Ep07

530 43 0
                                    

Sugar Daddy 🔥
Ep07

កាលបើបានទូរស័ព្ទនៅក្នុងដៃដូចចិត្តប៉ងហើយ ជីមីន ញោចស្នាមញញឹមឌឺរាងសង្ហាបន្តិចមុននឹងដើរក្រវីទូរស័ព្ទបម្រុងនឹងឡើងទៅខាងលើផ្ទះ
“មិនបានទេ ជីមីន.. ឱ្យមកវិញមក” ជុងហ្គុក ក្រោកឈរដើរទៅតាមកញ្ឆក់ទូរស័ព្ទចេញពីដៃមាឌតូច ខណៈដែលមាឌតូចបង្វែរពង្វាងជារឿយៗមិនឱ្យយកបាន ហើយក៏ចេះតែបោះដំណើរឡើងលើជណ្តើរទៅខាងលើផ្ទះ។
ជុងហ្គុក ខាំមាត់ក្នក់ក្នាញ់នឹងមាឌតូច ចេះធ្វើឱ្យគេស៊ីអារម្មណ៍ទៀត គេក៏ណាស់ដែរ ប៉ះបន្តិចឡើងមានអារម្មណ៍ ហ្គុកអើយហ្គុកមិនគួរសោះ ខណៈនោះគេក៏ឡើងទៅខាងលើតាមក្រោយមាឌតូចសម្លឹងរាងរៅតូចច្រឡឹងចង្កេះមួយក្តាប់ដោយចិត្តប៉ុនប៉ងប្រាថ្នា តើគេឆ្គួតហើយមែនទេ? ឬមួយគេរោគចិត្ត? ប្រអប់ដៃមាំលើកទៅច្បូតមុខខ្លួនឯងមុននឹងបណ្តេញការគិតចេញពីខួរក្បាល ហើយក៏ដើរទៅចូលបន្ទប់ទាំងដែលមុខក្រហមរងាលដូចភ្លើង គេត្រូវថ្នាំសម្រើបឬកាយវិការប៉ាចិញ្ចឹមមុននេះសម្រើបគេ? ធ្វើដូចម្តេចទើបគេបញ្ឈប់គំនិតឆ្គួតៗទាំងនោះបាន?
“ថីឯង?” ជីមីន សួរទៅកូនចិញ្ចឹម ខណៈដែលរាងសង្ហាឈរផ្អែកខ្នងនឹងទ្វារធ្វើមុខមិនសូវស្រួល ហើយ ត្រចៀក ក និង មុខ ឡើងក្រហម ដូចមនុស្សរលាកទឹកក្តៅ។ មាឌតូចបោះដំណើរយឺតៗទៅជិតមុននឹងលូកខ្នងដៃទៅស្ទាបក្បាលកូនចិញ្ចឹមដោយឫកពាព្រួយបារម្ភ ភ្លាមនោះ ជុងហ្គុក ក៏ចាប់ប្រអប់ដៃតូចស្រឡូនជាប់មុននឹងទាញកាយតូចមកផ្អឹបនឹងរាងកាយរបស់ខ្លួន ហើយក៏ឱនមុខក្បែរត្រចៀកមាឌតូចមុននឹងនិយាយស្រាលៗថា៖
“បារម្ភពីបង ស្រឡាញ់បងមែន?”
