Episode : 8
បន្ទាប់ពីបាយមួយពេលសែនរអាក់រអួល ដោយមានការរំខានពីអេនណានោះផង ។ យ៉ុនហ្គី មិនបានទៅណាទាំងអស់ ថែមទាំងដេញនាងទៅវិញសិនព្រោះតែចិត្តមិនស្កប់ជាមួយរាងតូចសោះ មិនដឹងថាគេយ៉ាងម៉េចទៅហើយនោះទេ គេបានឃើញរាងតូចម្ងួរសម្លេងយំច្បាស់ណាស់ ។
« មុននិងហាមាត់និយាយអ្វីមួយ ចំណាស់នេះហើយមិនបាច់អោយយើងជាម៉ាក់ឯងហត់ណែនាំសព្វគ្រប់ទេ សម្ដីឯងមុននេះពិចារណាមើលសមរឺអត់ » គាត់ដើរមកជិតរាងក្រាស់និយាយផាំងខឹងទង្វើរនាយមិនស្ទើរទេ ខ្មាសទាំងកូនប្រសារមួយតង់ទៀត ។
« ឈប់ណាមីន យ៉ុនហ្គី! បើឯងមិនស្រឡាញ់តបស្នងចិត្តយើងជាម្ដាយនិងមេគ្រួសារជំនួសប៉ាឯងដែលចាកចោលលោកនេះ ឯងកុំយកស្រីដែលយើងមិនពេញចិត្តមកចំអកឡកឡឺយចំពោះមុខយើង » គាត់និយាយហើរដើរចេញទៅខាងក្រៅបាត់ ។
« ហ៉ើយ! ពុទ្ធោអើយ...!» នាតសុញគំនិតទាត់ខ្យល់ពេញទំហឹងនឹងបញ្ហារបស់ម្ដាយខ្លួន ចូលចិត្តរកតែក្មេងនោះ ទាំងដឹងហើយថាអេនណាជាសង្សាររបស់គេ ។ នាយដកដង្ហើមធំសម្លឹងមើលទៅបន្ទប់ខាងលើឈានជើងឡើងទៅមើលរាងតូចថាយ៉ាងម៉េចទៅហើយ ។
« ជីមីនអ្ហា៎...បើកទ្វាអោយខ្ញុំ...! » នាយគោះទ្វាហៅដដែលឡើងឆ្អែតឆ្អន់ជីមីននៅតែមិនបើក ទើបខ្លួនទៅយកសោរសាគួរមកចាក់បើក ក៏ឃើញថារាងតូចគេងញ័រក្នុងភួយហប់ឈឹង សកម្មភាពមើលក៏ជ្រៀបថាគេកំពុងយំ។
« សូមទោស! »នាយនិយាយតិចៗដឹងកំហុសដើរទៅជិតរាងតូច ងាកមុខចេញទាំងប្រឹងជូតទឹកភ្នែកចេញក្រហមលើមុខ។
« ហេតុអ្វី....» ជីស្រដីឡើងមិនបានមើលមុខនាយឡើយ ដែលខ្លួនអង្គុយក្បែរគេ ។
«ខ្ញុំដឹងថាឯងអន់ចិត្តនិងសម្ដីខ្ញុំ សូមទោស » នាយរកពាក្យនិយាយលួងលោមរាងតូច ស្របពេលចង់ទម្លាក់ចេញជូតទឹកភ្នែកអនាគតប្រពន្ធត្រូវក្រវាសចេញមួយទំហឹង ។
« កុំប៉ះខ្ញុំ...! ខ្លួនថ្លៃថ្នូខ្ពង់ខ្ពស់របស់លោកមិនសមមកប៉ះខ្ញុំទេ ហឹក ហឹក...» រាងតូចខាំមាត់និយាយហូរទឹកភ្នែកមកដាប ថ្ពាល់ ហេតុអ្វីត្រូវអន់ចិត្តនិងមនុស្សដែលមិនមែនជាជម្រើសយើងខ្លាំងបែបនេះ ? រាងតូចកញ្ឆក់ខ្លួនដើរចេញទៅ ។
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romantikស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា