Ep05

591 53 0
                                    

Sugar Daddy 🔥
Ep05

ថ្ងៃថ្មី..
ជីមីន ក្រោកពីព្រលឹមរៀបចំខ្លួនឱ្យ ជុងហ្គុក ដើម្បីទៅសាលា រៀនភាសាមុននឹងចូលរៀនថ្នាក់ចំណេះដឹងទូទៅ ម្រាមដៃតូចស្រឡូនចងក្រវាត់កឱ្យក្មេងប្រុសរួចក៏ងើបខ្លួនមកវិញ ទាញទឹកអប់លើតុបាញ់ឱ្យផងដែរ ហើយក៏រៀបចំកាតាបដាក់សៀវភៅមុននឹងលើកឱ្យ ជុងហ្គុក ស្ពាយទៅក្រោយ
“រួចរាល់ហើយ.. ចាំបន្តិចយើងទៅប្តូរសម្លៀកបំពាក់សិន” ជីមីន ធ្វើខ្លួនឱ្យកូនចិញ្ចឹមរួច ក៏ដើរទៅបើកទូរយកសម្លៀកបំពាក់ដើម្បីទៅផ្លាស់ប្តូរនៅក្នុងបន្ទប់ទឹក ក្រោយពីផ្លាស់ប្ដូររួចក៏ចេញមកក្រៅព្រមជាមួយអាវយឺតពណ៌សដៃខ្លីនិងខោខ្លីខ្មៅធម្មតាៗសាមញ្ញៗ
“មិនចង់រៀនទេ!” ជុងហ្គុក អង្គុយធ្វើមុខជូរ មិនចង់ចេញដើរទៅណា ដោយសារតែគេគិតថាមិនចាំបាច់ត្រូវរៀន មួយវិញទៀតចិត្តចង់រៀនតែងតែខ្ជិលតាមទម្លាប់កន្លងមក
“ត្រូវតែរៀន យើងខំបង់ថ្លៃសាលា ទិញសម្លៀកបំពាក់ សម្ភារៈសិក្សា ឱ្យឯងច្រើនណាស់ ដូច្នេះហើយកាតព្វកិច្ចរបស់ឯងគឺត្រូវរៀនឱ្យចេះទាំងភាសានិងបញ្ចប់ថ្នាក់ចំណេះដឹងទូទៅ បន្ទាប់ពីនោះចាំគិតទៀត យល់ទេ?” ជីមីន រៀបរាប់ពីភាពខំប្រឹងរបស់ខ្លួនដើម្បីកូនចិញ្ចឹម ពេលនេះចំណូលរបស់គេចាប់ផ្តើមបែងចែកហើយ ប្រាក់សន្សំលែងមានដូចមុនទៀតហើយ ចិញ្ចឹមកូនពិតជាលំបាកវេទនាបែបហ្នឹងហ្ន៎ គិតៗទៅគេក៏យល់អារម្មណ៍ប៉ាម៉ាក់របស់ខ្លួន
“យល់ក៏បាន” ជុងហ្គុក ធ្វើខ្លួនដូចជាយល់ទាំងដែលមិនចង់យល់ មិនចង់ខ្វល់ពីអ្វីទាំងអស់ ប៉ុន្តែក៏ត្រូវបង្ខំចិត្តយល់ បង្ខំចិត្តខ្វល់ខ្វាយ ជាពិសេសអ្វីដែល ជីមីន បានប្រាប់
“ឯងត្រូវចាំថាកាតព្វកិច្ចចម្បងរបស់ឯងគឺ រៀន ភារៈកិច្ចបន្ទាប់បន្សំគឺបង្កើតមិត្តនិងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ចាំឱ្យច្បាស់” ជីមីន ព្យាយាមពន្យល់ ណែនាំ ទាំងដឹងខ្លួនច្បាស់ថា ជុងហ្គុក នឹងស្តាប់សម្តីរបស់ខ្លួន ទោះបីតិចក្តីច្រើនក្តី
“ដឹងហើយ.. ទៅសាលាទៅ”
អ្នកទាំងពីរមិនបានញ៉ាំអាហារជុំគ្នាជាមួយអ្នកផ្ទះទេ ដោយសារប្រញាប់ប្រញាល់នាំ ជុងហ្គុក ទៅសាលារៀននៅថ្ងៃដំបូង ហើយមួយវិញទៀត ជុងហ្គុក មិនចង់ញ៉ាំអាហារកូរ៉េ ទើបត្រូវចេញទៅញ៉ាំនៅខាងក្រៅ។ ក្រោយពីញ៉ាំអាហាររួច ជីមីន ក៏នាំ ជុងហ្គុក ទៅដាក់នៅសាលារៀន ដោយមិនភ្លេចផ្តាំផ្ញើលោកគ្រូអ្នកគ្រូមុននឹងបើកឡានត្រឡប់ទៅធ្វើការងាររបស់ខ្លួននៅក្នុងស្ទូឌីយ៉ូចម្រៀង
“ដោះស្រាយចេញទេបង?” ជីមីន ដើរចូលកន្លែងធ្វើការក្នុងសភាពហត់នឿយ ព្រោះសារព័ត៌មានចុះមិនដឹងក្បាលមិនដឹងកន្ទុយអំពីខ្លួន
“បើឯងមានសង្សារ ព័ត៌មានមួយនេះនឹងរលាយរហូត ប៉ុន្តែបើបែបនេះវាមិនស្ងប់ងាយៗ”