សម្តីកំពូលព្រានធ្វើឱ្យមាឌតូចបិទភ្នែក សង្កៀតធ្មេញង៉ឺតៗ ខណៈនោះប្រអប់ដៃតូចស្រឡូនលូកយឺតៗទៅជិតត្រចៀកបុរសមាឌធំហើយក៏ចាប់មួលខ្លាំងៗ តាមចិត្តដែលក្នាញ់
“អូយ ! ឈឺ ! ឈឺ ! លែងទៅ” ជុងហ្គុក លំទោនកាយតាមកម្លាំងទាញមួលស្លឹកត្រចៀកព្រមទាំងស្រែកខ្លាំងៗថា‘ឈឺ’ ដៃតូចៗសោះមួលឈឺនោះឈឺ សឹងតែដាច់ត្រចៀកទៅហើយនៀក៎
“ឈឺឱ្យរាងចាល!!! ថ្ងៃក្រោយឈប់ឈ្លើយទៀត” ប្រអប់ដៃតូចស្រឡូនបន្តទាញមួលស្លឹកត្រចៀករាងសង្ហាទាញ ចុះក្រោមឡើងលើៗ ខណៈដែលរាងសង្ហាសម្របខ្លួនតាមការទាញដើម្បីបន្ធូរបន្ថយសេចក្តីឈឺចាប់ ក្រហល់ក្រហាយ
“ឈប់ហើយៗ លែងសិនទៅ” ប្រអប់ដៃមាំទប់ដៃតូចស្រឡូនជាប់មុននឹងទាញយឺតៗដកចេញពីត្រចៀកខ្លួន ហើយក៏ខិតខ្លួនចេញឆ្ងាយលើកដៃអង្អែលត្រចៀកស្រាលៗមុននឹងសម្លឹងមុខមាឌតូចដោយប្រើទឹកមុខក្រញូវ ហើយក៏និយាយ៖
“លេងសើចបន្តិចបន្តួចសោះ កាចនោះកាច”  កាលបើរាងសង្ហានិយាយថាខ្លួនកាច ជីមីន ក៏សម្លក់សឹងតែជ្រុះគ្រាប់ភ្នែកខណៈដែលជើងកម្រើកតិចៗទៅរក ជុងហ្គុក ដូចកំពុងចង់មួល ចង់ក្តិច ថែមទៀត
“គេលេងសើចទេ ឈប់វាយទៅណា៎.. ណា..ជីមីន” ជុងហ្គុក ប្រើសម្លេងស្លូតបូតអង្វរករ ខណៈដែលកែវភ្នែកសម្លឹងមាឌតូចម៉ក់ៗ
“ហាមលេងទៀត..” ជីមីន ចង្អុលមុខគំរាមបន្តិចមុននឹងងាកខ្លួនចេញ ដើរទៅបើកទូរយកកន្សែង៤.៥ដាក់លើកនិងអាវឃ្លុំគេងយប់មួយ ហើយក៏ដើរទៅបន្ទប់ទឹកបាត់
“អ្ហូហ៍...” ជុងហ្គុក ដកដង្ហើមធំធូរទ្រូងបន្តិច កាលបើមាឌតូចចេញទៅបាត់ គេកំពុងតែមានអារម្មណ៍ចម្លែកទៅលើប៉ាចិញ្ចឹមរបស់ខ្លួន ហេតុអីគេចូលចិត្តលេងថាមាឌតូចជាប្រពន្ធ? ហេតុអីគេហៅមាឌតូចថាប៉ាឬពូមិនចេញ? ឬក៏គេឈ្លើយពេក ទើបមិនចេះគោរព? តែគេគោរពអ្នកនៅក្នុងផ្ទះនេះចេញទេតើ វាស្អីទៅនៀក៎?
“គួរតែខលសួរពួកអាដែងសិន ណ្ហើយ ជីមីន ទុកទូរស័ព្ទខ្ញុំនៅឯណា?” ជុងហ្គុក ឈរច្រត់ចង្កេះសម្លឹងរកមើលទូរស័ព្ទដើម្បីខលទៅសួរមហាមិត្តអំពីអារម្មណ៍ចម្លែករបស់ខ្លួនទៅលើប៉ាចិញ្ចឹម ប៉ុន្តែគេរកមិនឃើញសោះ អំបាញ់មិញឃើញមាឌតូចកាន់ច្បាស់ណាស់ ដើម្បីបានទូរស័ព្ទ ជុងហ្គុក ក៏នឹកឃើញគំនិតដ៏មហាអស្ចារ្យមួយទើបទៅគោះទ្វារបន្ទប់ទឹក
