Sugar Daddy🔥
Ep21ជុងហ្គុក សម្ងំយំផ្អែកស្មាពួកម៉ាករហូតដល់ឆ្អែតឆ្អន់ទើបជូតទឹកភ្នែកឱ្យស្អាតមុននឹងញោចស្នាមញញឹមដែលមានកម្លាំងចិត្តប្រគល់ឱ្យមិត្ត
“អរគុណដែលធ្វើជាពួកម៉ាករបស់យើង អរគុណឯងខ្លាំងណាស់” នាយសង្ហានិយាយដោយក្តីរំភើបចិត្ត ទីបំផុតនាយក៏អាចធ្វើចិត្តបានមួយកម្រិតហើយ សង្ឃឹមថានឹងរឹងមាំឆាប់ៗនេះ អរគុណមិត្តភក្តិដែលនៅក្បែរនិងលើកទឹកចិត្តរហូតមក
“ធ្វើចិត្តឱ្យមាំ.. ដរាបណាពូមីនមិនទាន់រៀបការ ឯងនៅតែមានសង្ឃឹម សំខាន់ពេលនេះឯងធ្វើការរកលុយចាយខ្លួនឯងសិនទៅ យើងជឿជាក់ថាគ្រប់យ៉ាងនឹងប្រសើរឡើងមិនខានទេ” យ៉ុនជុន ព្យាយាមលើកទឹកចិត្តមិត្តបន្ថែមទៀត
“អ្ហឹម.. គេសម្ភាសន៍ការងារម៉ោងប៉ុន្មាន?” ជុងហ្គុក ព្យាយាមញញឹមដើម្បីផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ហើយក៏ញញឹមដើម្បីឱ្យអ្វីៗល្អចូលក្នុងជីវិត
“ទៅញ៉ាំបាយសិនទៅ.. បានឯងធូរស្បើយបែបហ្នឹង យើងក៏ធូរចិត្ត” យ៉ុនជុន ញញឹមផ្អែមទៅកាន់មិត្តមុននឹងបើកឡានទៅមុខបន្ថែមទៀតដើម្បីរកភោជនីយដ្ឋានញ៉ាំអាហារ
“យើងសុំទៅនៅផ្ទះឯង២.៣ថ្ងៃបានទេ?” ជុងហ្គុក ហាមាត់សុំជំនួយពីមិត្ត ដោយក្នុងចិត្តដឹងច្បាស់ថាអ្នកម្ខាងទៀតនឹងព្រម
“ហេតុអី? ក្រែងឯងស្រឡាញ់ប៉ាចិញ្ចឹមឯងណាស់មិនអ៊ីចឹងហី? ឯងដាច់ចិត្តបែកគាត់ដែរ?” យ៉ុនជុន សឹងតែមិនចង់ជឿថាមិត្តហ៊ានដាច់ចិត្តដើរចេញពីភូមិគ្រឹះត្រកូលអភិជនមួយនោះ ទើបគេចេះតែសួរបញ្ជាក់ឱ្យច្បាស់
“ក្រែងឯងឱ្យយើងរក្សាគម្លាតជាមួយគាត់ហ្អេ៎? យើងក៏កំពុងតែរៀនធ្វើចិត្តរស់ដោយគ្មានគាត់ យើងកំពុងតែព្យាយាមធ្វើខ្លួនឱ្យរឹងមាំ” ជុងហ្គុក និយាយដោយទឹកមុខប្រាកដប្រជា ដែលការពិត មិនចង់នៅផ្ទះនោះជាមួយមាឌតូច ព្រោះមិនចង់ឃើញភាពសោះអង្គើយ មិនចង់ឮគ្រួសារនោះនិយាយពីការរៀបការរបស់កូនប្រុសពៅប្រចាំគ្រួសារ មិនចង់ឃើញភាពស្និទ្ធស្នាលរបស់មាឌតូចនិងស្រីតារាម្នាក់នោះ បើឃើញរូបភាពទាំងនោះ គេទ្រាំមិនបានទេ បើទ្រាំបានក៏ជិតស្ទះខ្យល់ស្លាប់ដែរ បើមិនអ៊ីចឹងទេ គេនឹងឡូឡាទាមទារធ្វើឱ្យមាឌតូចកាន់តែស្អប់មិនខានទេ ដូច្នេះហើយគេគួរតែរៀនធ្វើចិត្តខ្លះទើបអ្វីៗប្រសើរឡើង
“បានឯងគិតយល់បែបនេះក៏ល្អ ចាំយើងតេរប្រាប់ប៉ាម៉ាក់យើងថាឯងសុំទៅនៅជាមួយ”
“អរគុណសម្រាប់គ្រប់យ៉ាង”
