Ep11

468 38 0
                                    

Sugar Daddy 🔥
Ep11

“កុំលេងសើចច្រើនពេក ងូតទឹកញ៉ាំបាយរួចនៅ?” ជីមីន មិនសូវជាយកចិត្តទុកដាក់សម្តីរាងសង្ហាប៉ុន្មានទេ ជាធម្មតាទៅហើយដែល ជុងហ្គុក លេងសើចច្រើនតាមរបៀបជាកូនក្មេងដែលមិនចេះធំធាត់ទៅតាមអាយុកាល
“ចាំ ជីមីន ហ្នឹងហើយ”
“យើងមិនញ៉ាំទេ.. ហត់ណាស់ សុំដេកបន្តិចសិន” កាលបើបានឮថាមាឌតូចចង់សម្រាក រាងសង្ហាក៏ប្រញាប់ប្រញាល់ទៅប្រមូលសៀវភៅនិងកុំព្យូទ័រចេញពីពូកយ៉ាងលឿន ដើម្បីងាយស្រួលឱ្យមាឌតូចគេងដោយមិនចាំហត់រៀបចំដោយសារតែខ្លួន។
ជីមីន ទម្លាក់ខ្លួនគេងលើពូកទន់ល្មើយ បិទភ្នែក ដកដង្ហើមវែងៗដើម្បីទទួលយកអារម្មណ៍មានក្តីសុខដែលក្រោយសម្រាកពីការងារ។
ជុងហ្គុក រៀបចំទុកដាក់របស់របរក្នុងទូររួចក៏លេចស្នាមញញឹមផ្អែមបែបជាបុរសកក់ក្តៅ គេបញ្ជច់ជង្គង់ចុះនៅចុងជើងមាឌតូច ខណៈនោះប្រអប់ដៃមាំទាំលើកប៉ះជើងមាឌតូចស្រាលៗ មុននឹងទាញស្រោមជើងបោះចូលទៅក្នុងកន្ត្រក់ដាក់សម្លៀកបំពាក់ដែលស្លៀកហើយ
“ធ្វើអី?” ជីមីន សួរបែបជាមិនសូវច្បាស់លាស់ព្រោះរៀបនឹងបិទភ្នែកគេងទៅហើយ តែបែរជាទទួលបានការពារប៉ះពាល់
“បិទភ្នែកគេងទៅ” សម្លេងរបស់រាងសង្ហាស្រាលៗខណៈដែលទម្ងន់ដៃដែលធ្វើសរសៃលើជើងមាឌតូចក៏ស្រាលៗទៅតាមនោះ ជីមីន មិនមាត់បិទភ្នែកទទួលយកភាពសុខស្រួលដែលអ្នកម្ខាងទៀតប្រគល់ឱ្យ មកពីធ្វើការហត់នឿយ អស់កម្លាំង ស្បើយថាមពល វាក៏ទទួលបានមកវិញក្រោយពេលជួបមុខ ជុងហ្គុក
រវាងពួកគេលើសហើយមែនទេ? ស្រឡាញ់គ្នាហើយមែនទេ? ក្នុងខួរក្បាលរបស់មាឌតូចក៏លេចសំណួរជាច្រើន បេះដូងក៏ចាប់ផ្តើមចុកខ្ទោកៗ ខណៈដែលទឹកសន្សើមសថ្លាក៏ជ្រាបចេញពីកន្ទុយភ្នែកហូរធ្លាក់ទៅលើពូក
“ស្រួលខ្លួនទេ?” ដៃកំពុងតែធ្វើសរសៃ ជុងហ្គុក ក៏ឆ្លៀតងើបមុខទៅសួរអ្នកដែលកំពុងបិទភ្នែកគេងលើពូក តែគេមិនដឹងថាមាឌតូចកំពុងតែស្រក់ទឹកភ្នែកទេ តើស្រក់ព្រោះរឿងអ្វី?
“ហ៊ឹក.. ហ៊ឹក..” ជីមីន បែរជាលេចសម្លេងយំជាលើកទីមួយឱ្យរាងសង្ហាឮ អ្នកដែលស្តាប់ឮសម្លេងយំក៏មិនស្រួលក្នុងចិត្តទើបងើបឈរមុននឹងឡើងទៅលើពូកចាប់ស្មាអ្នកដែលបិទភ្នែកយំដូចកូនក្មេងគេងមមើមមាយ
“ជីមីន កើតអី?” ជុងហ្គុក សម្តែងអាការៈបារម្ភយ៉ាងខ្លាំង តែមិនដឹងថាត្រូវជួយយ៉ាងណា វាជាលើកដំបូងដែល ជីមីន ធ្វើខ្លួនទន់ជ្រាយនៅចំពោះមុខគេ ហើយគេក៏មិនដឹងថាមាឌតូចទៅជួបរឿងអីខ្លះមកដែរ
“...” ជីមីន មិនមាត់តែបែរជាលោខ្លួនទៅចាប់ឱបរាងសង្ហាដោយអារម្មណ៍ច្របូកច្របល់ ឆ្គួតហើយមែនទេ? ម៉េចក៏មានអារម្មណ៍បែបនេះ?
ជុងហ្គុក ក៏ភាំងនឹងកាយវិការរបស់អ្នកម្ខាងទៀត ហើយសម្ងំឱ្យអ្នកម្ខាងទៀតឱបឱ្យអស់ចិត្តសិន កាលបើ ជីមីន ដកខ្លួនចេញពីការឱបមុននឹងលើកដៃទៅជូតទឹកភ្នែកទើប ជុងហ្គុក សួរ៖
“ហេតុអីក៏យំ?” គេសម្លឹងមើលម្ចាស់ខ្លួនតូចតែមួយដែលកំពុងអង្គុយត្របោមជង្គង់នៅចំពោះគេដោយចងក្រសែភ្នែកចម្ងល់ អាយុ៣០ឆ្នាំហើយ ធ្វើខ្លួនដូចកូនក្មេងទៀតមែនទេ? គួរឱ្យចង់សើចណាស់ ប៉ុន្តែក៏គួរឱ្យស្រឡាញ់
