Sugar Daddy🔥
Ep15ទឹកមុខស្មើធេងត្រូវទឹកភ្លៀងធ្លាក់ជោកជាំ ភ្លាមនោះម្រាមដៃតូចស្រឡូនលើកទៅច្បូតទឹកចេញពីមុខ មុននឹងសម្រួលអារម្មណ៍ទៅនិយាយជាមួយរាងសង្ហា៖
“ក្រោកឈរហើយទៅផ្ទះវិញ កុំរឿងច្រើន” ជីមីន ដាក់ដៃឱ្យរាងសង្ហាតោងឡើង ប៉ុន្តែគេបែរជាងើបដោយខ្លួនឯងហើយលោទៅឱបមាឌតូចយ៉ាងណែន ខណៈដែលទឹកភ្នែកចេះតែស្រក់ហូរ
“កុំរើ.. នៅបែបនេះហើយ មួយនាទីក៏បាន” ជុងហ្គុក និយាយទាំងសម្លេងក្ងួរៗ ខណៈដែលខួរក្បាលបញ្ជាទឹកភ្នែកកុំឱ្យស្រក់ គេជាមនុស្សដែលទន់ជ្រាយបំផុតហើយ គេអន់ខ្លាំងណាស់ គេស្អប់ខ្លួនឯងដែលមិនចេះធ្វើអ្វីក្រៅពីយំ។
មនុស្សពីរនាក់ឈរឱបគ្នាកណ្តាលភ្លៀងធ្លាក់ ខណៈដែលមាឌតូចកាន់ឆត្របាំងទឹកភ្លៀង រាងសង្ហាឱបក្រសោបម្ចាស់កាយតូចក្នុងរង្វង់ដៃយ៉ាងណែន បង្កើតបានជាទស្សនីយភាពដែលគួរឱ្យចងចាំនិងដក់ជាប់ក្នុងចិត្តមួយ ដោយសារសាម៉ីខ្លួនទាំងពីរសុទ្ធតែសោកសៅរៀងៗខ្លួន ម្នាក់ទទួលយកអារម្មណ៍ដែលជាស្នេហាដែលមិនអាចទៅរួច រីឯម្នាក់ទៀតទទួលបានអារម្មណ៍ស្អប់ខ្ពើមចំពោះក្តីស្រឡាញ់ វាឈឺអួលណែនក្នុងទ្រូងខ្លាំងណាស់ កាលបើស្រឡាញ់នរណាម្នាក់ទាំងដឹងថាមានសង្ឃឹមតែមួយភាគរយដែលអាចនៅជាមួយគ្នាបាន រវាងអ្នកទាំងពីរមានភាគរយដែលមិនអាចនៅជាមួយគ្នាច្រើនខ្លាំង បើម្ខាងមានចិត្តចង់ជំនះម្ខាងទៀតគ្មានចិត្ត វាកាន់តែមិនអាចទៅរួចច្រើនឡើង ភាគរយនៃក្តីសង្ឃឹមក៏កាន់តែថមថយចុះ
“បានហើយ ចាត់ទុកថាមុននេះគ្មានរឿងកើតឡើងទៅចុះ” ជីមីន រុញសង្ហាចេញពីការឱបមុននឹងខិតខ្លួនរក្សាកម្លាតដូចខ្លាចឆ្លងជំងឺឆ្លងដោយការប៉ះពាល់ ឫកពាប្រែប្រួលផ្លាស់ប្ដូរត្រឹមតែមួយប៉ព្រិចភ្នែកធ្វើឱ្យម្ចាស់កាយមាំទាំទទួលយកមិនបាន ពីមុន មាឌតូចអាចនឹងបារម្ភដែលគេត្រូវទឹកភ្លៀង គេរបួសដៃ គេផឹកស្រាស្រវឹង ប៉ុន្តែពេលនេះមិនមែនជាពីមុន មាឌតូចកំពុងតែធ្វើខ្លួនឱ្យក្លាយជាអ្នកដទៃទាំងដែលគេចង់ចូលទៅជិតបង្កើតទំនាក់ទំនងឱ្យលើសពីនាមប៉ាកូនចិញ្ចឹម
“ចុះបើសិនជាខ្ញុំមិនចង់ទៅវិញជាមួយ ជីមីន?” ជុងហ្គុក សួរសំណួរដែលខ្លួនឯងមិនដឹងត្រូវទៅទីណា បើសិនមិនទៅភូមិគ្រឹះដែលប្រៀបដូចជាវិមានមួយនោះ គេត្រូវតែត្រឡប់ទៅវិញមែនទេ? ប៉ុន្តែគេមិនចង់ឱ្យមាឌតូចមានអារម្មណ៍ថាទើសទាល់ក្នុងការមើលមុខមនុស្សគួរឱ្យស្អប់ដូចគេទេ
“គ្រប់យ៉ាងនៅដូចដើម បើសិនឯងបំភ្លេចរឿងកើតឡើងមុននេះ” ក្រសែភ្នែកនឹងធឹង ទឹកមុខស្មើមិនប្រែប្រួល ហាក់បង្ហាញពីភាពច្បាស់លាស់របស់ម្ចាស់ប្រយោគនេះ បើគ្រាន់តែស្រឡាញ់មិនទាមទារអ្វីមិនទាល់ខុសនោះទេ បើស្រលាញ់គ្រាន់តែស្រលាញ់ធម្មតាៗវាមានសេចក្តីសុខស្រាប់ហើយ កុំទាមទារអី..