ពួកគេទាំងពីរសន្ទនាគ្នាបណ្តើរខណៈដែល យ៉ុនជុន បើកឡានទៅកាន់ភោជនីយដ្ឋានដ៏ល្បីល្បាញមួយប្រចាំទីក្រុង កាលបើបានដល់ហើយពួកគេក៏បើកទ្វារឡានចុះពីឡានព្រមគ្នាមុននឹងដើរចូលខាងក្នុងដោយស្នាមញញឹម ពួកគេដាក់បង្គុយលើកៅអីភ្លាមបុគ្គលិិកក៏យកមីនុយមកឱ្យរើសមុខម្ហូប រើសរួចអង្គុយចាំតែបន្តិចមុខម្ហូបដែលកុម្មង់ក៏បានមកដល់
ជុងហ្គុក លូកម្ហូបមកញ៉ាំទាំងនឹកឃើញអនុស្សាវរីយ៍ដ៏មានន័យនៅទីនេះ តុដែលកំពុងអង្គុយ អាហារដែលកំពុងញ៉ាំ គឺដដែល អ្វីដែលមិនដដែលនោះគឺគ្មានវត្តមានរបស់ប៉ាចិញ្ចឹម
“ញ៉ាំទៅ... ញ៉ាំឱ្យច្រើនៗទៅ” យ៉ុនជុន ដួសអាហារដាក់ក្នុងចានមិត្តដោយក្តីយកចិត្តទុកដាក់ធ្វើឱ្យ ជុងហ្គុក ក្តុកក្តួលផ្លូវអារម្មណ៍ដោយសារកន្លងមកទង្វើទាំងនេះគឺជារបស់មាឌតូចដែលតែងតែធ្វើជាមួយគេ ហេតុអីនឹកគ្រប់វេលាបែបនេះ? កុំបន្លាចអីឱ្យគេបានញ៉ាំបាយត្រង់មាត់ផង
“ធ្វើម៉េចកុំឱ្យនឹក?” ជុងហ្គុក ដាក់អារហារចូលមាត់ហើយក៏សួរសំណួរនេះខណៈដែលកែវភ្នែកចាប់ផ្តើមស្រអាប់ដោយសារទឹកសថ្លាឡោមព័ទ្ធ គេកំពុងតែជិតយំទៀតហើយ
“បំភ្លេចអនុស្សាវរីយ៍.. ព្រលែងចោលដូចផ្សែងបារីទៅ គិតតែពីមុខឆ្ងាញ់ៗបានហើយកុំគិតរឿងផ្សេង” យ៉ុនជុន ព្យាយាមនិយាយតាមបទពិសោធន៍បែកគ្នាកុំឱ្យនឹកកន្លងមក គេមិនដែលរក្សាទុកអនុស្សាវរីយ៍នៅក្នុងការចងចាំទេ ទើបងាយភ្លេចលឿន។
ក្រោយពីញ៉ាំបាយរួចរាល់ ពួកគេក៏ទៅសម្ភាសន៍ការងារនៅហាងកាហ្វេមុខសាលារៀន ក្រោយពីសម្ភាសន៍ជាប់ហើយពួកគេក៏ចូលធ្វើការតែម្តង ទាំងដែលពួកគេគ្មានចេះស្អីសោះ
“សួស្តីខ្ញុំ ម៉ូលី ជាបុគ្គលិកពេញម៉ោងនៅទីនេះ” ម៉ូលី សម្តែងភាពរាក់ទាក់ដាក់រាងសង្ហាទាំងពីរ កាលបើពួកគេស្លៀកឯកសណ្ឋានប្រចាំហាងហើយនៅឈរធ្វើដូចមិនយល់ សង្ស័យតែមិនដែលធ្វើការពីមុនមកហើយមើលទៅ
“ខ្ញុំ ជុងហ្គុក ណែនាំផង” ជុងហ្គុក ញញឹមផ្អែមទុកជាការរាប់អានទៅកាន់ក្មេងស្រីដែលរួសរាយរាក់ទាក់ដាក់ខ្លួន
“ខ្ញុំ យ៉ុនជុន រីករាយដែលបានស្គាល់ស្រីស្អាត” យ៉ុនជុន ចាប់ផ្តើមបញ្ចេញស្ទាយព្រាននារីរាយមន្តស្នេហ៍
“ទៅខាងមុខទៅចាំខ្ញុំណែនាំពីការងារទៅកាន់អ្នកទាំង២សង្ឃឹមថាយល់បានណា៎” ម៉ូលី ចេះស្ទាត់ក្នុងការប្រើប្រាស់ម៉ាស៊ីនទំនើបនៅទីនេះ ហើយមិនមែនជាការលំបាកទេសម្រាប់បង្រៀនពួកគេទាំងពីរប្រហែលម៉ោង៧យប់ ជីមីន រង់ចាំកូនចិញ្ចឹមត្រឡប់មកផ្ទះវិញទាំងព្រួយបារម្ភ មិនដឹងថាខូចចិត្តជាមួយនឹងទង្វើរបស់គេយ៉ាងណា ចិត្តមួយចង់តេរទៅ ចិត្តមួយទៀតចង់មិនខ្វល់ ប៉ុន្តែចុងក្រោយតេរទៅដដែល ជីមីន ចុចតេរទៅលើកដំបូងចូលប៉ុន្តែមិនលើក ដល់ពេលលើកទី២ក៏មានអ្នកលើកជំនួស