“មកពីយើងហត់ពេកទើបគិតច្រើន គ្មានអីទេ.. ឯងពូកែធ្វើសរសៃណាស់ ធ្វើទៀតមក” ក្រសែភ្នែកមិនស្មោះត្រង់និយាយពង្វាងសាច់រឿងធ្វើឱ្យ ជុងហ្គុក ចាប់ពិរុទ្ធបានថានិយាយ កុហកនិងមានរឿងលាក់បាំង
“ជីមីន មានរឿងអីលាក់បាំងមែនទេ? និយាយចេញមកណា បញ្ចេញវាឱ្យអស់មក” ជុងហ្គុក ប្រើក្រសែភ្នែកយកចិត្តទុកដាក់ទៅកាន់មាឌតូច ខណៈដែលអ្នកម្ខាងទៀតញោចស្នាមញញឹមដូចអស់សំណើចខ្លាំងណាស់អ៊ីចឹង
“សើចស្អី?” ជុងហ្គុក ធ្វើមុខភ្លីភ្លើមិនយល់សាច់ការ
“យើងយំបោកឯងទេ.. វាគ្រាន់តែជាការសម្តែងសម្រាប់ Album ចម្រៀងនឹងត្រូវចេញខែក្រោយ និយាយៗទៅក៏ហត់នឿយណាស់ដែរ ប៉ុន្តែវាជាការងារដែលស្រឡាញ់ទើបខំ” ជីមីន អង្គុយគិត និយាយបង្វែរសាច់រឿងចេញកាន់តែឆ្ងាយ ទទួលស្គាល់ថាមានរឿងលាក់បាំងហើយក៏គិតថានឹងលាក់បាំងរហូតទៅ
“អូហ៍! និយាយដល់រឿងនេះ ម្សិលមិញខ្ញុំឮសម្លេងមនុស្សស្រីនៅក្បែរ ជីមីន តើនាងជាអ្នកណា? ស្អាតទេ? ស្គាល់គ្នាយូរប៉ុណ្ណាហើយ?” ជុងហ្គុក បញ្ចេញអាការៈប្រចណ្ឌខ្លាំងឡើងៗ មិនខ្វល់ទេ ជីមីន ស្គាល់ជាមួយអ្នកណា ស្រីឬប្រុស គេក៏ត្រូវតែស្គាល់ទាំងអស់
“នាងជាមិត្តរួមការងារ អ្នកនាង ឆេយ៉ុង តារាចម្រៀងក្នុងផលិតកម្មជាមួយយើង ឯងស្គាល់ទេ?”
“អ្ហ៎.. ត្រូវរួមការងារជាមួយគ្នាយូរទៀតទេ?” ជុងហ្គុក មិនចូលចិត្តឱ្យមានអ្នកណាម្នាក់ស្គាល់មាឌតូចស្និទ្ធស្នាលនោះទេ សូម្បីតែពេលខ្លះគេចង់ប្រចណ្ឌទាំងអ្នកគាំទ្ររបស់មាឌតូចទៀតផង
“ប្រហែលជាយូរទៀត ព្រោះអ្នកគាំទ្រចាប់គូឱ្យពួកយើងសហការគ្នា ហើយស្អែកក៏ផ្សាយផ្ទាល់និយាយអំពីការចុះកុងត្រាធ្វើជាទូតសុឆន្ទៈឱ្យឡានទំនើបដែលបានថតថ្ងៃមិញហ្នឹង មានអីសួរទៀតទេ? ហត់នឹងឆ្លើយណាស់” ជីមីន ធ្វើមុខជូរធុញទ្រាន់នឹងឆ្លើយសំណួរប៉ុន្តែនៅតែឆ្លើយ
“ជីមីន មើលមិនដឹងពីចិត្តរបស់ខ្ញុំពិតមែនហ្អ៎??” ជុងហ្គុក ជ្រួញចិញ្ចឹមសួរខណៈដែលមាឌតូចធ្វើខ្លួនដូចមិនដឹងខ្យល់អី ទាំងដែលគេស្រលាញ់មិនទុកជាប៉ាចិញ្ចឹម
“គ្មានអ្នកណាដឹងចិត្តឯងជាងយើងទេ កុំគិតច្រើន” ជីមីន ចាប់ទាញក្បាលរាងសង្ហាឱ្យផ្អែកលើស្មារបស់ខ្លួន ខណៈដែលម្រាមដៃច្បាមអង្អែលទន់រលោងរបស់រាងសង្ហាថើៗ
“ចុះបើដឹង*” ជុងហ្គុក មិនទាន់បានសួរនាំឱ្យអស់សេចក្តីផង មាឌតូចក៏និយាយកាត់៖
“កុំគិតពីវា”
“ជីមីន គិតបែបណា?” ជុងហ្គុក ឆ្ងល់ណាស់ ខណៈនេះមាឌតូចកំពុងតែគិតអ្វី ហើយចង់នៅបែបនេះរហូតមែនទេ? តែបើរស់នៅបែបមានឈ្មោះជាប៉ាកូនចិញ្ចឹមមានក្តីសុខក៏បន្តទៅ ចាំបាច់អីចង់លើស
“មិនគិត!” ជីមីន ឆ្លើយពីរម៉ាត់យ៉ាងខ្លី ដោយទឹកមុខស្មើធេង
“ទុកខ្ញុំជាអ្វី?” ជុងហ្គុក បម្រះខ្លួនចេញឆ្ងាយពីមាឌតូច ហើយព្យាយាមសួរទាំងអួលដើមក បើមិនស្រលាញ់ទេ កុំផ្តល់ក្តីសង្ឃឹម គេមានអារម្មណ៍ថាមាឌតូចកំពុងតែលេងសើចផ្លូវចិត្តគេខ្លាំងណាស់ ស្រឡាញ់ឬមិនស្រឡាញ់ មិនព្រមនិយាយឱ្យច្បាស់លាស់ទេ
“ចាំឆ្លើយពេលក្រោយបានទេ? ពួកយើងនៅបែបនេះហើយ ក្រែងវាធម្មតាហើយតើហី?” ជីមីន និយាយទាំងមិនយល់ពីខ្លួនឯង តើគេកំពុងតែស្រឡាញ់រាងសង្ហាពិតមែនឬគ្រាន់តែអាណិត?
“ខ្ញុំយល់ហើយ..”
យល់ហើយ? តើមានន័យយ៉ាងណាទៅ?

