៗផាយផាត់សក់ខ្មៅរលោងសរសៃរស្ដើងលើមុខតូចក្រពុះស្អាតអង្គុយលើទោងមើលអ្នក បម្រើកាត់សម្អាតស្មៅ ខ្លះក៏ស្រោចផ្កា។ ផ្ទៃមុខក្រមូវមិន ដឹងជាគិតស្អីខ្លះ។

« ហុឹស! ទៅរកស្រីមែន កុំសង្ឃឹមបងចូលផ្ទះរួចនោះ » រាងតូចនិយាយតិចៗមើលទៅទ្វារបង ស្មើនេះហើយមិនឲ្យមកផ្ទះទៀត សង្ស័យណាស់ តិចទៅរកស្រីអស់នោះក្នុងបា ក្នុងក្លឹបអាវ៉ាសែមែនទៅ? ព្រឹកមិញគេគ្រាន់តែបញ្ជួសសម្ដី ប៉ុណ្ណោះ ។ ដេញគេទៅហើយ តាំងមកអង្គុយគិតផ្ដេស ផ្ដាសអឺអើតែឯងៗ ༎ຶٹ༎ຶ

បន្តិចក្រោចមក សម្លេងឡានរបស់រាងក្រាស់ក៏បត់ចូលវីឡា ជីមីនធ្វើជាមិនខ្វល់អង្គុយធ្វើមិនដឹងចុកចង្កេះស្ទើរស្លាប់ទៅ ហើយ ធ្លាប់តែរាល់ដងរត់មកទទួលជួយកាន់នេះកាន់នោះ

« អូនសម្លាញញញ់....» យ៉ុនហ្គីទម្លាក់កាបូបធ្វើការចុះ ស្រេកបង្អូសសម្លេងហៅប្រពន្ធដើរមករកបែរជាអង្គុយឲ្យខ្នងគេទៅវិញ ប្រហែលវានៅខឹងនៅឡើយទេមើលទៅ

« សឺត...មកអង្គុយអីត្រង់នេះ..បងទិញនំអូនចូលចិត្តមកច្រើនណាស់ » ថ្ពាល់ទន់ៗត្រូវនាយថើបគួរឲ្យខ្នាញ់ ដែលអង្គុយធ្វើមុខក្រញូវដាក់នាយ។

« មិនញុំាទេ..ចង់ញុំាក៏ញុំាតែឯងទៅ ឆឹស! » រាងតូចកន្ត្រំជើងគ្រវាសដៃនាយចេញមុននិងដើរទៅខាងក្នុងផ្ទះបាត់ ទុកឲ្យស្វាមីឈរមីងមាំងដងដង្ហើមធំ មិនដឹងថាផ្គុំបែបណា ឲ្យត្រូវចិត្ត។

    ក្រាក...

យ៉ុនហ្គីដោះក្រវ៉ាត់ ក បន្ធូរឡែវអាវស្រឡះទ្រូង សម្លឹងមើលទៅភរិយាទើបតែសម្អាតខ្លួនរួចអង្គុយមុខកញ្ចក់ មុននិងប្រឡេះ ក ដៃអាវមូឡើងបន្តិច ចូលមកអោបក្រោបថើប ក្រញក់ក្រញីលួងលោមរាងតូចពីក្រោយ។

« មើល៎..ថយចេញពីអូន កុំមកលួងលោមស្អី » រាងតូចរុញមុខនាយចេញ បែរជាអោនបឺតបបូមាត់រុញរុលអណ្តាតក្ដៅរងំក្នុងក្រអូមមាត់តូច រើបម្រាស់មិនរួចពីកណ្ដាប់ដៃស្វាមី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now