Episode: 4
« លែងខ្ញុំ ឈឺណាស៎... » រាងតូចជីព្យាយាមរលាស់ដៃមិនព្រមទៅជាមួយនាយ រហូតអូសមកដល់បន្ទប់របស់គេធំ ល្វឹងល្វើយ
« អែងគិតថាខ្លួនអែងជាស្អី ចង់តោងយើងមែនទេក្មេងសម្រែ មិនទាន់បានរៀបការផង អែងប្រហែលញ័រញាក់ខ្លួនចង់បានយើងបាត់ទៅហើយ រអើមអែងណាស់ ធ្វុើយ! » រាងក្រាស់ច្របាច់ដៃផង ថ្ពាល់ផងមិនខ្លាចជីឈឺនោះទេ រហូតដល់ថ្នាក់គេចង់ខ្លាចនិង ភាពគ្រោធគ្រាតរប់អនាគត់ប្ដីបាត់ទៅហើយ ...
« ខ្ញុំប្រាប់ថាលែង! » រាងតូចរលាស់ដៃនាយចេញដែលមើលឃើញសភាពដៃខ្លួនឯងឡើងក្រហមទើបងើបមក
សម្លឹងមុខរាងក្រាស់ចំៗ« មើលមុខយើងបែបនេះចង់អោយយើងចាប់អារម្មណ៍ឯងមែនទេ វាគួអោយជ្រក់ជ្រេញទៅវិញ ហេតុអីអែងព្រមតាមសម្ដីម៉ាក់យើងមករៀបការហាស៎ មិនឃើញសភាពអែងដូចជាខ្ទើយទេហេស៎ » យ៉ុនហ្គីសង្រ្គឺតធ្មេញរុញរាងតូចខ្ទប់និងជញ្ជាំងស្រេកសម្លុតខ្លាំងៗ
« ដោយសារតែអ្នកមានទើបខ្ញុំតោង បានប្ដីអ្នកមានគឺឡូយ ហុឺហាមិនចឹង ? » រាងតូចសើចទាំងរលីងរលោងក្នុងគ្រាប់ភ្នែក និយាយពាក្យសម្ដីចាក់បណ្ដោយតាមរាងក្រាស់ ក្នុងទ្រូងអួនណែនដោយ សារតែពាក្យសម្ដីមើលងាយរបស់អនាគតស្វាមី គេជ្រក់យើងបាត់ទៅហើយ ចំណែកឯរាងក្រាស់វិញស្ដាប់លឺសម្ដីផ្គើនរបស់រាងតូចនាយកាន់តែខឹងសង្គ្រឺតធ្មេញក្រតៗឡើងមុននិយាយ :
« នៅក្មេងណាស់កុំចង់មកឌឺដងជាមួយយើងក្មេងតូច រកសាលាណាល្អរៀនបណ្ដុះចំណេះខ្លួនអែងឈប់ដើរលក់ខ្លួនតាមផ្ទះអោយប្រុសទៅ » យ៉ុនហ្គីញញឹមត្រជាក់ស្រឹបចាប់ភ្ងើយចង្ការាងតូចអោយមើលមុខរបស់គេនិយាយពាក្យសម្ដីបន្ទាបបន្ថោករាងតូចដែលស្ដាប់ហើយរមៀលទឹកភ្នែកគ្មានសម្លេង ដៃកាន់ជាយអាវឡើងញ័រទ្រទ្រើក...
« ហុឹស! សម្ដីយើងបុកចំចំណុចមែនទេទើបមកមាយាបែប នេះក្មេងតូច ? តែថាភាពមាយារបស់អែងទាក់ទាញយើងមិនបានផលទេ » រាងក្រាស់ស៊កសៀតអោយជី ឈររង់ចាំស្ដាប់ពាក្យសម្ដីមើលងាយរបស់នាយស្រក់ទឹកភ្នែកតក់ៗ ខឹងតូចចិត្តណាស់តែឋានៈយើង តូចទាប គ្រាន់តែចូលមក
ជួយសម្រាលបន្ទុកក្នុងគ្រួសារប៉ុណ្ណោះ ។ ហេតុអ្វីមកមើល ងាយ ខ្ញុំមិនមែនមនុស្សទេរឺ ?
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romantizmស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា