Sugar Daddy 🔥
Ep06ខណៈដែល ជុងហ្គុក ស្រែកឮៗធ្វើពុតជាជាប់កកម្រើកមិនបាន ក្មួយៗទាំង៤របស់ជីមីន ក៏ដើរមកឃើញហើយច្រត់ចង្កេះឈរមើលបងប្រុសក្រៅសាច់ឈាមក្បាលខូចធ្វើបាបលោកពូរបស់ខ្លួនឱ្យបារម្ភឱ្យមើលថែ ហើយពួកគេសម្លឹងភ្នែកគ្នាបែបយល់ពីគ្នាមុននឹងដើរទៅដាក់បង្គុយលើសាឡុងដែលនៅទំនេរក្នុងបន្ទប់ទទួលភ្ញៀវ
“ពូពៅ! ខ្ញុំឮថាមនុស្សជាប់ក គេឱ្យទាញក្បាលដកចេញតិចៗ យូរៗទៅវានឹងបាត់ហើយ” លីអា បង្ហើបសម្លេងឱ្យជាមតិយោបល់ធ្វើឱ្យ ជុងហ្គុក ងាកទៅភ្លាមៗដោយមិនបានគិតថាខ្លួនកំពុងធ្វើពុតជាជាប់កកម្រើកមិនបាន
“ហ្អា៎ក!!! ក្រែងបងជុង.. កំពុងជាប់កហ្អេ៎ស? ហេតុអីកម្រើកបាន?” យូណា បន្ថែមធ្វើឱ្យ ជុងហ្គុក ក្តាប់មាត់ខឹងនឹងពួកប្អូនស្រីដែលពូកែចាប់កំហុសរបស់ខ្លួន ខណៈនេះ ហូស៊ុក និង ស៊ូប៊ីន ក៏ខ្ទប់មាត់សើចនឹងឫកពាចាញ់ប្រៀបរបស់បងប្រុសក្រៅសាច់ឈាម
“អូយ ! ឈឺតើ ! ឈឺតើ ! កម្រើកកមិនបានទេនៀក៎” ជុងហ្គុក បន្តធ្វើពុតទៀត ព្រោះមិនដឹងថាដោះស្រាយយ៉ាងណា
“អូយ..មិនកើតទេ ត្រូវតែប្រើវិធីដែល លីអា និយាយហើយ ស៊ូប៊ីន ហូស៊ុក មកជួយចាប់ដកកបងឯង” ជីមីន ដឹងក្រឡាក្មេងក្បាលខូច ទើបបណ្តោយតាមដំណើររឿងធ្វើដូចខ្លួនមិនបានដឹងថា ជុងហ្គុក ឈឺពុត។ ស៊ូប៊ីន និង ហូស៊ុក ឮបែបនេះហើយក៏ដើរមកក្បែរ ជុងហ្គុក បម្រុងនឹងដកក ជុងហ្គុក ដូចដែលលោកពូពៅបានប្រាប់ ប៉ុន្តែត្រូវ ជុងហ្គុក ហាមឃាត់៖
“មិនបាច់ទេៗ នៅបែបនេះហើយ យូរទៅៗលេងអីហើយ” ជុងហ្គុក ផ្អៀងកនៅស្ងៀម និយាយបដិសេធទាំងមិនហ៊ានកម្រើកសូម្បីតែបន្តិច
“មិនបានទេពូពៅ បើបណ្តោយបែបនេះទៀត ឈានដល់ដំណាក់កាលកាត់កចោលមិនខានទេ” លីអា បន្តសម្តី ក្នុងចិត្តគិតហើយថានឹងធ្វើឱ្យបងប្រុសក្រៅសាច់ឈាមម្នាក់នេះទទួលស្គាល់ថាខ្លួនធ្វើពុតជាឈឺ
“លីអា.. និយាយត្រូវ” យូណា បន្ថែម
“ខ្ញុំក៏គិតដូចប្អូនស្រីដែរ” ហូស៊ុក ជួយបន្ថែម
“មែនហើយ.. បងជុង.. គួរតែឱ្យពួកយើងជួយ” ស៊ូប៊ីន បន្ថែម
“ឱ្យពួកគេដកកទៅ ជុងហ្គុក ពួកគេបារម្ភពីឯងណា” ជីមីន បន្ថែមមួយប្រយោគទៀត នាំឱ្យ ជុងហ្គុក រកលេសដោះស្រាយទៅមុខលែងរួច បើឱ្យពួកគេដកកមែនប្រហែលជាត្រូវជាប់កកម្រើកមិនបានមួយអាទិត្យផងក៏មិនដឹង មិនលេងចូលទេ កំពុងតែឈឺរបួសមុខមាត់ផង មកឈឺកទៀត វេទនាមិនខានទេ
“អត់ទេ.. ជាហើយ ជាដាច់ភឹងហ្មង” ជុងហ្គុក កម្រើកកក្រវីក្បាលញឹមៗដាក់គ្រប់គ្នាទាំងមិនសូវជាសម ព្រោះល្បិចកំហូចរបស់ខ្លួនត្រូវចាប់បាន
“ហឺសៗហាសៗ” ក្មេងៗដែលមានវ័យទើបតែពេញក្រមុំកំលោះទាំងបួននាំគ្នាសើចកខឹក មិនសូវមានឱកាសបានញោះបងប្រុសក្រៅសាច់ឈាមម្នាក់នេះទេព្រោះតែគេកាចខ្លាំងពេក ប៉ះបន្តិចក៏មិនបាន ទើបតែលើកនេះញោះបានដោយសារមានលោកពូនៅក្បែរទើបមិនសូវខ្លាចកែវភ្នែកកំណាច ទោះបីជាតាំងពីធំៗមក ជុងហ្គុក យល់ពីពួកគេ មិនប្រកាន់ច្រើន ហើយពួកគេក៏មិនហ៊ានសូវលេងច្រើន ពួកគេនៅតែមានកូនចិត្តខ្លាចដដែល ខ្លាច ជុងហ្គុក ឃោរឃៅជាងកាលពីក្មេងទៀត
“ជីមីន..” ជុងហ្គុក ប្រើក្រសែភ្នែកកម្សត់សម្លឹងមុខមាឌតូចម៉ក់ៗ តាមរបៀបមនុស្សរំអួយច្រើន ហើយមិនសុខចិត្តដែលប្អូនៗសើចសំអកឱ្យខ្លួន
“មកណេះមក ឱបមួយទុកជាការលួងលោម” ជីមីន ញោចស្នាមញញឹមហួសចិត្តបន្តិចចំពោះឫកពាមិនចេះធំរបស់កូនចិញ្ចឹម មុននឹងបក់ដៃហៅគេឱ្យមកចូលរង្វង់ដៃដ៏កក់ក្តៅតាមទម្លាប់ដែលធ្វើតាំងពីកូនចិញ្ចឹមមិនទាន់ពេញវ័យ
“ស្រឡាញ់ ជីមីន ជាងគេ” ជុងហ្គុក សសៀរខ្លួនសសុលចូលក្នុងរង្វង់ដៃបុរសមានមាឌតូចជាងខ្លួន ប្រអប់ដៃមាំទាំឱបចង្កេះមាឌតូច ខណៈដែលក្បាលឱនផ្អែកនឹងដើមទ្រូង ស្នាមញញឹមចេះតែកើតមានជាបន្តបន្ទាប់លើផ្ទៃមុខបុរសពេញវ័យពេញលក្ខណៈ
“ល្ងាចហើយ មិនរំខានប៉ាកូនក្រៅខោអ្នកទាំងពីរទេ ទៅងូតទឹកញ៉ាំបាយហើយ” លីអា និយាយខណៈដែលដៃកាន់ស្មា យូណា ដើម្បីឡើងទៅខាងលើផ្ទះងូតទឹករៀបចំខ្លួនចុះមកញ៉ាំអាហារខាងក្រោមវិញ ចំណែក ហូស៊ុក និង ស៊ូប៊ីន ក៏ដូចគ្នា ទើបចេញពីសាលារៀនក៏នឿយណាយអស់កម្លាំងល្ហិតល្ហៃ ទើបចង់ទៅរកអីញ៉ាំនៅទូរទឹកកកក្នុងផ្ទះបាយដែលនៅខាងឆ្វេងដៃបន្ទប់ទទួលភ្ញៀវដែលអែបជណ្តើរផ្ទះនេះ។ កាលបើពួកគេចេញអស់ហើយ ជុងហ្គុក ក៏ធូរចិត្ត ពេលនេះជាឱកាសគេដែលអាចនៅផ្អែមល្ហែមជាមួយ ជីមីន តែ២នាក់ហើយ
