Sugar Daddy🔥
Ep25+26ជុងហ្គុក ឡើងជិះឡានក្រុងត្រឡប់ទៅសាលារៀនវិញព្រមជាមួយភ្នែកក្រហមរន្ទាល មិនដឹងថាពេលវេលាទៅមុខទៀតយ៉ាងណាទេ ដឹងតែត្រឹមថាពេលនេះគេស្ទះទ្រូងស្ទើរធ្លាយដោយសារតែស្នេហាមិនសមបំណង ស្រឡាញ់គេម្នាក់ឯងវាសែនពិបាកក្នុងទ្រូង រឹតតែពិបាកបើដឹងចម្លើយហើយថាមិនអាចរស់នៅបន្តដំណើរជីវិតគូជាមួយគ្នា។
កាលបើបានដល់សាលារៀនរាងសង្ហាក៏ចុះពីលើឡានក្រុងដើរចូលក្នុងសាលាទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួន ដៃមាំទាំយួរកាតាបដើរក្នុងបរិវេណសាលាទាំងមានអារម្មណ៍ថាពិភពលោកមួយនេះមានតែខ្លួនម្នាក់ឯងប៉ុណ្ណោះ នៅជុំវិញហាក់គ្មានមនុស្សម្នាសោះទាំងដែលការពិតជុំវិញនេះសុទ្ធតែមនុស្សដើរឆ្លងកាត់។
ចំណែកឯក្រុមមិត្តភក្តិរបស់រាងសង្ហាក៏ជិះឡានទំនើបផ្ទាល់ខ្លួនមកតាមក្រោយ ហើយក៏ប្រញាប់ប្រញាល់យកឡានទៅទុកមុននឹងដើរជាក្រុមទៅរក ជុងហ្គុក
“ស៊ូៗ យើងនៅក្បែរឯងជានិច្ចណា៎” យ៉ុនជុន ដើរមកកៀកស្មាមិត្តរួមជាមួយមិត្តរួមក្រុម៣នាក់ទៀត
“យើងដឹងថាអាចរឹងមាំណា៎ជុងហ្គុក.. យំមិនមែនមានន័យថាទន់ជ្រាយទេ ហើយអ្នកដែលមិនយំក៏មិនមានន័យថាមនុស្សរឹងមាំដែរ ស៊ូៗ” ប៊ុមក្យូ ជួយឱ្យកម្លាំងចិត្តទៅមិត្តក្នុងនាមជាមិត្តល្អ
“យើងជឿថាឯងអាចឆ្លងផុត បើជាគូមុខតែជួបគ្នាមិនខានទេ” ថេយ៉ុន ក៏មិនខុសពីមិត្តឯទៀត គឺពួកគេតែងតែផ្តល់កម្លាំងចិត្តឱ្យគ្នា
“កុំសូវពិបាកចិត្តពេក ស្នេហាដែលបានដោយងាយមិនសូវមានតម្លៃដូចស្នេហាដែលបានមកពីការខំប្រឹងនោះទេ” នីងកៃ បោះសម្តីដ៏មានន័យជាមួយស្នាមញញឹមផ្អែមលើកទឹកចិត្ត ធ្វើឱ្យ ជុងហ្គុក អាចញោចស្នាមញញឹមផ្អែមតបទៅពួកគេវិញ មុននឹងនិយាយ៖
“វាមិនមែនជាបញ្ហាទេ ទោះថ្ងៃមុខយើងបានគាត់ជាគូឬមិនបាន អ្វីដែលសំខាន់គឺសេចក្តីសុខរបស់គាត់ បញ្ហារបស់យើងពេលនេះគឺខំរៀនឱ្យពិន្ទុល្អ ហើយរកការងារល្អធ្វើ ពឹងផ្អែកលើខ្លួនឯង.. ហ៊ឹម.. យើងពិតជានឹកគ្រួសាររបស់យើងណាស់ មិនដឹងថាពួកគាត់ទៅជាយ៉ាងណាទេ តែយើងជឿជាក់ថាពួកគាត់មិនអាចបោះបង់ចោលយើងទេ” និយាយចុះនិយាយឡើង ជុងហ្គុក ស្រាប់តែនឹកដល់ប៉ាម៉ាក់របស់ខ្លួន នឹកដល់វេលាដែលមានសុភមង្គលបំផុតក្នុងជីវិត ហើយនៅពេលដែលទើបតែពេញកម្លោះនិងដឹងក្តីលើកដំបូងគេក៏បានស្រាវជ្រាវពីពួកគាត់ដែរ សូម្បីតែដែលផ្ទះចាស់ដែលគេធ្លាប់រស់នៅអូស្ត្រាលីក៏ត្រូវគេរឹបអូសទៅបាត់ មុខជំនួញ ក្រុមហ៊ុន ដែលជាទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់គេក៏គ្មានសល់ ទ្រព្យសម្បត្តិទាំងនោះមិនសំខាន់ទេ សំខាន់នោះគឺសុខទុក្ខនិងសវត្ថិភាពរបស់ប៉ាម៉ាក់គេ គេជឿជាក់ក្នុងចិត្តខ្លាំងណាស់ថាក្នុងឆ្នាំនោះមានរឿងមិនល្អកើតឡើងចំពោះគ្រួសាររបស់គេ បើមិនបែបនេះទេ គាត់ក៏មិនបោះបង់គេឱ្យឃ្លាតឆ្ងាយពីទ្រូងគាត់ឡើយ
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-