“ប្រជាបិយភាពរបស់ខ្លួនធ្លាក់ចុះប៉ុន្មានភាគរយបង?” ជីមីន ដាក់បង្គុយលើសាឡុងក្នុងសភាពមិនចង់ធ្វើអ្វីទាំងអស់
“ដូចជាមិនច្រើនទេ ប៉ុន្តែប្រជាជនក្នុងប្រទេសមិនភ្លេចរឿងអាស្រូវងាយៗទេ ថ្ងៃមុខពួកគេនឹងលើកមកវាយប្រហារម្តងទៀតមិនខានទេ”
“អ្ហឹម.. ខ្ញុំគិតថាយូរៗទៅវានឹងធម្មតាហើយ យ៉ាងណាវាមិនមែនជាការពិត”
“ឮថាចង់បានជំនួយការ បងរកបានហើយ” គ្រាន់តែអ្នកគ្រប់គ្រងនិយាយភ្លាម ជំនួយការដែលថារកនោះក៏ចេញមុខមកភ្លាម បង្ហាញភាពស្រស់ស្អាតរបស់ខ្លួន ស្អាតជាងតារាមួយចំនួនទៅទៀត
“សួស្តី.. ខ្ញុំ គីម មីណា!”
“យ៉ាងម៉េចដែរ?”
“ស្អាតពេកហីបងអើយ.. ខ្លាចលង់ស្នេហ៍” ជីមីន និយាយទាំងសើចញឹមៗកាលបើបានឃើញនារីជាជំនួយការរបស់ខ្លួន
“កុំខ្លាចអី ខ្ញុំមនុស្សតើ” មីណា តបមកវិញតាមរបៀបមនុស្សលេងសើច
រីង! រីង!
ទូរស័ព្ទរបស់ ជីមីន ស្រាប់តែរោទ៍បន្ទាប់ពីពីរម៉ោងក្រោយពេលដែលជូន ជុងហ្គុក ទៅសាលា ហើយលេខខាងសាលាក៏ខលមកតែម្តង មិនបាច់ឱ្យទាញយឬក៏លើកទូរស័ព្ទទាន់ទេ គឺដឹងរួចទៅហើយថា ជុងហ្គុក បង្ករឿង មិនចុះសម្រុងជាមួយអ្នកដទៃ
“ប..បាទ.. ខ្ញុំទៅដល់ឥឡូវហើយ” បន្ទាប់ពីបញ្ចប់ការសន្ទនា ជីមីន ដាក់ទូរស័ព្ទចុះមុននឹងប្រាប់អ្នកធ្វើការនៅទីនេះថាត្រូវទៅណា មានការបន្ទាន់
“ខ្ញុំទៅវិញហី?!” មីណា បញ្ចេញយោបល់ព្រោះមិនចង់ឱ្យ ជីមីន ខកខានការហាត់សម
“មីណា..មិនបាច់ទៅទេ ចាំលើកក្រោយទៅ”
ជីមីន បើកឡានទៅយក ជុងហ្គុក ដល់សាលាលទ្ធផលដែលគិតទុកនិងស្តាប់ឮគឺពិតជាមិនខុស ជុងហ្គុក វាយគ្នាជាមួយក្មេងប្រុសៗដូចគ្នាឡើងជាំមុខជាំមាត់ សក់ក្បាលរញ៉េរញ៉ៃ ត្រូវគ្រូព្រមានដល់អាណាព្យាបាលនៃភាគីជម្លោះទៀត មិនមែនលំៗទេ គឺខួរតែម្តង
“ម៉ោះ.. ទៅផ្ទះលាបថ្នាំ”
ក្រោយពីទទួលបានលិខិតព្រមានក៏ដូចជាដោះស្រាយជាមួយខាងសាលារួច ជីមីន ក៏ដើរចេញមកវិញទាំងក្តៅចិត្ត ក៏ប៉ុន្តែធ្វើខ្លួនឱ្យស្ងប់ ប្រដៅ អប់រំ ជុងហ្គុក ដោយធម៌ត្រជាក់
“សុំទោសណា៎..” ជុងហ្គុក ដើរតាមក្រោយមាឌតូចទៅឡានដោយមិនភ្លេចសុំទោសចំពោះរឿងដែលកើតឡើង
“គ្មានទោសឱ្យទេ.. មើលចុះជាំមុខជាំមាត់អស់ហើយ ចង់ដឹងណាស់ជីវិតរស់នៅឯងពីមុនយ៉ាងណា ទើបមករស់នៅទីនេះមិនកើត” ជីមីន បើកឡានបណ្តើររអ៊ូបណ្តើរ
“ខ្ញុំមិនដែលចូលសាលាទេ!”
“ហាស៎??!!!” ជីមីន ប្រៀបដូចជាខ្លួនឯងស្តាប់ខុសនូវសម្តីរបស់ ជុងហ្គុក
“ប៉ាម៉ាក់ខ្ញុំជួលគ្រូមកបង្រៀនដល់ផ្ទះ ហើយខ្ញុំមិនដែលស្និទ្ធស្នាលជាមួយក្មេងៗដូចគ្នាទេ ខ្ញុំរស់នៅតែជាមួយប៉ាម៉ាក់ប៉ុណ្ណោះ មិនដែលខ្វល់ពីអ្នកណាទេ សល់លុយ មានវិស្សមកាល ពួកយើងក៏ដើរលេងគ្រប់ប្រទេស”
“គ្រួសារឯងចម្លែកណាស់”
“វាជាទម្លាប់”
“គួរតែក្រែប្រែ”

