Episode: 41
«ចេញទៅ!! ខ្ញុំប្រាប់ឲ្យចេញទៅ មិនត្រូវការលោកទេ ទៅ ឲ្យបាត់ៗទៅអ្ហឹក អ្ហឹក!! » រាងតូចរុញនាយចេញទាំងទឹកភ្នែកធ្វើឲ្យនាយកាន់តែមិនអាចគ្រប់គ្រងស្ថានកាណ៍បែបនេះ ទើបតែត្រូវរូវគ្នាសោះក្លាយជាបែបនេះទៀតហើយ។
« ជីមីន! អូនស្ដាប់បងសិនបានទេ? នាងមិនសូវស្រួលខ្លួនសុំបងឲ្យកំដរនាង មិនបានគិតអ្វីនោះទេ! »
« ធ្វើស្អីធ្វើទៅស្រីបង កូនបងពាក់ពន្ធ័អីនឹងខ្ញុំ? ចេញទៅកូន នាងត្រូវការបង ត្រូវការសិទ្ធិពេញលេញតែខ្ញុំមិនត្រូវការបងទៀតនោះទេចេញទៅ » ជីស្រេកដេញនាយចេញគេ នឹកឃើញសម្ដីលុនតួលួងលោមរបស់នាងទាមទារយ៉ុនហ្គីវិញគេតែងតែគិតថាខ្លួនឯងខុសដែលចូលមកពុះញែកបេះ ដូងគេទាំងខ្លួនឯងអាត្មានិយមសូម្បីតែពពោះមិនបានផង
គេឈឺចិត្តនឹងសម្ដីនារីម្នាក់នោះបំ« អូនមានន័យថាម៉េចជីមីន? នាងមានបញ្ហាសុខភាពទាំងមិនកូនរបស់បង បងគ្រាន់តែព្រួយបារម្ភពីកូនមិនបានមែនទេអូនកុំហួសហេតុពេកបានទេ?»ដោយសភាពអស់ក្នុងការ និយាយផ្អែមល្ហែម ប្រែជាមកស្រេកសម្លុតរាងតូចឲ្យយល់ពីគេខ្លះ គេដឹងថាជីមីនមិនពេញចិត្តតែគេគ្មានជម្រើស។
« យល់? ខ្ញុំយល់ខ្លាំងទៀតផង និយាយជាមួយខ្ញុំចេញមកធ្វើដូចមិនដែលស្គាល់ចរិកស្រីខ្លួនឯង ហឹក! ខ្ញុំប្រាប់បងត្រង់ចុះរាល់ថ្ងៃនេះបើបងព្រមផ្ដិតមេដៃតែបន្តិចខ្ញុំចេញពីទីកន្លែងនេះបាត់ទៅហើយ ព្រោះខ្ញុំធុញទ្រាន់និងកន្លែងបែបនេះធ្វើ បាបខ្ញុំសព្វគ្រប់ អ្ហឹក អ្ហឹក » ជីសម្លឹងមុខនាយនិយាយផាំងៗ ដាក់មុខនាយទាំងទឹកភ្នែកស្រក់ហូរខ្ជោកៗគេស្អប់កន្លែងនេះខ្លាំងណាស់ ពិសេសគេស្អប់របស់ប្រើរួមខ្លាំងបំផុត
« ចុះបើបងមិនលែងលះ?? » នាយច្រតចង្កេះ ក្រលាស់
អណ្ដាតទល់ថ្ពាល់និយាយមកកាន់រាងតូចទោះយ៉ាងណាក៏គេមិនព្រមដោះលែងរាងតូចដាច់ខាត។«ខ្ញុំស្អប់បងដូចគ្នា! នាងចង់បានបង នាងសុំបងពីខ្ញុំយំសោក បោកខ្លួនឲ្យកូននាងមានប៉ាទៅថ្ងៃមុខ ខ្ញុំក៏ឲ្យមិនកំណាញ់ ហើយចុះម៉េចមិនទៅឲ្យបាត់ៗទៅ ហឹក ហឹក » រាងតូចរុញ នាយចេញឲ្យអោយនារីម្នាក់នោះ ទាំងក្នុងទ្រូងកំពុងឈឺតឹងណែនពិបាកដកដង្ហើម បណ្ដោយឲ្យវាស្រក់ចុះលើផែនថ្ពាល់ស្រស់ស្អាតប្រែជាដាបស្នាមគួរឲ្យអាណិត។
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceស្នេហា ផ្ដាច់ការ ងងឹត ងងុល មិនស្រឡាញ់តែធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ ហើយការឈឺចាប់ក៏បង្រៀនឲ្យពួកគេស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដ យ៉ុនហ្គី មីន ♡︎ ជីមីន ផាក និពន្ធដោយ : រ៉ូសា