Ep02(ក្មេងក្បាលខូច)

738 64 0
                                    

Sugar Daddy 🔥
Ep02

ផាច់!
"ក្មេងក្បាលខូច យើងមិនបានគិតផ្តេសផ្តាសទេណា៎" ស្របជាមួយសម្តីមាឌតូចដាក់ ជុងហ្គុក មួយដៃ ល្មមឈឺ ព្រោះគេច្រឡឺមខ្លាំងណាស់ នៅក្មេងសោះចេះគិតវែងឆ្ងាយដល់ឋានព្រះឥន្ទ្រណាហើយ បើសម្តីសម្តៅវិញមិនគោរពឬក៏មិនខ្វល់ពីអ្នកណាទាំងអស់ មិនដែលប្រទះក្មេងបែបហ្នឹងទេ
"អោវវវ៎.. ក៏ថាពេញចិត្តសាច់ដុំនោះអី"
"យើងចង់បានន័យថាចង់មានសាច់ដុំកង់ៗដែរ យល់ទេ? យើងចូលចិត្តមានសាច់ដុំ"
"អនាគតធ្វើប្រពន្ធគេសោះ យកសាច់ដុំធ្វើអី" ជុងហ្គុក ធ្វើឫកពាដូចជានិយាយប្រហើរចោល ក៏ប៉ុន្តែគេមានចេតនាឱ្យមាឌតូចយល់សម្តី
"នែ៎! និយាយខុសអាចនិយាយម្តងទៀតបាន"
"មិនខុសទេ ជីមីន បងខ្ញុំដល់ទៅ៨ឆ្នាំ មាឌតូចតែមួយ កម្ពស់វិញកន្តឿ ដៃវិញស្រឡូនតូចៗដូចដៃស្រី ឯរាងរៅវិញក៏ម៉ាអេមជាងស្រី ចំណែកឯគូទវិញក៏ទយល្មម" ជុងហ្គុក ឈរច្រត់ចង្កេះវិភាគរូបរាងអ្នកដែលមានអាយុច្រើនជាងខ្លួន ហើយក៏មានឈ្មោះថាជាប៉ាចិញ្ចឹម ប៉ុន្តែគេមិនហៅទេ ព្រោះគេមិនទុកមាឌតូចជាប៉ា
"ឈប់ភ្លាម ជុងហ្គុក! ក្មេងកំហូច" តាមចិត្តខឹងចង់តែដាក់ថែមមួយដៃហើយមួយជើងទៀតទេ ក្មេងសោះចេះវិភាគភិនភាគរបស់មនុស្សចាស់ អ្នកណាមិនខឹង សុទ្ធតែរាងបាន គូទទយល្មម ??
"និយាយការពិត គូទ ជីមីន បានពិតមែន!" មិនត្រឹមតែនិយាយទេ ជុងហ្គុក បានចាប់ច្របាច់គូទរបស់មាឌតូចផាសៗដៃ
"អ្ហើយ.. ក្មេងច្រឡឺម! គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់យើងទេណា៎.." ជីមីន ទប់អារម្មណ៍ព្យាយាមឃាត់ចិត្តកុំឱ្យខឹងក្មេងប្រុសដែលមិនទាន់ពេញកំលោះ ខណៈនោះដៃរបស់គេក៏រុញដៃរបស់ ជុងហ្គុក ចេញទាំងកម្រោល
"ក៏ខ្ញុំជាមនុស្សទីមួយនោះអី" ជុងហ្គុក ញោចស្នាញញឹមសមចិត្ត ខិតខ្លួនទៅឆ្ងាយពីមាឌតូចបន្តិច ខណៈដែលល្វែងលើរបស់ខ្លួនទទេស្អាត ដើមទ្រូងសងខាងប៉ោងៗ សាច់ដុំដើមដៃ សាច់ដុំលើពោះ បង្អូសមកក្បែរចង្កេះខោ ពិតជាទាក់ទាញ ដល់ថ្នាក់មាឌតូចសម្លឹងដល់ថ្នាក់ចង់ចេញឈាមតាមច្រមុះ
"ទៅងូតទឹកទៅៗ យើងគេងហើយ ព្រោះថ្ងៃត្រូវទៅសាលា" ជីមីន សម្រួលអារម្មណ៍មុននឹងដង្ហើមធំ ហើយឡើងលើគ្រែគេងទាំងព្រឹក ព្រោះយប់មិញឡើងសម្តែងលើឆាកក៏ល្មមអស់កម្លាំង ហើយមកជួប ជុងហ្គុក ដោះស្រាយរឿងទម្រាំតែរួច ហើយត្រូវជិះយន្តហោះមកប្រទេសខ្លួនវិញបូករួមមិនបានគេងពេញមួយយប់ទៀត ធ្វើឱ្យកម្លាំងកំហែងខ្សោះអស់ពីខ្លួន រាងកាយទន់ល្អូក ទើបត្រូវការសម្រាកយកថាមពល