“ជីមីន ហ្អា៎.. ខ្ញុំត្រូវការទូរស័ព្ទខលទៅសួរគ្រូអំពីមេរៀននិងកិច្ចការផ្ទះ ឱ្យទូរស័ព្ទខ្ញុំមកវិញមកណា” ជុងហ្គុក និយាយបណ្តើរខ្ទប់មាត់លួចសើចបណ្តើរព្រោះគំនិតរបស់ខ្លួននឹងបានផលមិនខានទេ
“ទូរស័ព្ទនៅលើថតទូរខោអាវ ខំប្រឹងរៀនផងណា” ជីមីន ស្រែកពីខាងក្នុងមកធម្មតាៗ គេមិនបានគិតឱ្យវែងថារាងសង្ហាធ្វើល្បិចឬយ៉ាងណាទេ
“បាទ..” ជុងហ្គុក ឆ្លើយទាំងញោចស្នាមញញឹមសប្បាយពេញដួងហឫទ័យ គ្មានលើកណាដែលមាឌតូចមិនចាញ់កលល្បិចកំហូចរបស់គេទេ ពេលកុហកបានសម្រេច ក្តីសុខមែនទែន ហុហុ
ប្រអប់ដៃមាំទាញទ្វារទូរសម្លៀកបំពាក់បើកឡើងក៏ឃើញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួននៅក្នុងនោះទើបទាញយកវាចេញមកក្រៅមុននឹងដើរទៅយកកាសមកដាក់ស្តាប់ហើយក៏តេរតាមក្រុមឆាតទៅមហាមិត្ត
“អាឡូ!យើងសួរមួយ” កាលបើមិត្តស្និទ្ធស្នាលទាំងបួននាក់ទទួលព្រមៗគ្នា ជុងហ្គុក ក៏និយាយ
(និយាយមក) ពួកគេទាំងបួនតប
“ពួកឯងដែរមានស្នេហាអត់? យើងមានអារម្មណ៍ថាយើងកំពុងស្រឡាញ់មនុស្សម្នាក់” ជុងហ្គុក និយាយតាមអារម្មណ៍ដែលខ្លួនបានឆ្លងកាត់
(មើលវាសួរធ្វើដូចអត់ដឹង រឿងស្នេហាគ្មានអ្នកណាច្បាស់ជាង យ៉ុនជុន ទៀតទេ អាហ្នឹងវាដឹងច្បាស់ណាស់) ប៊ុមក្យូ'BeomGyu' លើកទម្លាក់រឿងស្នេហាទៅឱ្យមិត្តម្នាក់ទៀត ព្រោះ យ៉ុនជុន កំពូលព្រាននារីមានសង្សារច្រើនរាប់មិនអស់
(អើ..អាប្រកាច់!! ហែងមិនស្ងាត់ ទុកឱ្យយើងនិយាយ) យ៉ុនជុន'YeonJun' តបតទៅ ប៊ុមក្យូ វិញដោយមិនភ្លេចជេរតាមទម្លាប់មនុស្សស្និទ្ធស្នាល
“ផ្អាកឈ្លោះម្ងៃសិនទៅ និយាយមក យើងចាំស្តាប់” ជុងហ្គុក និយាយទាំងជ្រួញចិញ្ចើមព្រោះមហាមិត្តរបស់ខ្លួនតែងតែឈ្លោះគ្នា
(មនុស្សយើងពេលមានចិត្តទៅលើនរណាម្នាក់តែងតែចង់ឱ្យគេ Take care យកចិត្តទុកដាក់ ហើយចូលចិត្តធ្វើខ្លួនឱ្យស្និទ្ធស្នាលក៏ដូចជាលេងសើចច្រើនដើម្បីឱ្យគេរីករាយ មិនត្រឹមតែប៉ុណ្ណឹងឱ្យតែមិនបានជួបមុខគេដឹងតែមានអារម្មណ៍ថាខ្សោះៗមិនសប្បាយចិត្តសោះ មួយវិញទៀតបើយើងស្រឡាញ់គេខ្លាំងឱ្យតែគេក្បែរអ្នកផ្សេងគឺយើងខឹងច្រឡោត ប្រចែប្រចណ្ឌភ្លាមតែម្តង) យ៉ុនជុន រៀបរាប់វែងអន្លាយតាមអារម្មណ៍ដែលធ្លាប់ឆ្លងកាត់