“ក្បាលធំជាងយើងហើយ នៅធ្វើខ្លួនដូចកូនក្មេងទៀតឯងនេះ” ជីមីន អង្អែលសក់ពណ៌ទង់ដែងរបស់រាងសង្ហាថើៗ ធ្វើឱ្យគេមានប្រតិកម្មក្រញ៉ែងខ្លួនខិតចេញឆ្ងាយបន្តិចធ្វើមុខជូរមុននឹងនិយាយរំអួយ៖
“មានអារម្មណ៍ថាក្បាលដូចមានរបួស” ជុងហ្គុក ងើបអង្គុយឱ្យត្រង់ខ្លួនខណៈដែលដៃអង្អែលត្រង់របួសដែលឈឺតិចៗពេលដែលប៉ះពាល់ហើយវាក៏ចេញឈាមមករឹមៗផងដែរ
“ចង់តែវាយថែមទេ.. របួសចាស់មិនទាន់ជាផង ក៏ទៅបង្កើតរបួសថ្មី ពេលអញ្ចឹងទៅមានពីណាមកឈឺជំនួស ឈឺតែខ្លួនឯងហ្នឹង ហើយគ្មានពីណាមកលំបាកជាមួយទេ ក្រៅពីយើងអ្នកណាមើលឯង បើចេះជប់អី ជប់ឯងឱ្យកើតជាដីឥដ្ឋតែម្តង ធ្វើខុសដាក់ទឹកបោកសារថ្មី ធ្វើម្តងទៀត” សម្លេងរអ៊ូរទាំរបស់មាឌតូចធ្វើឱ្យ ជុងហ្គុក លើកដៃចង្អុលទាំងសងខាងញ៉ុកត្រចៀក មិនចង់ឮសោះហើយអាពាក្យរអ៊ូហ្នឹង គ្មានលើកណាដែលថាមិនរអ៊ូទេ ឱ្យតែធ្វើខុសម្តងៗត្រៀមស្តាប់ទៅ ស្តាប់ដល់ដេកលក់ក៏មានដែរ
“ស្តាប់យើងនិយាយកុំមកខ្ទប់ត្រចៀក មិនស្តាប់អ៊ីចឹងតើ.. បានមិនដែលធ្វើតាម ហើយផ្គើនសម្តីយើងទៀត” ជីមីន ចាប់ទាញដៃដែលខ្ទប់ត្រចៀកចេញមុននឹងរអ៊ូបន្តទៀត រអ៊ូរហូតទាល់តែ ជុងហ្គុក ព្រមស្តាប់
“រអ៊ូដូចប្រពន្ធហើយនៀក៎..” ជុងហ្គុក ធ្វើមុខក្រញូវសម្លឹងបបូរមាត់មាឌតូចដែលពូកែរអ៊ូ តាមចិត្តហ៊ានចង់តែលោហក់ទៅខាំឱ្យបែកឈាមទេ រអ៊ូនោះរអ៊ូ ផឹកស្រាក៏រអ៊ូ វាយគ្នាក៏រអ៊ូរ ចាយលុយច្រើនក៏រអ៊ូ មិនចេះរាប់មិត្តក៏រអ៊ូ ឈឺក្បាលណាស់រអ៊ូរហូត
“យើងមិនមែនជាប្រពន្ធឯងទេ ឯងជាកូនយើង យើងរអ៊ូអញ្ចឹងហើយ បើជាកូនអ្នកផ្សេងស្មានតែយើងរអ៊ូហ្អេ៎ស” ជីមីន ពើងទ្រូងនិយាយតទល់ជាមួយកូនចិញ្ចឹម យូរទៅកាន់តែយូរហើយតើ.. រអ៊ូច្រើនថារអ៊ូដូចប្រពន្ធ ក្មេងម្នាក់នេះមិនចេះគោរពមែន បើឱ្យគោរពអ្នកផ្សេងគេធ្វើបាន បើឱ្យគោរពខ្លួន គេពង្វាងសាច់រឿងរហូត ឱ្យហៅប៉ាក៏មិនហៅ ឱ្យហៅពូក៏មិនព្រម ហៅស្មើតែរហូត ឡើងធ្លាប់មាត់កែលែងឡើងហើយ
