Ep04

607 61 3
                                    

Sugar Daddy 🔥
Ep04

ក្រាក!
ជីមីន បើកទ្វារចូលខាងក្នុងទាំងកំហឹង ខណៈដែលឃើញ ជុងហ្គុក អង្គុយគូសរូបនៅលើតុ គេកាន់តែខឹងថែមទៀត ទើបទៅចាប់អូសដៃក្មេងប្រុសចេញមកទាំងកម្រោល
“ស្អីគេ? លែងមើល!” ជុងហ្គុក បម្រះកដៃរបស់ខ្លួនចេញពីការចាប់តិចៗ ខណៈដែលភ្នែកសម្លឹងចំក្រសែភ្នែកកំហឹងដែលមើលមកកាន់ខ្លួន
“ចុះទៅក្រោមនិយាយជាមួយគ្នាឱ្យច្បាស់..” ជីមីន អូសដៃ ជុងហ្គុក ទៅតាមកាំជណ្តើរ ដែលប៉ផុតប៉ផើយៗសឹងតែធ្លាក់ទៅខាងក្រោម ព្រោះ ជុងហ្គុក ក្រាញននៀលមិនចង់ធ្វើតាម
“គ្មានអីច្បាស់ជាងហ្នឹងទេ ខ្ញុំចាប់ចងពួកគេពិតមែន” មិនឱ្យសួរនាំទាន់ ជុងហ្គុក ក៏សារភាពដោយខ្លួនឯង គេជាក្មេងឆ្លាតមិនមែនមិនដឹងថា ជីមីន ខឹងព្រោះរឿងអ្វីឯណា
“ឯងមានគំនិតឃោរឃៅមកពីពេលណា? ក្មួយយើង ដល់ទៅ៤នាក់ណាស់ ឯងដឹងថាគ្រប់គ្នាបារម្ភយ៉ាងណាទេ?” ជីមីន ព្រលែងដៃស្រឡូនវែងរបស់ក្មេងប្រុសចេញមុននឹងឈរផ្អែកខ្នងនឹងរបាំងជណ្តើរផ្ទះ និយាយទាំងហួសចិត្តហួសថ្លើម
“ខ្ញុំមិនខ្វល់ពីអ្នកណាទាំងអស់” ជុងហ្គុក តបទាំងមុខមាំ តាមរបៀបក្មេងក្បាលរឹង
“តាមចិត្ត..” ជីមីន ចុះទៅជាន់ក្រោមវិញទាំងចង់យំបន្តិចអីបន្តិច ព្រោះធ្វើអី ជុងហ្គុក មិនបាន ហើយក្នុងចិត្តក៏អាណិតក្មួយៗ ហើយចិត្តមួយទៀតខ្លាចប៉ាម៉ាបណ្តេញ ជុងហ្គុក មិនឱ្យនៅជាមួយ ត្រឹមតែថ្ងៃដំបូងសោះ មានរឿងដល់ថ្នាក់នេះទៅហើយ
“ជីមីន..” ជុងហ្គុក ឆ្លេឆ្លាចុះទៅក្រោមតាម ជីមីន។ ផ្ទះ៥ជាន់ជម្រាំតែចុះដល់ក្រោមមិនមែនមិនហត់ឯណា
“ក្រែងពូកែមិនខ្វល់ហ្អេ៎? ខ្វល់ពីយើងធ្វើអី?!” ជីមីន រត់ចុះតាមកាំជណ្តើរកាន់តែលឿននិងកាន់តែញាប់ជើង ព្រោះចង់ចេញឱ្យឆ្ងាយពី ជុងហ្គុក ខណៈដែល ជុងហ្គុក រូតរះចុះទៅតាមក៏ជិតនឹងទាន់
“ជីមីន.. ខ្ញុំសុំទោស!” ជុងហ្គុក ដើរតាមពីក្រោយហើយនិយាយពាក្យសុំទោសធ្វើឱ្យ ជីមីន ទច់ដំណើរហើយងាកទៅសម្លឹង ជុងហ្គុក ទាំងដែលពេលនេះដល់ជាន់ទីមួយហើយ