"ជីមីន មិនងូតទឹកសិនទេហ្អេ៎?"
"អត់ទេ!" ស្របជាមួយសម្តី ជីមីន ក៏ទាញភួយមកដណ្តប់ជិតក្បាលព្រោះមិនចង់ឱ្យមានអ្នករំខាន ឃើញបែបនេះហើយទើប ជុងហ្គុក លែងហ៊ានរំខាន ហើយដើរទៅបន្ទប់ទឹកដោយខ្លួនឯងទាំងដែលមិនស្គាល់ទីតាំងក្នុងផ្ទះនេះច្បាស់
ជុងហ្គុក បើកទឹកឱ្យពេញអាងមុននឹងចូលត្រាំខាងក្នុងហើយងើយក្បាលទៅក្រោយបិទភ្នែក សញ្ជឹងគិតរឿងដែលបានកើតឡើងអំឡុងពេលឆ្លងឆ្នាំ ដាច់ខាតប៉ាម៉ាក់របស់គេមិនត្រូវបោះបង់គេទេ គាត់ស្រឡាញ់គេខ្លាំងណាស់ គេជាកូនប្រុសតែម្នាក់របស់គាត់ គាត់នឹងតាមរកគេត្រឡប់ទៅវិញ តើហេតុអីពេលនេះមិនឮសូម្បីដំណឹងរបស់គាត់? ក្មេងប្រុសជំទង់បិទភ្នែកបង្ហូរទឹកភ្នែកតាមកន្ទុយភ្នែកនឹកដល់ប៉ាម៉ាក់ ពេលនេះបើគេមិនជួប ជីមីន តើគេនឹងត្រូវរសាត់អណ្តែតទៅដល់ទីណាទៅ?
"ហឹកៗ ហឹកៗ" ជុងហ្គុក ស្រែកយំទ្រហ៊ោរខ្ទរពេញបន្ទប់ទឹក បណ្តាលឱ្យអ្នកដែលជិតនឹងគេងលង់លក់ក៏ត្រូវបើកភ្នែកក្រោកអង្គុយ ក្មេងក្បាលខូចម្នាក់នេះពិតជាមិនដូចក្មេងដទៃពិតមែន ម្តងខិល ម្តងយំ ពិបាកមើលថែពិតមែន
"ជីមីនអើយជីមីន នៅមិននៅយកជ័រព្នៅមកបៀតក្លៀក" ជីមីន ទម្លាក់ជើងចុះពីលើគ្រែដើរសម្តៅទៅបន្ទប់ទឹកខណៈដែលលើកដៃញីភ្នែកតិចៗឱ្យស្វាងងងុយ កាលពីមិនទាន់មាន ជុងហ្គុក ក្តីសុខមានពេញទី ចង់ដេក ដេក ចង់ញ៉ាំ ញ៉ាំ ចង់ធ្វើអីធ្វើហ្នឹង ស្រួលខ្លួនខ្លាំងណាស់។
ទ្វារបន្ទប់ទឹកមិនបានចាក់គន្លឹះទេទើបមាឌតូចរុញចូលខាងក្នុងតែម្តង ខណៈនោះ ជុងហ្គុក បញ្ឈរជង្គង់ក្តោបមុខនឹងជង្គង់ លើកដៃទាំងខាងឱបជង្គង់ យំអណ្តឺតអណ្តក នឹកដល់ប៉ាម៉ាក់
"កុំយំណា៎.. ខ្ញុំនៅទីនេះហើយ" ជីមីន ចូលខ្លួនទៅឱបក្រសោបខ្លួនប្រាណរបស់ ជុងហ្គុក ធ្វើឱ្យគេមានភាពកក់ក្តៅបំផុតតាមដែលអាចធ្វើទៅបាន
"ទូរស័ព្ទ.. ខ្ញុំយកតេរទៅម៉ាក់ប៉ាខ្ញុំ" ជុងហ្គុក រើខ្លួនបម្រុងនឹងក្រោកឈររត់ទៅយកទូរស័ព្ទតេរទៅប៉ាម៉ាក់របស់ខ្លួន តែត្រូវ ជីមីន ហាមប្រាមមិនឱ្យក្រោកឈរដោយសារខណៈនេះខ្លួនប្រាណរបស់ក្មេងប្រុសននលគក
"កុំក្រោក.. ចាំខ្ញុំទៅយកទូរស័ព្ទមកឱ្យឯង" កាលបើបានឮបែបនេះហើយ ជុងហ្គុក ស្ងប់អារម្មណ៍មុននឹងដាក់ខ្លួនក្នុងទឹកអាងវិញ រង់ចាំឱ្យ ជីមីន យកទូរស័ព្ទមកឱ្យ