ថ្ងៃថ្មី..
ជុងហ្គុក ក្រោកតាំងពីព្រលឹមជិះឡានតាក់ស៊ីទៅសាលាទាំងដែលមិនទាន់ដល់ម៉ោងចូលរៀន ចំណែកឯ ជីមីន ក៏រួចរាល់សម្រាប់ការទៅសម្ភាសន៍ផ្សាយផ្ទាល់ព្រឹកនេះ នាយតូចដើរចុះទៅក្រោមហើយក៏ប្រាប់ក្មួយៗឱ្យជួយយកឡានទៅឱ្យ ជុងហ្គុក ជិះផង ព្រឹកមិញមិនដឹងថាប្រញាប់ប្រញាល់អីទេ ទៅលឿននោះលឿន
“យកឡានទៅឱ្យបងឯងជិះផង ស៊ូប៊ីន! ហូស៊ុក!” ជីមីន ដាក់សោឡាននៅតុអាហារខណៈដែលក្មេងៗកំពុងញ៉ាំអាហារពេលព្រឹកជួបជុំគ្រួសារ
“បាទពូ..”
“មិនញ៉ាំបាយសិនទេហី?” លោកប៉ាសួរទៅកាន់កូនប្រុសពៅរបស់ខ្លួន
“ខ្ញុំប្រញាប់.. ទៅហើយ” និយាយប្រយោគនេះរួចក៏ដើរចេញទៅបាត់
“ថាថេយ៍ទៅមិនដែលសូវចូលផ្ទះ ជីមីននេះក៏មិនរវីរវល់ជាមួយអ្នកផ្ទះ” លោកគីម រអ៊ូរទាំទាំងហួសចិត្តនឹងកូនប្រុសដែលនៅលីវទាំងពីរ
“ពួកគេធំៗហើយប៉ា” ណាំជុន មិនចូលចិត្តដែលប៉ារបស់ខ្លួន គាបសង្កត់កូនៗ ទោះបីពេលនេះគាត់គោរពតាមការសម្រេចរបស់ពួកគេទៅហើយ ដើមឡើយគាត់ចង់ឱ្យកូនៗធ្វើការក្នុងក្រុមហ៊ុនទាំងអស់គ្នា
“ហើយប៉ា មានទៅថាស្អី!!”