“តាំងទៀតហើយ.. ខ្ញុំមិនចង់ធ្វើជាកូន ជីមីន ទេ យល់ទេ? យល់ទេ?” ជុងហ្គុក មិនចូលចិត្តពេលដែលមាឌតូចធ្វើខ្លួនជាអាណាព្យាបាលឬជាប៉ាគ្រប់គ្រងខ្លួនទេ គេស្អប់ពេលដែលមាឌតូចទុកគេជាកូនក្មេងទាំងដែលធំគ្រប់គ្រាន់ទៅហើយ ពេលខ្លះគេធ្វើខ្លួនគួរឱ្យស្រឡាញ់ដូចកូនក្មេងពិតមែនតែមិនបានន័យថាគេមិនធំនោះទេ ហើយអាកាលដែលទៅវាយគ្នាឱ្យមានរបួសពេញខ្លួននោះក៏មិនសមថាគេក្មេងដែរ គេវាយគ្នាបែបទ្រង់ទ្រាយធំ បែបមនុស្សធំគេធ្វើ មិនយល់ទេ គេដូចកូនក្មេងត្រង់ចំណុចណា? មាឌក៏ធំ ចរិតក៏ពាល សម្តីក៏គ្មានអ្នកណាលូកចូល ប៉ុណ្ណឹងហើយមិនទាន់ធំទៀតឬ?
“អ៊ីចឹងឯងចង់ធ្វើជាប៉ាយើង?!” ជីមីន លើកចិញ្ចឹមសួរឌឺ ទើបតែអាយុ២២ឆ្នាំសោះចង់យកអ្នកអាយុ៣០ឆ្នាំដែលអាចរកលុយឱ្យចាយពេញៗដៃធ្វើជាកូន តាមគិតឱ្យសមរម្យទៅលើអាយុទៅក៏ដឹងហើយថា ជុងហ្គុក ជាកូន ជាក្មេង ប៉ុន្តែបើមើលលើមាឌប្រហែលជាមិនទេ
“អ្ហឺម.. ចង់ធ្វើដេតឌី ឱ្យ ជីមីន ស្រែកថ្ងូរ” ជុងហ្គុក ធ្វើមុខច្រឡឺម ញាក់ចិញ្ចើម ខាំមាត់ ធ្វើឫកពាព្រាននារីសម្លឹងមាឌតូច ធ្វើឱ្យអ្នកដែលត្រូវគេមើល ខឹងឡើងច្រាស់ច្រាលឈាមជាមួយក្មេងដែលប្រដៅមិនបាន មិនដឹងថាពពួកមិត្តរបស់គេចរិតយ៉ាប់ប៉ុណ្ណាទេទើបដើរជាមួយគេកើត
“អ៊ីចឹងហ្អ៎?!” សម្លេងស្រទន់ផ្អែមបង្ហើបសួរឡើងស្រាលៗខណៈដែលម្រាមដៃតូចស្រឡូនលូនយឺតៗដាក់លើភ្លៅរាងសង្ហាបង្អូសឡើងលើតិចៗ ធ្វើឱ្យ ជុងហ្គុក ឡើងរឹងខ្លួនលេបទឹកមាត់ក្អឹកជាមួយអារម្មណ៍ស្រៀវស្រើប
ផូស!
អារម្មណ៍ក៏បានកាត់ផ្តាច់កាលបើមាឌតូចលូកចូលក្នុងហោប៉ៅខោយកទូរស័ព្ទបានហើយ ដាក់ផាំងទៅលើក្បាលក្មេងខូចកំពូលគិតច្រើន
“មើលរឿងសិចច្រើនពេកហើយ ដកទូរស័ព្ទចេញឈប់ឱ្យប្រើ”...
❥ជូប៊ីនシ

YOU ARE READING
Sugar Daddy🔥
Acciónជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-