Episode: 37
ព្រឹកថ្ងៃថ្មី៚
ទោះបីជាយ៉ុនហ្គីនាយហាមឃាត់គេមិនឲ្យទៅធ្វើការក៏ ដោយគេនៅតែទៅទាល់តែបាន នៅផ្ទះក៏គ្មានអារម្មណ៍ចង់នៅ បើបសនមកធ្វើការរំសាយអារម្មណ៍គេចបញ្ហាខ្លះ...
« តែអូនមិនទាន់ជាឯណា? » នាយស្រដីទាំងបារម្ភទៅរាងតូចខណៈពេលអោបចង្កេះគេត្រសងចុះមករកតុអាហារ។
« ខ្ញុំមិនអីទេ! ថេយ៉ុងមកយកឥឡូវហើយ »
« អញ្ជឹង! ល្ងាចបងទៅយកអូន »
« មិនបាច់ទេខ្ញុំមកវិញខ្លួនឯង »
« តែបងចង់ទៅយកអូន ហាមប្រកែក »« មកហើយហេស៎! នាំគ្នាញុំាទៅត្រជាក់អស់ហើយ » អ្នក ស្រីមីនអង្គុយចាំនៅតុអារហារជាស្រេច។ យ៉ុនហ្គីទាញកៅ អីឲ្យរាងតូចអង្គុយជិតខ្លួន បន្តិចក្រោយមកទើបអេនណានាងចុះមកញុំាអាហារដែរ ទោះយ៉ាងណាក៏នាងមានចំណែកម្នាក់ដែរ។
« នេះ!មិនមានអ្នកណាទៅហៅខ្ញុំទេហេស៎? » នាងចូលមកអង្គុយជិតយ៉ុនហ្គីដែលអង្គុយកណ្ដាលដៀងភ្នែកមើលរាងតូចមានអារម្មណ៍ថាច្រណែនដែលគេគ្មានសិទ្ធិអង្គុយតុមួយនោះ តុសម្រាប់ដំណែងកូន ប្រសារនៅទីនេះ យ៉ាងណាមុននិងក្រោយគេប្រាកដជាអង្គុយមិនខាន។
« បើនាងឃ្លានមកញុំាខ្លួនឯងទៅ មិនបាច់ឲ្យគេអញ្ជើញទេ គួរតែដឹងច្បាប់ទម្លាប់ទីនេះផងទៅ » សម្ដីរបស់អ្នកស្រីមីន ធ្វើឲ្យនាងអោនមុខចុះដោយដឹងកំហុស តែក្នុងចិត្តរបស់នាងក្ដៅរងំមានគំនិតមួយផុសឡើង។
« ចាស! អ៊ំស្រី ខ្ញុំសូមទោសផងដោយសារតែខ្ញុំមិនដឹង ណាមួយខ្ញុំចាញ់ទៀតទើបគេងមិនចង់ក្រោក»នាងនិយាយជាមួយទឹកមុខស្ងួត ស្លេកស្លាំងរបស់នាងដឹងកំហុស ធ្វើឲ្យអ្នកស្រីជ្រួញឆ្ងល់ នាងដូចជាស្ដាប់សម្ដីគាត់ដល់ហើយ ដូចជាមិនកាចឆ្នាស់ដូចមុនសោះ។
« នាំគ្នាញុំាទៅ! ត្រជាក់អស់ហើយកូនមីន នេះញុំាទៅជួយដល់សុភាពកូន ម៉ាក់ឲ្យពួកនាងធ្វើឲ្យកូន » គាត់ដួសម្ហូបជា ច្រើនឲ្យរាងតូចបង្ហាញក្ដីបារម្ភដល់រាងតូចពេលឈឺ ហាក់ធ្វើឲ្យកូនចិត្តរបស់នាងសម្លក់សម្លឹងមក គេមានកូនចាញ់ឡើងស្លេកស្លាំងតែគ្មានអ្នកសួរបែបនេះនោះទេ! មកនៅទីនេះចាត់ទុកគេជាដុំថ្មមែនទេ?
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Storie d'amoreស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា