ស្វាមីផ្ដាច់ការ

2K 113 1
                                    

Episode: 43

កន្លងផុតទៅបីរថ្ងៃមកហើយ ដែលផ្ទៃមាឃរះនិងលិចចុះជា រៀងរាល់ថ្ងៃតាមទំនាញផែនដី តែមិនអាចទំនាញទាយរាងកាយស្ដូកស្ដឹង ស្គមស្លេកស្លាំងមួយនោះក្រោកបានឡើយ មានតែនាយជាស្វាមីត្រឡប់ពីធ្វើការមិនបានសម្រាកមកមើលថែ ជូតខ្លួនឲ្យជាប្រចាំ។

បីថ្ងៃមកនេះវេជ្ជបណ្ឌិតពេទ្យចិត្តសាស្រ្តមិនបានកំណត់មួយរយភាគឡើងថារាងតូចដឹងខ្លួនមកវិញប្រក្រតីឡើង ព្រោះសម្ពាធសរសៃឈាមខួរក្បាលគេប៉ះទង្គិចរឿងរ៉ាងផ្លូវអារម្ម ណ៍ច្រើនពេកយ៉ាងណាក៏គេមិនបានធានាឬពិនិត្យដដែលៗទាំងដែលអ្នកជំងឺមិនទាន់ដឹងខ្លួនឡើយ

«ពេលណាអូនក្រោកមករកបងវិញជីមីន?បងនឹកអូន...»
ម្រាមដៃស្រឡូនត្រូវនាយចាប់មកក្ដោបនិយាយតិចៗ។ គេ តែងតែនិយាយដាស់រាងកាយវិញ្ញាណរបស់ជីឲ្យក្រោកវិញ ជានិច្ច  គេនឹក គេចង់បានប្រពន្ធគេមកវិញ ជាមនុស្សដែលតែងតែនិយាយណែនាំគេដូចមនុស្សចាស់ម្នាក់ធ្វើឲ្យគេកក់ ក្ដៅបំផុត ពេលក្លាយជាបែបនេះទើបគេដឹងច្បាស់ថាប្រពន្ធមានតម្លៃជាងមាសពេជ្រ ទ្រព្យសម្បិត្តដែលមានទៅទៀត ទោះនិយាយពាក្យសូមទោសរាប់លានដងក៏វាមិនស្មើរនឹង បញ្ហាឈឺចាប់មួយពេលនេះដែរ គេឈឺស្ពឹកក្នុងទ្រូង ពិបាក ចិត្តរាល់ថ្ងៃសូម្បីតែបាយមួយស្លាបព្រាក៏មិនអាចទំពារវាឲ្យឆ្ងាញ់បើគ្មានរាងតូចនៅក្បែរ។

« បងសម្លាញ់!!»សម្លេងល្វើយៗចេញពីបបូមាត់ក្រៀមស្ងួត ហៅបុរសដែលគេស្រឡាញ់ខ្លាំងបំផុតខ្លាំងដល់ថ្នាក់គ្មានកំ ហឹងមិនមានទឹកភ្នែកហូរមកទៀត ព្រោះកែវភ្នែកដំបូងរបស់គេបើកមកម្ដងទៀតបានឃើញមុខស្វាមីមុនគេ ស្វាមីដែលធ្វើឲ្យគេគិតអ្វីមិនឃើញ ស្វាមីដែលគេស្រឡាញ់ស្ទើរឆ្កួតកន្លងមក សម្លឹងវិលវល់លើពិដានត្រឡប់ត្រឡិនតាមអារម្មណ៍មួយឆាវៗ។

« ជ...ជី...មីន...អូនមិនអីទេមែនទេ? បងហៅគ្រូពេទ្យមក សិន » យ៉ុនហ្គីត្រហេបត្រហបហៅពេទ្យមក រត់មកអោបប្រពន្ធសើចស្ងេញដាក់គេដូចគ្មានរឿងអ្វីកើតឡើង មិនដឹងទេហ្អេសថាគេគ្រប់គ្នាបារម្ភប៉ុណ្ណា?

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now