“ចុះដើម្បីដឹងថាគេស្រឡាញ់យើងវិញឬអត់ យើងមើលលើអី?” រឿងអ្វីផ្សេង ជុងហ្គុក មិនសូវល្ងង់ទេ តែរឿងស្នេហាមួយគេមិនយល់ទាល់តែសោះ មានអារម្មណ៍ថាវាស្មុគស្មាញជាងអាំងតេក្រាលបីជាន់ទៅទៀត
(ស្នាមញញឹម) នីងកៃ តបយ៉ាងលឿនដូចភ្ងាក់ពីដេក
(ក្រសែភ្នែក) ថេយ៉ុន ក៏តបលឿនៗដូចគ្នា
(ពាក្យសម្តី) ប៊ុមក្យូ ម្នាក់ទៀតក៏តបលឿនៗ នាំឱ្យ យ៉ុនជុន និយាយក្រោយគេ៖
(ទង្វើយកចិត្តទុកដាក់ ភាពផ្អែមល្ហែម ក្រសែភ្នែក តែងតែក្បែរ ការពារនិងលើសពីនេះទៅទៀត)
“យើងយល់ហើយ អរគុណ” ជុងហ្គុក សើចស្ញេញ កាលបើឮសម្តីជាកម្លាំងចិត្តខ្លះៗពីពួកម៉ាក ដោយសាររវាងគេនិង ជីមីន មានគ្រប់រសជាតិ មានទាំងផ្អែមល្ហែម យកចិត្តទុកដាក់ មើលថែ ខ្វល់ខ្វាយ មិនដែលឃ្លាតគ្នាមួយថ្ងៃសោះ ក្បែរគ្នារាល់ថ្ងៃមានតែស្នាមញញឹមនិងសេចក្តីសុខ ទោះថ្ងៃខ្លះឈ្លោះគ្នាដូចឆ្មាកណ្តុរប៉ុន្តែមិនដែលខឹងគ្នាសោះ គិតដល់ចំណុចទាំងនោះហើយ ជុងហ្គុក ក៏ញោចស្នាមញញឹមផ្អែមខណៈកែវភ្នែកសម្លឹងមើលរូបថតដែលខ្លួនថតជាមួយមាឌតូចដាក់តាំងមួយផ្ទាំងយ៉ាងធំលើក្បាលដំណេក
(និយាយអ៊ីចឹង ឯងលួចស្រលាញ់អ្នកណា?) ថេយ៉ុន សួរឡើងភ្លាមៗ មិនដែលឃើញ ជុងហ្គុក រវីរវល់អើពើជាមួយក្រមុំៗណាសោះ ហើយមកនិយាយថាលួចស្រលាញ់មនុស្សម្នាក់ ធ្វើឱ្យគេចម្លែកចិត្ត
“អ្នកក្បែរៗយើង ឯងគង់តែដឹងទេ ហឺសៗ” ជុងហ្គុក និយាយទាំងខាំមាត់សើច ព្រោះមានក្តីសុខនិងអៀនក្នុងពេលតែមួយ អាចនិយាយបានថាវាជាស្នេហាដំបូង មានលក្ខណៈជាស្នេហាក្មេងៗ
(ប្រាប់ពួកយើងភ្លាម!!!) ពួកគេទាំងបួនសម្លុតឡើងព្រមៗគ្នា
(ឱ្យលឿនឡើង!) នីងកៃ បន្ថែម
“និយាយទូរស័ព្ទជាមួយអ្នកណា ញញឹមផងអីផងហ្នឹង?” ជីមីន ចេញពីបន្ទប់ទឹកមកក៏សួរតែម្តង ព្រោះឃើញ ជុងហ្គុក លួចញញឹមដូចអ្នកមានស្នេហា។ ខណៈនោះ ជុងហ្គុក លាក់ទូរស័ព្ទទៅក្រោយខ្នងមុននឹងញឹមៗសម្លឹងទៅ ជីមីន
“ជាមួយគ្រូ..” ជុងហ្គុក តបខ្លីៗ ខណៈដែលដៃរាវចុចរកកន្លែងបិទដោយមិនហ៊ានសម្លឹងអេក្រង់ទូរស័ព្ទ
“សួរលំហាត់គាត់” ជុងហ្គុក បន្ថែមមួយប្រយោគទៀត ដើម្បីឱ្យមាឌតូចជឿជាក់ ទាំងដែលក្រសែភ្នែកមិនស្មោះត្រង់របស់គេធ្វើឱ្យមាឌតូចសង្ស័យទៅហើយ
...

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now