“ខ្ញុំធ្វើមិនបាន.. ខ្ញុំកាន់តែធ្វើមិនបាន បើសិន ជីមីន ចង់ទាក់ទងនរណាម្នាក់ក្រៅពីខ្ញុំ” ជុងហ្គុក ប្រើភាពមិនសុខចិត្តទាមទារឱ្យមាឌតូចយល់ពីខ្លួន
“ជុងហ្គុក.. ខ្ញុំមកតាមឯងចាត់ទុកថាខ្ញុំមេត្តាពេកណាស់ទៅហើយ កុំឱ្យខ្ញុំចិត្តដាច់ជាងនេះ” ជីមីន ប្រើភាសាធុញទ្រាន់និយាយជាមួយមនុស្សដែលមិនយល់ពីគ្នា ស្តាប់គ្នាមិនបាន ប្រាប់ហើយ ថាកុំរំឭក កុំនិយាយ នៅតែនិយាយ នៅតែរំឭកទៀត
“បើធុញខ្ញុំ ទើសទាល់ខ្ញុំ កុំបង្ខំចិត្តមកអី ទៅវិញចុះ” ប្រអប់ដៃមាំទាំរុញដៃតូចស្រឡូនដែលកំពុងកាន់ឆត្របាំងទឹកភ្លៀងឱ្យខ្លួនជំនួសឱ្យបាំងចំអ្នកកាន់ឆត្រវិញ បើមកទាំងបង្ខំ ធ្វើទាំងបង្ខំ គេមិនត្រូវការទេ ហើយគេក៏មិនត្រូវការឱ្យមាឌតូចផ្តាសាយដោយសារតែគេដែរ
“កុំរឿងច្រើន.. ទៅផ្ទះវិញ” ម្រាមដៃតូចស្រឡូនលូកទៅចាប់ប្រអប់ដៃមាំទាំអូសចេញទាំងកំរោលកាត់ទឹកភ្លៀងដែលកំពុងធ្លាក់មិនឈប់ឈរ ទាំងដែលរាងសង្ហាមិនបានទាំងចង់លើកជើងដើរទៅតាម
ផឹប~ គ្រាំងៗ..!
“អ្ហាយ..” ផ្លេកបន្ទោរ ផ្គររន្ទះមានសូរលាន់រំពងឮខ្ទ័រវែងៗនៅឯអាកាសដែលវាហាក់ដូចជាឮក្បែរៗធ្វើឱ្យមាឌតូចបិទភ្នែកទាំងភ័យលោខ្លួនទៅឱបរាងសង្ហាទាំងមិនដឹងខ្លួន ម្រាមដៃរាងសង្ហាកម្រើកតិចៗខណៈដែលដឹងដល់អារម្មណ៍អ្នកដែលភ័យកំពុងតែឱបខ្លួន គេលើកដៃទៅឱបមាឌតូចថ្នមៗក្នុងចិត្តបន់ឱ្យតែមានផ្គរយូរជាងនេះ
ផឹប~ ផាំង~
“អ្ហឹក.. អ្ហាយ..”