“ទៅសុំទោសក្មួយៗយើងទៅ”
“ខ្ញុំមិនសុំទោសទេ! ចង់ពួកគេខឹងយ៉ាងម៉េចក៏ខឹងទៅ ខ្ញុំមិនខ្វល់”
“ជុងហ្គុក យើងអង្វរណា៎ មេត្តាធ្វើខ្លួនឱ្យល្អបន្តិចទៅ ប្រយ័ត្នប៉ាម៉ាក់យើងដេញក្បាលឯងចេញ យើងធ្វើព្រោះឯងទេណា៎” ជីមីន និយាយទាំងហត់នឿយទាំងកាយនិងទាំងចិត្ត គេខ្វល់ចិត្តរឿងខ្លួនឯងមិនទាន់ដោះស្រាតផុតផង មកដោះស្រាយរឿងរញ៉េរញ៉ៃរបស់ក្មេងៗទៀត
“អូខេ.. ខ្ញុំទៅក៏បាន” ជុងហ្គុក ធ្វើមុខស្មើហើយចុះទៅក្រោមព្រមគ្នាជាមួយ ជីមីន
ចុះទៅដល់ក្រោមភ្លាម ក្រសែភ្នែករាប់គូសម្លឹងមកកាន់ ជុងហ្គុក ទាំងអស់ តើចិត្តគេសាងពីអី? បានជាធ្វើបាបក្មេងៗដូចគ្នាដល់ថ្នាក់ចាប់ចង ដាក់ក្នុងបន្ទប់បិតមាត់ បិទទ្វារ ខ្ទាស់ឈើពីខាងក្រៅ។ ហូស៊ុក ស៊ូប៊ីន លីអា យូណា សម្លឹងទៅកាន់ ជុងហ្គុក ដោយឫកពាភ័យខ្លាចព្រោះទទួលបានមេរៀនពី ជុងហ្គុក យ៉ាងចាស់ដៃ
“ហេតុអីឯងធ្វើដាក់ចៅៗរបស់យើងដល់ថ្នាក់នេះ?” លោក គីម ប្រើក្រសែភ្នែកផ្តាច់ការចោទជាសំណួរទៅកាន់ ជុងហ្គុក ដែលឈរធ្វើមុខស្មើយ៉ាងមុតមាំមិនខ្លាចអ្នកណាទាំងអស់ហើយគេក៏មិនខ្វល់ពីអ្នកណាដែរ ក្រៅពី ជីមីន
“បងស្រាយទៅ ជុងហ្គុក!” មើលទៅ ជុងហ្គុក មិនយល់ពីអ្វីដែលលោកប៉ារបស់ខ្លួននិយាយទើប ជីមីន បន្ថែមជាភាសាអង់គ្លេស
“ពួកឯងមានអីចង់និយាយទេ?” ជុងហ្គុក សួរទៅកាន់ក្មេងៗទាំងបួន ដែលកំពុងពួនក្រោយខ្នងប៉ាម៉ាក់របស់ពួកគេ
“ពួកយើងខុសដែលទៅប៉ះពាល់គេមុន ប៉ុន្តែពួកយើងគ្រាន់តែលេងសើចបន្តិចបន្តួចប៉ុណ្ណោះ តែគេបែរជាប្រកាន់ពួកយើង ហ៊ឹក.. ហើយគម្រាមឈប់ឱ្យរញ៉េរញ៉ៃគេទៀត ហ៊ឹក..” ស៊ូប៊ីន រៀបរាប់ទាំងអណ្តឺតអណ្តក ហើយក្នុងចិត្តក៏ស្បថសច្ចារួចហើយថាមិនប៉ះពាល់ ជុងហ្គុក ទៀតទេ
“ពួកយើងលេងលើសពិតមែន ព្រោះគិតថាគេជាបងប្អូនថ្មីរបស់ពួកយើង តែគេមិនចង់រាប់រកពួកយើងទេ” ហូស៊ុក បន្ថែម ទាំងដែលសម្លេងញ័រៗ ភ័យខ្លាច មិនទាន់បាត់នៅឡើយ
“សុំទោសពួកគេទៅ ហើយសន្យាថាឈប់ធ្វើរឿងដែលមនុស្សគេមិនធ្វើ” ជីមីន សម្លឹងមុខ ជុងហ្គុក ព្រោះតាមដែលស្តាប់មក ជុងហ្គុក ប្រកាន់ជ្រុល
