Sugar Daddy 🔥
Ep09ជីមីន ទះកំប៉េះគូទរាងសង្ហាមួយដៃតាមចិត្តក្នាញ់ យូរទៅកាន់តែយូរ ឱ្យទៅរៀនរាល់ថ្ងៃ គ្មានចេះស្អីទេ ចេះតែរឿងស្នេហានិងវាយគ្នា ហើយរៀនសុទ្ធតែបរិញ្ញាបត្រអគ្គិសនី រៀនចប់ដឹងចេះតខ្សែភ្លើងឬអត់ទេ -,-
“ឈឺ..” ជុងហ្គុក ធ្វើមុខជូរ លើកដៃអង្អែលគូទខ្លួនឯង រាល់ថ្ងៃនេះសុសសាច់ដោយសារប៉ាចិញ្ចឹមវាយហើយ ត្រូវក្តិចក៏ក្តិច ត្រូវមួលក៏មួល ត្រូវវាយក៏វាយ គិតៗទៅកម្សត់ណាស់ ចង់តែស្រែកយំឱ្យផ្អើលគេទេ
“ឈឺឱ្យវាដឹងផង.. វ័យពេញរៀនកុំខំគិតរឿងឥតប្រយោជន៍” ជីមីន ពោលមួយប្រយោគនេះរួចក៏ដើរចេញ មិនដឹងថាត្រូវប្រដៅកូនចិញ្ចឹមម្នាក់នេះបែបណាទេ បើឥឡូវក្បាលធំជាងខ្លួនទៅហើយ
“ស្រឡាញ់គេដែរសោះធ្វើឯងត្រឹមត្រូវអីណា.. បើមិនស្រលាញ់ទេ ពេលនេះមានសង្សារឬមានគូ រៀបការបាត់ហើយ មិនមែននៅដល់អាយុ៣០ឆ្នាំទេ” ជុងហ្គុក រអ៊ូរទាំរង៉ូវៗតែម្នាក់ឯង ដោយលើកហេតុផលពីនេះពីនោះហើយក៏ជឿជាក់ថាមាឌតូចក៏មានចិត្តលើខ្លួន ដូចដែលខ្លួនមានលើមាឌតូច ពេលខ្លះ ជីមីន មានអាយុច្រើនជាងទើបមើលទៅចាស់ទុំហើយមិនសូវលេងសើចដូចជាគេ ទើបគេអះអាងថា ជីមីន ក៏មានចិត្តលើគេគ្រាន់តែមិនហ៊ាននិយាយឬបង្ហាញប៉ុណ្ណោះ
ក្រោយពីរអ៊ូរទាំធ្វើមាត់ជីបអ៊ូចៗរួច ជុងហ្គុក ក៏ដើរទៅទាញទូរស័ព្ទរបស់ខ្លួនមកចុចមើល ថ្ងៃនេះជាថ្ងៃអាទិត្យចង់ដឹងថាមហាមិត្តបបួលទៅដើរលេងនៅឯណា ងាយស្រួលធ្វើខ្លួនឱ្យសមនឹងបរិយាកាស
(ថ្ងៃហ្នឹងម៉ាក់បបួលទៅមើលកូនក្រមុំគេ គ្មានទំនេរទេអាអ្ហើយ..) សម្លេង ប៊ុមក្យូ ក្នុងឆាតជាក្រុម
(យើងណាត់សង្សារទៅលេងទឹកជ្រោះ ក៏មិនទំនេរដែរ) យ៉ុនជុន ម្នាក់ទៀត
(យើងជូនម៉ាក់ទៅពេទ្យ) ថេយ៉ុន ក៏ដូចគ្នា
(បើពួកឯងរវល់អស់ហើយ យើងក៏មិនទំនេរដែរ) នីងកៃ ម្នាក់ទៀត
ជុងហ្គុក ចុចស្តាប់ហើយក៏តានតឹង ដោយសារខ្លួនគ្មានការងារធ្វើ បើនៅផ្ទះក៏ធុញអើយសែនធុញ បើទៅតាម ជីមីន ច្បាស់ណាស់ថា ជីមីន មិនឱ្យទៅជាមួយ បើទៅជាមួយបងប្អូនទាំង៤ក៏មិនសូវត្រូវជើងព្រោះខ្លួនចម្លែកខុសពីគេ ផ្លូវមានតែមួយប៉ុណ្ណោះ
“អ៊ំថេយ៍.. នៅឯណា?” ជុងហ្គុក ចុចតេរទៅ ថេយ៉ុង នៅវិនាទីបន្ទាប់ ព្រោះខ្លួនដើរជាមួយត្រូវជើងគ្នា ទោះបីជា ថេយ៉ុង អាយុច្រើនជាងបន្តិចក៏មើលទៅទំនងសមដើរជាមួយគ្នា
(ប៉ុន្មានម៉ោងទៀតថាទៅចិន យ៉ាងម៉េចឬ?) ថេយ៉ុង មិនសូវជានៅផ្ទះជាប់លាប់ទេ ឧស្សាហ៍ហោះទៅក្រៅប្រទេសជាញឹកញាប់ បើទោះបីជានៅក្នុងប្រទេសក៏ស្នាក់នៅខនដូរដែរ មិនសូវជាមកផ្ទះប៉ុន្មានទេ
“អ៊ំមកវិញពេលណា? ខ្ញុំចង់សុំទៅដែរ បានទេ?” ជុងហ្គុក និយាយដោយមិនខ្លាចក្រែង
(បបួលប្អូនឯងទាំងបួនទៅទាំងអស់គ្នា ល្អទេ? ព្រោះអ៊ំជាប់ការងារតែមួយម៉ោងប៉ុណ្ណោះ សល់ពេលអាចជូនពួកឯងដើរលេងបាន)
“ល្អណាស់ ខ្ញុំទៅនិយាយជាមួយពួកគេសិន”
(អ្ហឹម..)