ផ្លេកបន្ទោរ និង សម្លេងផ្គរលាន់ឮរំពងឡើងកាន់តែខ្លាំង ធ្វើឱ្យមាឌតូច ភ័យខ្លាច ញ័រខ្លួនតតាត់ ខណៈដែលក្បាលផ្តឹបនឹងដើមទ្រូងរាងសង្ហាដើម្បីទប់ទល់ភាពភ័យរន្ធត់
“មិនអីទេ.. ខ្ញុំនៅទីនេះហើយ” ប្រអប់ដៃវែងក្រាស់លើកទៅអង្អែលសក់ក្បាលទន់រលោងដែលកំពុងឱនមុខផ្អឹបនឹងដើមទ្រូងរបស់ខ្លួនទាំងមិនហ៊ានបើកភ្នែក ខណៈដែលមាឌតូចទន់ជ្រាយបំផុតវាបញ្ជាក់ឱ្យច្បាស់ថាគេរឹងមាំអាចការពារបាន ណាស់តែមាឌតូចមិនទុកចិត្តគេ នៅតែចាត់ទុកគេជាកូនក្មេងដោយសារកាយវិការឬឫកពាមិនចេះធំរបស់គេមួយចំណែកតូច
កាលបើស្ងាត់សម្លេងផ្គររន្ទះលាន់ឮ ជីមីន ក៏ខិតខ្លួនចេញ ឱនមុខចុះព្រោះក្នុងអារម្មណ៍កំពុងតែពិបាកពណ៌នា ទើបជ្រើសរើសដើរបន្តទៅមុខតម្រង់ទៅភូមិគ្រឹះដោយមិនខ្វល់ពីរាងសង្ហា
“បើដឹងខ្លួនថាខ្លាចផ្លេកបន្ទោរ ខ្លាចផ្គររន្ទះហើយ ចេញមកធ្វើអី?” ជុងហ្គុក រត់ទៅឱ្យទាន់មាឌតូចមុននឹងសួរសំណួរ ដែលកំពុងមានកម្លាំងចិត្តផ្តល់ឱ្យបេះដូង យ៉ាងណាគេនៅតែសំខាន់ ជីមីន មិនចោលគេដាច់ខាត
“...” ជីមីន មិនឆ្លើយសំណួររបស់អ្នកម្ខាងទៀត តែបែរជាខំប្រឹងដើរកាន់តែលឿនបំផុតឱ្យឆាប់ទៅដល់ផ្ទះ
ពេលទៅដល់ផ្ទះ ជីមីន ក៏ដើរទៅទុកឆត្រនៅម្ខាងមុននឹងរត់ឡើងទៅខាងលើដោយមាន ជុងហ្គុក តាមពីក្រោយ ខណៈនេះអ្នកនៅក្នុងផ្ទះចូលបន្ទប់រៀងៗខ្លួនអស់ហើយ ទើបមិនបង្កការភ្ងាក់ផ្អើលណាមួយ
ក្រាក..! ក្រិបៗ..!