“អត់ទេ! ខ្ញុំមិនសុំទោស! ពួកគេរៀបកម្រោងទាក់ជើងខ្ញុំឱ្យធ្លាក់ពីកាំជណ្តើរមិនមែនរឿងលេងសើចទេ ពួកគេខុស.. ខ្ញុំមិនខុសទេ” ជុងហ្គុក ប្រកាន់គោលជំហរក៏ដូចជាគោលគំនិតរបស់ខ្លួន
“ឯងខុស.. ឯងធ្វើឱ្យក្មួយៗខ្ញុំភ័យខ្លាច សុំទោសពួកគេទៅ” ជីមីន មិនចង់ឱ្យ ជុងហ្គុក ធ្វើតាមតែចិត្តឯងទើបបង្ក្រាបទាំងមិនទទួលយកហេតុផល
“អត់ទេ!!!!!” ជុងហ្គុក ឆ្លើយ២ម៉ាត់ដោយសម្លេងរឹងមានះ
“បើឯងមិនសុំទោស ឈប់មកពាក់ព័ន្ធនឹងខ្ញុំទៀត” ឮសម្តីនេះហើយ ជុងហ្គុក សឹងតែហូរទឹកភ្នែកចំពោះមុខគេឯង បើសិនពេលនេះនៅតែ២នាក់វិញគេយំបាត់ហើយ ប៉ុន្តែពេលនេះគេត្រូវរឹងមាំ គេអន់ចិត្តបន្តិចបន្តួចដែរ រឿងហេតុដែលកើតឡើង កំហុសដែលផ្តើមគឺក្មេងៗទាំង៤នាក់នោះទៅវិញទេ គេទទួលស្គាល់ថាខ្លួនឯងខុសដែលចាប់ចងបិតមាត់ពួកគេទាំង៤ដាក់ក្នុងបន្ទប់ដាក់ឥវ៉ាន់នៅខាងក្រោយភូមិគ្រឹះ ប៉ុន្តែគេធ្វើព្រោះការពារខ្លួនប៉ុណ្ណោះ ជីមីន លំអៀងខ្លាំងណាស់
“... សុំទោស!!!!!! ថ្ងៃក្រោយគ្មានរឿងរបៀបនេះទៀតទេ” សម្លេងសុំទោសបែបចងគំនុំ ក្រសែភ្នែកភ្នែកគុំគួន វាបានបញ្ជាក់ថាគេសុំទោសព្រោះត្រូវបង្ខំចិត្ត
“បានហើយៗ បំបែកគ្នាទៅងូតទឹកសម្អាតខ្លួនអាងនឹងបានញ៉ាំអាហារពេលល្ងាចជុំគ្នា” លោកស្រី គីម បង្ហើបសម្លេងកាត់ផ្តាច់ជម្លោះក៏ដូចជាដំណើររឿងហេតុ ដោយមិនប្រកាន់ឬយកទោសអ្វី ព្រោះខុសទាំងខាង
ជីមីន សម្លឹងមុខ ជុងហ្គុក បន្តិចមុននឹងបែរខ្លួនដើរតម្រង់ទៅកាំជណ្តើរយ៉ាងលឿន គេខឹងដល់ថ្នាក់ញ័រទ្រូងនិយាយអីលែងចេញ ក្មេងដូច ជុងហ្គុក បើមិនប្រដៅឬអប់រំឱ្យដល់កម្រិតទេ ប្រហែលជារឹងមានះនិងឃោរឃៅលើសពីនេះទៅទៀត ហេតុនេះហើយគេប្រហែលជាមានតួនាទីនិងចំណាយពេលច្រើនដើម្បីឱ្យអប់រំគេ មិនត្រឹមតែប៉ុណ្ណឹងត្រូវបង្រៀនភាសាទៅគេទៀត