"តេរទៅ.. ចាំលេខបានទេ? យូរហើយមិននឹកឃើញថាតេរទៅប៉ាម៉ាក់ទេ..យ៉ាប់ណាស់ឯងនេះ" ជីមីន ហុចទូរស័ព្ទឱ្យ ជុងហ្គុក ខណៈដែលមាត់រវល់ជារអ៊ូរទាំរង៉ូវដែលសឹងតែដូចកន្លង់ច្រៀង
"ធុញខ្ញុំ? មិនចង់ឱ្យខ្ញុំនៅជាមួយ? យកខ្ញុំមកទាំងបង្ខំ" ជុងហ្គុក សួរសំណួរទាំងនេះទាំងអួលដើមក អាចនិយាយបានថាគេជាក្មេងចិត្តច្រើន គិតច្រើនចំពោះសម្តី ហើយក៏ចងចាំសម្តីបានគ្រប់ម៉ាត់ផងដែរ ខួរក្បាលរបស់គេឆ្លាតវាងវៃខ្លាំងណាស់ លេខទូរស័័ព្ទ លេខគណនី រូបមន្តគណិត រូប គីមី ជីវៈ ទ្រឹស្តី គេចងចាំសឹងតែទាំងអស់ ប៉ុន្តែគេមិនសូវខិតខំរៀនសូត្រប៉ុន្មានទេ
"សួរបែបនេះធ្វើអី? ក្រែងឯងមិនត្រូវជាអ្វីនឹងខ្ញុំណាហី?" ជីមីន សួរបកដោយសម្លេងហួសចិត្ត គេមិនគួរនឹងយកក្មេងម្នាក់នេះមករំខានក្តីសុខនិងរំខានពេលវេលានៅម្នាក់ឯងនោះទេ គេគិតខុសខ្លាំងណាស់
"អ្ហ៎.. ខ្ញុំយល់ច្បាស់ហើយ ជីមីន មិនបានស្រឡាញ់ទុកខ្ញុំជាកូនចិញ្ចឹមទេ មើលសម្តីចុះ ប្រហែលជាធុញទ្រាន់ខ្ញុំណាស់ហើយមើលទៅ ខ្ញុំមិននៅជាមួយ ជីមីន ក៏បាន" ជុងហ្គុក ក្រោកឈរមុននឹងទាញកន្សែងយកមកស្លៀករួចក៏ចុះចេញពីអាងទឹក ខណៈដែល ជីមីន កំពុងអង្គុយងើយមុខសម្លឹងគេ
"សម្លឹងស្អី?!!" ជុងហ្គុក សួរកំបុតៗហើយមិនទាន់ហ៊ានដើរចេញទេព្រោះចង់ឱ្យអ្នកម្ខាងទៀតឃាត់
"ដឹងហើយថាយើងមានឈ្មោះជាប៉ាចិញ្ចឹមតែឯងមិនហៅ ដល់ពេលយើងថាមិនត្រូវជាអ្វី ឯងក៏ទាមទារសិទ្ធិប៉ាកូនចិញ្ចឹម ឥឡូវសម្រេចថាយើងឬឯងជាអ្នកខុស??" ជីមីន ក្រោកឈរឱបដៃខ្វែងគ្នា ទាមទារឱ្យ ជុងហ្គុក ឆ្លើយសំណួររបស់ខ្លួន
"អឺ.. ខ្ញុំខុស! សុំទោសណា៎.." ជុងហ្គុក ធ្វើភ្នែកម៉ក់ៗសម្លឹងអ្នកដែលមានអាយុច្រើនជាងខ្លួន ហើយក៏លោទៅឱបចង្កេះតូចមុននឹងផ្អែកក្បាលលើដើមទ្រូងរបស់មាឌតូច
"ចាត់ទុកថាឯងជាក្មេងគ្រាន់បើ ទូរស័ព្ទតេរទៅប៉ាម៉ាក់ឯងទៅ" ជីមីន ទាញខ្លួនដែលល្ហល្ហេវល្វែងលើរបស់ក្មេងប្រុសជំទង់ចេញមុននឹងទាញដៃដាក់ទូរស័ព្ទឱ្យ
"បើខ្ញុំទៅនៅជាមួយប៉ាម៉ាក់វិញ ជីមីន នឹងចងចាំខ្ញុំទេ?" កែវភ្នែកកម្សត់សម្លឹងអង្វរករឱ្យអ្នកម្ខាងទៀតចងចាំខ្លួន ទោះបីជាតទៅយ៉ាងណាក៏ដោយ
"បើយើងនិយាយថាមិនចង់ចាំ ឯងនឹងយំហើយ ត្រូវទេ?" ជីមីន សួរបកវិញបែបចំអន់ ក្មេងចិត្តបែបនេះគួរតែលេងដល់ៗបន្តិចហើយ

...
ចិត្តច្រើនអញ្ចឹងគួរឱ្យចង់ទះខ្លាំងណាស់ 😆

Sugar Daddy🔥Where stories live. Discover now