បន្ទាប់ពីផ្តាច់ការសន្ទនា ជុងហ្គុក ក៏បើកទ្វារចេញទៅក្រៅ ចុះទៅខាងក្រោមយ៉ាងលឿនបំផុត មុននឹងទៅគោះទ្វារបន្ទប់ លីអា និង យូណា
“យ៉ាងម៉េចបងប្រុស?” លីអា ដែលតែងខ្លួនស្អាតបាតទាំងព្រលឹមក៏សួរបងប្រុសក្រៅឈាមដែលមកគោះទ្វារបន្ទប់យ៉ាងចម្លែក
“អ៊ំថេយ៍.. បបួលទៅដើរលេងនៅចិន ទៅទេ?” ជុងហ្គុក ក៏ឆ្លើយតាមដំណើររឿង ខណៈដែលស្នាមញញឹមលើផ្ទៃមុខសង្ហារបស់ខ្លួនមិនចេះថមថយ ព្រោះសប្បាយចិត្តខ្លាំងពេក
“ទៅ កំពុងតែចង់លំហែរកាយផង” យូណា រហ័សឆ្លើយ ទាំងញញឹមលិបភ្នែក ដោយសារខានដើរលេងយូរ ប៉ាម៉ាក់ក៏រវល់ជាមួយការងារ មិនដែលសូវមានពេលសម្រាប់គ្រួសារសោះ
“ពូតូច គាត់មានឱ្យត្រៀមរបស់អីខ្លះទេ?” លីអា សួរម្តងទៀត ព្រោះងាយស្រួលនឹងរៀបចំឥវ៉ាន់
“ដាក់ឥវ៉ាន់សមល្មមទៅ បងឡើងទៅលើហើយ ទៅប្រាប់ ហូស៊ុក និង ស៊ូប៊ីន ផង” ជុងហ្គុក និយាយចប់សព្វគ្រប់ក៏ឡើងទៅខាងលើផ្ទះវិញទាំងញញឹមភាយ ព្រោះគេបានត្រឡប់ទៅលេងចិនម្តងទៀត សង្ឃឹមថាទៅលើកនេះគេនឹងជួបប៉ាម៉ាក់បង្កើតទៅចុះ គេជឿជាក់ថាពួកគាត់មិនបោះបង់គេទេ គ្រាន់តែមានហេតុផលខ្លះគាត់មករកគេមិនបានប៉ុណ្ណោះ
ឡើងតាមកាំជណ្តើរក៏ឃើញ ជីមីន ចុះមកក្រោមកាន់ឥវ៉ាន់ទាំងប្រញាប់ប្រញាល់ ជុងហ្គុក ក៏ចាប់ដើមដៃជាប់ឱ្យទច់ដំណើរ
“យើងទៅធ្វើការហើយ” ជីមីន និយាយប្រាប់មុននឹងចាប់បេះដៃរាងសង្ហាចេញ
“ខ្ញុំទៅលេងចិនជាមួយអ៊ំថេយ៍ហើយ..” ជុងហ្គុក ប្រាប់ ព្រោះមិនចង់ឱ្យមាឌតូចបារម្ភ
“កាតធនាគារយកទៅ ចាយប៉ុន្មានក៏ចាយចុះ” ជីមីន ចាប់ប្រអប់ដៃមាំទាំដាក់កាតធនាគារដែលមានលុយរាប់លានទៅឱ្យមុននឹងចុះទៅក្រោមដោយឫកពាប្រញាប់ប្រញាល់
“ជីមីន..” ជុងហ្គុក ស្រែកហៅពីខាងលើ ដោយឫកពាមិនអស់ចិត្ត
“សុវត្ថិភាពណា៎.. ជុប៎.. ជុប៎..” ជីមីន ងាកក្រោយមុននឹងហុចស្នាមថើបតាមខ្យល់(flying kiss)ទៅឱ្យរាងសង្ហាទាំងញញឹមលិបភ្នែកយ៉ាងគួរឱ្យស្រឡាញ់
“បាទ..” ជុងហ្គុក ញោចស្នាមញញឹមផ្អែមតប មុននឹងបែរខ្លួនឡើងទៅបន្ទប់គេង រៀបចំខ្លួនដើម្បីទៅក្រៅប្រទេស បើសិនជាមាន ជីមីន ទៅជាមួយ មិនដឹងថាល្អយ៉ាងណាទេ តែណ្ហើយ! ជីមីន ជាប់រវល់ការងារ ឈប់គិតៗ
![](https://img.wattpad.com/cover/265316660-288-k227137.jpg)
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-