ស្វាមីផ្ដាច់ការ

2.2K 130 0
                                    

Episode: 28

ទម្រាំតែជីមីនបាត់ភ័យ នាយលួងលោមដល់ថ្នាក់គេគេង លក់ព្រោះតែពុលឡាននោះផងអង្គុយសឺៗពិបាកក្នុងខ្លួនមិនធ្លាប់ជិះឡានផ្លូវឆ្ងាយបែបនេះទេ កាលទៅហាវ៉ៃឯណោះក៏ពុលក្លិនក្នុងយន្តហោះដែរ សូម្បីតែជិះឡានក្រុងមកប៊ូសានប៉ុន្មានតំណរក៏ពុលដែរ។ នាយក្រាស់យកអាវដណ្ដប់ឲ្យរាងតូចទម្រេតកៅអីផ្ងាមកក្រោយងាយស្រួលក្នុងការគេងសម្រាប់រាងតូច មុននិងបើកឡានចេញទៅប្រញាប់ដល់សណ្ឋាគារប្រណិតមួយកន្លែងក្បែរជាយក្រុងសម្រាកសិន។

« នេះជាបន្ទប់របស់លោក! » បុគ្គិលិកម្នាក់ទទួលរាក់ទាក់ណែនាំកន្លែងសម្រាក។

« អរគុណ! » យ៉ុនហ្គីបីរាងតូចមិនទាន់ភ្ញាក់គេងលក់ស្កប់ ស្កល់នោះចូលក្នុងបន្ទប់តម្លៃខ្ពស់ៗប្រៀបដូចវាំង នាយបិទទ្វារួចក៏បីប្រពន្ធមកដាក់ឲ្យគេងស្រួលបួល ដោះស្បែកជើង របស់ជីចេញស្របពេលគេរើខ្លួន។

« អ្ហឹម! » រាងតូចពើតរមួលខ្លួនញីភ្នែកស្វាងពីគេង។

« ឃ្លានទេ? » នាយចូលមកក្បែររាងតូចវែងសក់បាំងភ្នែកថ្លាឆ្វង់នោះចេញដែលគេអាចមើលឃើញមុខសៗស្លេក ស្លាំងដោយសារពុលឡាននោះយ៉ាងច្បាស់។

« សាបមាត់! ចង់ក្អួត » ជីក្រោកអង្គុយទាំងទឹកមុខជូរពិបាក និយាយ គេមើលជុំវិញខ្លួនក៏អាចយល់ថាវាជាកន្លែងដែល នាយក្រាស់នាំមកស្នាក់បណ្ដោះអាសន្នសិន ទើបខ្ចិលដេញ ដោលមិនស្រួលក្នុងខ្លួនផង ដូចអង្គុយលើទឹកលលក។

« អា៎! កុំអញ្ចឹងអី! អូនទៅសម្អាតខ្លួនចេញទៅវាអាចធ្វើឲ្យអូនស្រឡាសក្នុងខ្លួនក៏ថាបាន » យ៉ុនហ្គីនិយាយក្រោកអស់កម្ពស់ដោះអាវដៃវែងរបស់ខ្លួនចេញពីរាងតូច រួចបីគេទៅសំអាតខ្លួនជាមួយគ្នាទម្រាំតែហើយនោះអាហារមកដល់ល្មម។

« ញុំាឲ្យច្រើនៗទៅ អូនស្គមជាងមុនទៅទៀត » នាយដួសត្រីសាលម៉ុងបញ្ចុករាងតូចទំពាទាំងពិបាក គេមិនសូវចូលចិត្តប៉ុន្មានទេ ពិសេសគឺក្លិន។

« ឡានធំអាក្រក់ហើយមកធំក្លិនអាហារទាំងនេះទៀត ចង់ក្អួតលើសដើម ឡើងត្រលាន់ » ជីក្រញែងខ្លួនសម្លឹងមើលអាហារទាំងនោះវាមិនគួឲ្យចង់ញុំាទាល់តែសោះ

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now