(អាឡូលោកពូ.. ជុងហ្គុក មិនទំនេរទេ) យ៉ុនជុន និយាយជំនួសខណៈដែលកែវភ្នែកសម្លឹងមើលមិត្តដែលឈរជូតញើសដោយសារហត់នឿយជាមួយការងារ ភ្ញៀវចូលច្រើនខ្លាំងណាស់
“គេធ្វើអី? ប្រាប់ទៅថាខ្ញុំចង់ជួបគេឥឡូវនេះ” ជីមីន និយាយមួយៗបញ្ជាក់ភាពច្បាស់ការទៅកាន់អ្នកម្ខាងទៀត
(មានការស្អី?) កាលបើឮសម្លេងឈ្លើយចេញពីមាត់កូនចិញ្ចឹម ជីមីន ចាប់ផ្តើមក្តៅឆេវដូចទឹកពុះ
“នៅឯណា? មកផ្ទះឥឡូវនេះ យើងមិនត្រូវការឱ្យឯងដើរលេងឥតប្រយោជន៍ទេ!!!” ជីមីន ស្រែកខ្លាំងៗតាមឫកពាជាអាណាព្យាបាល ដែលធ្វើឱ្យអ្នកម្ខាងទៀតស្តាប់ហើយចាប់ផ្តើមខឹងសម្បា មើលមកជាត្រឹមតែជាមនុស្សអត់ប្រយោជន៍ទេឬ?
(ខ្ញុំមិនបានអត់ប្រយោជន៍ ខ្ញុំកំពុងធ្វើការ)
“ធ្វើការ??? អ្នកណាប្រើឱ្យឯងធ្វើ? មកផ្ទះឥឡូវនេះ” ជីមីន នៅតែបន្តសម្រែកដោយសារខឹងនឹងកូនចិញ្ចឹមយ៉ាងខ្លាំង
(ខ្ញុំមិនចង់ទៅ..)
“ជុងហ្គុក លេកហ្វ្រិក!!!” ជីមីន ស្រែកហៅឈ្មោះពេញអ្នកម្ខាងទៀតសឹងតែភ្លាត់សម្លេង តើកំពុងតែគិតអ្វីទើបមិនចូលផ្ទះ ចង់យ៉ាងម៉េចឱ្យប្រាកដហ្នឹង?
(ខ្ញុំឈប់ទៅជាន់ផ្ទះនោះហើយ កុំឱ្យ ជីមីន ពិបាកមើលមុខខ្ញុំ ខ្ញុំវាគួរឱ្យស្អប់)
“អ្នកណាដេញឯងអ្ហាស៎? ធ្វើអីឆ្គួតៗ”
(ជីមីន ជាអ្នកដេញខ្ញុំខ្លួនឯងទេ មិនបាច់បង្ខំចិត្តប្រើមេត្តាធម៌ចំពោះខ្ញុំទៀតក៏បាន រស់នៅឱ្យសប្បាយចិត្តចុះ)
ទីតៗ..
បញ្ចប់ប្រយោគរាងសង្ហាក៏ចុចទូរស័ព្ទបិទទាំងខឹងសម្បា ចង់ឱ្យគេទៅនៅផ្ទះនោះឱ្យធ្លាយទ្រូងស្លាប់មែនទេ? គ្រាន់តែជាអ្នកដទៃក្នុងគ្រួសារ គ្មានអ្នកណាខ្វល់ពីគេស្រាប់ទៅហើយ បើគេមិននៅផ្ទះនោះគ្រប់គ្នាសប្បាយចិត្តផង
ផាំង~ ព្រូស!!!
ទូរស័ព្ទត្រូវបាយខ្ទាតខ្ចាយដោយសារស្នាដៃរបស់ ជីមីន នាយតូចក៏ខឹងមិនចាញ់អ្នកម្ខាងទៀតដែរ ស្អប់ណាស់ធ្វើអ្វីតាមតែចិត្តខ្លួនឯង គ្មានអ្នកណាដេញចេញពីផ្ទះផងក៏ចេញ គ្មានអ្នកណាប្រើឱ្យទៅធ្វើការផង រាងសង្ហាក៏ទៅធ្វើ ចូលចិត្តម្ល៉េះអាផ្គើនហ្នឹង សប្បាយលេងមែនទេ?
“វាស្អីណាស់ណាទៅវ៉ើយ!!!” ជីមីន ក្តាប់ដៃដាល់ពូកមួយទំហឹងតាមអារម្មណ៍ខឹងសម្បា...
❥ជូប៊ីនシ
![](https://img.wattpad.com/cover/265316660-288-k227137.jpg)
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-