“ជីមីន កុំខឹងខ្ញុំណា៎..” ជុងហ្គុក រត់ឡើងជណ្តើរតាមក្រោយ ជីមីន ចំណែកឯអ្នកក្នុងគ្រួសារនេះឡើងជណ្តើរមួយផ្សេងទៀតព្រោះភូមិគ្រឹះនេះមានជណ្តើរពីរ ហើយអ្នកផ្សេងទៀតស្នាក់នៅជាន់ទីមួយ ទីពីរអីហ្នឹង ចំណែកលោក លោកស្រី គីម ស្នាក់នៅជាន់ផ្ទាល់ដី
“ជីមីន.. ខ្ញុំសុំទោស” ជុងហ្គុក មិនហត់នឿយក្នុងការតាមអង្វរ ជីមីន ឱ្យនិយាយជាមួយឡើយ
ឡើងមកដល់បន្ទប់ ជីមីន ទម្លាក់ខ្លួន អង្គុយលើចុងគ្រែឱបដៃខ្វែងចូលគ្នាទាំងមុខមិនអំណោយផល សំណាងណាស់ទៅហើយដែល ប៉ាម៉ាក់ មិនបានរករឿង ដែលយកក្មេងចរិតយ៉ាប់បែបនេះមកចិញ្ចឹម
“សុំទោសណា៎..” ជុងហ្គុក ចូលមកលត់ជង្គង់នៅចំពោះមុខ ជីមីន ដោយឱនមុខចុះ ទទួលដឹងខុសគ្រប់រឿង
“ជីមីន.. សុំទោស” ជុងហ្គុក ដើរដោយជង្គង់ទៅជិតមាឌតូចមុននឹងដាក់ដៃលើភ្លៅងើយមុខសម្លឹងភ្លឹះៗជាការអង្វរករ
“សន្យាមកថាស្តាប់សម្តីរបស់យើង ខំរៀន ធ្វើខ្លួនជាក្មេងល្អ មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន កុំប្រកាន់ច្រើនគិតឱ្យវែង រឿងហេតុមុននេះឯងជាអ្នកខុស ព្រោះអី ដឹងទេ? ព្រោះឯងធ្វើបាបពួកគេដោយមិនសួរនាំ មិនទុកមុខរាប់អានគ្នា ក្មួយៗរបស់ខ្ញុំគ្រាន់តែជាក្មេងៗដែលលេងច្រើននិងចូលចិត្តបង្កើតមិត្តភក្តិប៉ុណ្ណោះ តែឯងក្មេងតែខ្លួនទេ” ស្តាប់សម្តីសម្របសម្រួលហើយ ជុងហ្គុក ក៏គិតថាយល់ខ្លះៗ កន្លែងនេះមិនដូចជាកន្លែងដែលគេធ្លាប់រស់នៅពីមុនមកទេ ហើយកន្លែងនេះមានមនុស្សរស់នៅច្រើន មិនដូចកន្លែងដែលគេរស់នៅពីមុនដែលតែម្នាក់ឯង ហើយកន្លែងនេះក៏មិនមែនរស់នៅជាសង្វៀនយកឈ្នះចាញ់ដែរ កន្លែងនៅគឺរស់នៅដោយក្តីស្រឡាញ់
“ខ្ញុំនឹងព្យាយាមយល់តាមដែលអាចធ្វើទៅបាន” ជុងហ្គុក នៅតែបន្តងើយកសម្លឹងអ្នកខាងលើដោយមិនហ៊ានក្រោកឈរ
“ឯងធ្វើបាន ជុងហ្គុក!! ស្តាប់សម្តីយើង” ជីមីន តបសម្តីរបស់ ជុងហ្គុក មិនឱ្យកន្លងផុតទាន់មួយវិនាទី
“ខ្ញុំនឹងទុកអ្នកផ្ទះរបស់ជីមីនដូចជាគ្រួសាររបស់ខ្ញុំដែរ អូខេទេ?”

...
ក្នុងឋានៈដែលយើងស្រឡាញ់កូនប្រុសគេ យើងត្រូវតែស្រឡាញ់គ្រួសារគេដែរ 😌🤧

Sugar Daddy🔥Where stories live. Discover now