សម្លេងរុញទ្វារបើកហើយក៏ទាញបិទចាក់គន្លឹះវិញកាលបើម្ចាស់បន្ទប់ចូលដល់ខាងក្នុងទាំងពីរនាក់ ជីមីន ដើរទៅបើកទូរយកកន្សែងនិងថ្នាំខ្លះហុចឱ្យរាងសង្ហាដោយមិនមើលមុខ
“ស្អីគេ?” ជុងហ្គុក សួរធ្វើភ្លើ ខណៈដែលកន្សែងនិងថ្នាំលាបកំពុងនៅក្នុងដៃរបស់ខ្លួន
“កន្សែងជូតខ្លួនឱ្យស្ងួតទៅ ចំណែកឯថ្នាំលាបរបួសខ្លួនឯងទៅ មិនចាំបាច់យើងលាបឱ្យទេ ឯងធំហើយ” ជីមីន និយាយខណៈដែលខ្លួនកំពុងមមាញឹករើកកាយបើកទូរយកសម្លៀកបំពាក់ដើម្បីផ្លាស់ប្តូរ មិនចង់នៅជាមួយសំលៀកបំពាក់សើមយូរខ្លាចផ្ដាសាយ
“ចុះរាល់ដង ជីមីន ធ្វើវាសម្រាប់ខ្ញុំកើតតើ..” ជុងហ្គុក ប្រើសម្លេងអន់ចិត្តនិយាយជាមួយមាឌតូច
“មកពីឯងខ្លួនឯង បើឯងមិនធ្វើខ្លួនលើស យើងក៏មិនចង់រក្សាគម្លាតពីឯងដែរ” ជីមីន និយាយត្រង់ៗ រួចក៏កាន់កន្សែងនិងសម្លៀកបំពាក់ទៅបន្ទប់ទឹកបាត់ ទុកឱ្យរាងសង្ហានៅឈរសង្វេគខ្លួនឯងទាំងចង់ហូរទឹកភ្នែក
ប្រហែល១៥នាទី ជីមីន ក៏រួចរាល់ក្នុងការងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ ក៏ចេញពីបន្ទប់ទឹកមកវិញអង្គុយផ្លុំសក់ឱ្យស្ងួតដោយមិនភ្លេចនិយាយដាស់តឿន ជុងហ្គុក ឱ្យឆាប់ទៅងូតទឹក ជុងហ្គុក ខ្ជិលរញ៉េរញ៉ៃ ស៊ាំញ៉ាំច្រើនទើបកាន់កន្សែងដើរទៅបន្ទប់ទឹកទាំងមុខមិនរីក
ជុងហ្គុក ចូលបន្ទប់ទឹកបាត់ ជីមីន ក៏ផ្លុំសក់ស្ងួតល្មមទើបឡើងលើគ្រែទាញយកភួយនិងខ្នើយទៅដេកលើសាឡុង ព្រោះចង់រក្សាគម្លាតជាមួយកូនចិញ្ចឹម
ប្រហែល២០នាទី ជុងហ្គុក ក៏ចេញមកវិញព្រមជាមួយកន្សែងរុំល្វែងក្រោម ខណៈដែលបង្អួតសាច់ដុំនៅល្វែងលើ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាកាលបើឃើញមាឌតូចប្រមូលភួយខ្នើយទៅគេងលើសាឡុង
“ជីមីន.. មកគេងអីកន្លែងនេះ?” ជុងហ្គុក ឈរច្រត់ចង្កេះសួរអ្នកដែលកំពុងគេងលក់ ដោយមិនឮសម្លេងឆ្លើយតបគេក៏ដកដង្ហើមធំបញ្ចេញខ្យល់ចេញពីសួតឱ្យធូរពោះមុននឹងដើរទៅបើកទូរយកឈុតគេងស្លៀក រួចរាល់គេក៏ឡើងលើគ្រែទៅប្រមូលខ្នើយភួយមកគេងលើឥដ្ឋក្បែរសាឡុងដែលមាឌតូចកំពុងតែគេង គេសម្លឹងមើលអ្នកដែលកំពុងលង់លក់ជាមួយដំណេកបន្តិចមុននឹងទម្លាក់ខ្លួនគេងលើឥដ្ឋដែលមានកម្រាលភួយ
ព្រូស~
ជីមីន គេងបម្រះខ្លួនបន្តិចក៏ធ្លាក់ពីលើសាឡុងទៅលើរាងសង្ហាដែលកំពុងគេង មាឌតូចបើកភ្នែក ខាំមាត់ ហាក់ខឹងជាមួយខ្លួនឯង អាយុ៣០ឆ្នាំហើយនៅដេកបម្រះធ្លាក់ពីលើសាឡុងទៀត បើមានអ្នកដឹងពិតជាអាម៉ាស់ណាស់
ជីមីន បម្រះខ្លួនបម្រុងនឹងក្រោកចេញប៉ុន្តែត្រូវដៃមាំទាំស៊កទៅចាប់ឱបចង្កេះជាប់ ទើបភ្ងាក់ដឹងខ្លួនថាមានកូនចិញ្ចឹមក្បាលខូចគេងនៅទីនេះ
“លែងយើង!!!” ជីមីន ស្រែកដោយកំហឹង ខណៈដែលរើបម្រះចេញពីការឱបក្រសោបដូចឆ្កែត្រូវទឹកក្តៅ...
❥ជូប៊ីនシ
YOU ARE READING
Sugar Daddy🔥
Aksiជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-