មហាវិទ្យាល័យ អគ្គិសនី..
ជុងហ្គុក កំពុងអង្គុយប្រជុំគ្នាជាមួយមិត្ត ពិភាក្សារឿងដ៏ធំមួយ មិនមែនរឿងលំហាត់ឬកិច្ចការសាលាអីនោះទេ គឺរឿងស្នេហារបស់ ជុងហ្គុក ហ្នឹងឯង
“អ្ហែងកុំសេដពេកមើលពួកម៉ាក..” យ៉ុនជុន លើកដៃគៀកស្មា ជុងហ្គុក គោះស្រាលៗ ដើម្បីលើកទឹកចិត្ត
“អ្ហែងមិនមែនមនុស្សស្មោះហែងមិនយល់ទេ ស្រឡាញ់នរណាមិនមែនចេះតែស្រឡាញ់ឱ្យតែបានៗនិងឱ្យតែរួចៗទេ” ជុងហ្គុក និយាយទាំងមុខស្អុយប៉ែ ខណៈដែលមិត្តៗរបស់ខ្លួនបញ្ចេញយោបល់មកមិនត្រូវចិត្តសោះ
“អ្ហើយ..  ស្រឡាញ់ស្មោះខូចចិត្តអ៊ីចឹងហាស៎បាន យ៉ុនជុន មិនដែលចេះស្មោះ” ប៊ុមក្យូ ដាក់មួយប្រយោគនេះធ្វើឱ្យ យ៉ុនជុន ងាកទៅសម្លក់ថ្មែ
“អាប៊ុម.. និយាយត្រូវកុំសម្លក់”  នីងកៃ និយាយការពារ ប៊ុមក្យូ
“សាវាមានគុណសម្បិត្តច្រើនណាស់” ថេយ៉ុន និយាយកាន់ជើងមនុស្សសាវាព្រោះខ្លួនក៏កំពុងនៅ Team សាវា
“ស្មោះគុណសម្បិត្តច្រើនជាង” ជុងហ្គុក លើកទង់សបដិសេធនឹងប្រយោគមិត្ត

...

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now