ត្រឡប់បច្ចុប្បន្ន..
ក្នុងបន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាត..
បច្ចុប្បន្នក៏មិនខុសពីអតីតកាលប៉ុន្មានដែរគឺ ជុងហ្គុក វាយគ្នានាំយករបួសមកឱ្យមាឌតូចលាបថ្នាំឱ្យទៀតហើយ រឿងនេះយូរៗទៅសាមញ្ញទៅហើយ ដោយសារ ជុងហ្គុក ស្បែកកម្ម វាយគ្នាទ្រោមខ្លួនច្រើនលើកហើយនៅតែមិនរៀងចាលទៀត
“ប្រាប់ហើយថាកុំឱ្យវាយគ្នា ប្រាប់ហើយថាត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន តែនេះរបួសពេញខ្លួនព្រោះវាយគ្នា ឈ្លោះគ្នា..” ជីមីន អង្គុយលើសាឡុងលាបថ្នាំលើរបួសលើផ្ទៃមុខរបស់រាងសង្ហាដែលពេញរូបពេញរាងជាបុរសពេញវ័យមានមាឌធំជាងខ្លួន ខណៈដែលបបូរមាត់រអ៊ូរង៉ូវៗតាមទម្លាប់
“កំពុងតែបង្កើតទំនាក់ទំនងហើយតើ.. វាយគ្នាព្រោះមិត្ត បើខ្ញុំមិនជួយវាយពួកវា ពួកយើងនឹងបាត់ទំនាក់ទំនងជាមិត្ត ខ្ញុំកំពុងតែស្តាប់សម្តី ជីមីន ហើយ ខុសទៀតហ្អេ៎?” ជុងហ្គុក ប្រកែកតវ៉ាប្រឆាំងនឹងសម្តីរបស់មាឌតូចព្រោះខ្លួនមិនបានថានឹងតាំងចិត្តវាយគ្នាឱ្យមានរបួសនោះទេ តែដើម្បីមិត្តទើបវាយគ្នា។ ជីមីន ស្តាប់ហើយក៏ហួសចិត្តចង់បោកក្បាលនឹងសាឡុងឱ្យស្លាប់នៅវិនាទីនេះទេ
“អ្ហើយ.. ហើយមិត្តឯងមានតែប្រភេទ វាយកាប់ចាក់ ឈ្លើយ មិនគោរពចាស់ទុំ ទេហ្អេ៎ស?” ជីមីន បញ្ឈប់សកម្មភាពលាបរបួស ទើបអង្គុយមើលមុខសួរសំណួរដូច ជុងហ្គុក ប្រព្រឹត្តបទល្មើស តែម្តង
“មិនមែនទេ.. ពួកគេល្អៗណាស់ តែមានអ្នកមករករឿងមុនរហូត”
“យ៉ាប់ណាស់ពួកក្មេងៗឯងអស់នេះ” ជីមីន និយាយរួចក៏ក្រោកឈរបម្រុងនឹងទុកឱ្យអ្នកម្ខាងទៀតលាបរបួសខ្លួនឯង ខណៈនោះខួរក្បាល ជុងហ្គុក ចាប់ផ្តើមឆ្លេឆ្លា ឈប់លាបថ្នាំឱ្យហើយមែន? លាបមិនទាន់អស់របួសទេណា
“អូយ ! អូយ ! ឈឺ.. ឈឺណាស់!” ជុងហ្គុក ស្រែកឮៗលាន់ពេញបន្ទប់ទទួលភ្ញៀវ ព្រោះចង់ឃាត់ដំណើររបស់មាឌតូចឱ្យមកអង្គុយលាបថ្នាំឱ្យ
“កើតអី? ឈឺត្រង់ណា?” បានដូចចិត្តពិតមែន ជីមីន បែរក្រោយត្រឡប់មកខ្មីឃ្មាតប៉ះខ្លួនប្រាណរបស់គេស្រាលៗដើម្បីរកមើលមុខរបួសដែលបណ្តាលឱ្យឈឺ
“អូយក.. ជីមីន ខ្ញុំឈឺក កម្រើកលែងកើតហើយ” ជុងហ្គុក ញោចស្នាមញញឹមបន្តិចមុននឹងធ្វើពុតជាជាប់កកម្រើកលែងកើត

..

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now