Sugar Daddy🔥
Ep16“នៅឱ្យស្ងៀម!!” ជុងហ្គុក ចាប់សង្កត់កដៃតូចស្រឡូនទាំងសងខាងជាប់ ខណៈដែលរាងកាយឃាំងម្ចាស់ខ្លួនតូចមិនឱ្យកម្រើកបាន
“ហើយវាថីឯង?!!!!” ជីមីន ស្រែកគំហកសឹងតែចង់ស្រក់ទឹកភ្នែក ពីដើមមករាងសង្ហាមិនដែលប្រើកម្លាំងដាក់ខ្លួនទេហើយក៏មិនដែលព្យាយាមចង់បំពានដែរ គេតែងតែធ្វើខ្លួនដូចក្មេងគួរឱ្យស្រឡាញ់ ប៉ុន្តែពេលនេះគេមិនបានធ្វើខ្លួនដូចក្មេងទេ គេប្រព្រឹត្តខ្លួនជាមនុស្សពាលគួរឱ្យស្អប់
“ជីមីន ប្រែហើយ” ជុងហ្គុក ប្រើមនោសញ្ចេតនាឱនសម្លឹងមុខអ្នកខាងក្រោមតាមរយៈពន្លឺភ្លើងរាត្រីភ្លឺភ្លឹមៗជះពីខាងគ្រែក្បាលដំណេក
“អ្នកដែលប្រែគឺជាឯងទេ ជុងហ្គុក.. បើឯងមិនប្រែស្មានតែយើងធ្វើខ្លួនបែបនេះហ្អេ៎ស?” ក្រសែភ្នែកចិត្តដាច់និងស្អប់ខ្ពើមបញ្ជូនទៅឱ្យរាងសង្ហាដែលកំពុងប្រើមនោសញ្ចេតនានិយាយជាមួយខ្លួន មាឌតូចទម្លាក់កំហុសទាំងអស់ទៅឱ្យរាងសង្ហាដោយសារពាក្យថា‘ស្រឡាញ់ដូចប្រពន្ធ’ គ្រប់យ៉ាងវាត្រូវតែប្រួលប្រែព្រោះខ្លួនមិនដែលមានចិត្តចង់ធ្វើប្រពន្ធនរណាម្នាក់ទៀតទេ
“ខ្ញុំប្រែ? ខ្ញុំគ្រាន់តែទាមទារចង់បានការស្រឡាញ់តបវិញក៏ខ្ញុំខុស? ខ្ញុំធ្វើបែបណាទើបត្រូវ?” ជុងហ្គុក សួរទាំងទឹកភ្នែកហូរម៉ាត់ៗ គ្រាន់តែគេសារភាពក្តីស្រឡាញ់ភ្លាម ឫកពារបស់មាឌតូចចាប់ផ្តើមប្រែប្រួលភ្លែត មិនចង់ស្និទ្ធស្នាល ព្យាយាមរក្សាគម្លាត មិនយកចិត្តទុកដាក់ មិនខ្វល់ខ្វាយ ចុះគេ? គេដែរប្រែប្រួលទេ? ចំណុចណាដែលគេប្រែប្រួល? គេគ្រាន់តែសារភាពពីអារម្មណ៍របស់ខ្លួនហ្នឹង.. ?
“នៅឱ្យឆ្ងាយពីយើង” បញ្ចប់ប្រយោគចិត្តដាច់ ជីមីន ក៏រុញដើមទ្រូងហាប់ចេញមួយទំហឹងបណ្តាលឱ្យអ្នកសង្ហាដួលទៅលើឥដ្ឋទាំងកំរោល មុននឹងងើបខ្លួនទៅគេងលើសាឡុងទាំងឱ្យខ្នងរាងសង្ហា
“ជីមីន..” ជុងហ្គុក ហៅម្ចាស់ឈ្មោះដោយសម្លេងស្រាលៗបំណងចង់ហៅឱ្យទៅគេងលើគ្រែ គេសុខចិត្តគេងលើសាឡុងក៏បាន ជាជាងគេងបែកបន្ទប់គ្នាមិនបានឃើញមុខគ្នាពេញលេញ
“ទៅដេកលើគ្រែទៅ” ជីមីន ស្រែកទាំងដែលទាញភួយមកក្របជិតមួយតួខ្លួន ព្រោះធុញទ្រាន់នឹងមនុស្សតាប៉ែដូចជារាងសង្ហាពេញទីហើយ និយាយដដែលៗ សាំញ៉ាំ គួរឱ្យធុញណាស់
“ជីមីន គេងលើគ្រែទៅ ខ្ញុំគេងលើសាឡុងក៏បាន” ជុងហ្គុក លត់ជង្គង់ច្រត់ដៃលើភ្លៅនិយាយជាមួយរាងតូចដោយឫកពាកម្សត់ៗ គួរឱ្យអាណិតបំផុត ដោយសារតែចិត្តស្រឡាញ់នេះហើយទើបគេត្រូវចាក់ស្បែកមុខឱ្យក្រាស់ដូចស៊ីម៉ងត៍អូដ្ឋ
“កុំតាប៉ែពេក.. យើងឱ្យដេកកន្លែងណា ទៅដេកកន្លែងនោះទៅ កុំរំខានយើង យើងហត់” សម្លេងគំរោះគំរើយធ្វើឱ្យរាងសង្ហាអន់ចិត្តកាន់តែខ្លាំង គេគ្រាន់តែចង់ឱ្យគេងលើពូកស្រួលខ្លួនតែបែរជាដេកសាឡុងហើយដេញគេឱ្យទៅដេកលើពូក អូខេ! គេងពូកក៏ស្រួលខ្លួន មិនចាំបាច់ឈឺខ្នង មិនពិបាកបម្រះខ្លួនភ័យខ្លាចថាធ្លាក់ ដេកម្នាក់ឯងទូលាយស្រួលខ្លួនផង
ជុងហ្គុក ក្រោកឈរឱនប្រមែប្រមូលភួយខ្នើយបោះទៅលើពូកមុននឹងដើរទៅគេងលើពូកទាំងមុខមិនរីក មិនដឹងថាយប់នេះដេកលក់ស្រួលជាងរាល់ដងឬយ៉ាប់ជាងនោះទេ
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-