Sugar Daddy🔥
Ep27ប៊ុមក្យូ បាននាំមិត្តទៅដេកនៅភូមិគ្រឹះរបស់បងប្អូនប៉ាម៉ាក់ខ្លួនដោយសារទីនោះជាផ្ទះទុកចោលគ្មានមនុស្សរស់នៅ ទើបមិនរំខានដល់អ្នកណាទាំងយប់បែបនេះ គ្រប់គ្នាសុទ្ធតែមានអ្នកផ្ទះតេរប្រាប់ថាខ្លួននៅទីណា លើកលែងតែ ជុងហ្គុក ដែលគ្មានអ្នកដែលត្រូវតេរទៅប្រាប់
“បិតរបួសលាងរបួសសិនទៅចាំដេក” ប៊ុមក្យូ និយាយខណៈដែលដើរទៅបើកទូររកមើលប្រអប់ថ្នាំយកមកឱ្យមិត្តទាំងពីរលាងរបួស
“ចាំយើងលាងឱ្យ” ថេយ៉ុន និង នីងកៃ ចូលខ្លួនសុំជួយមិត្តដោយចិត្តស្មោះ ព្រោះមើលទៅគេអស់កម្លាំងរលីងពីខ្លួនតែម្តង
រីងៗ
ទូរស័ព្ទ យ៉ុនជុន រោទ៍ឡើងតែនាយមិនសូវជាចាប់អារម្មណ៍ ទើប ប៊ុមក្យូ ទើសចិត្តក៏និយាយ៖
“អូនម៉ូ.. ឯងតេរមកច្រើនដងហើយ មិនទទួលទៅ” ឮថាអូនម៉ូ..ភ្លាម យ៉ុនជុន រហ័សស្រវេស្រវាទូរស័ព្ទចុចទទួលភ្លេត
“អាឡូ ម៉ូលី..”
(បងទៅដល់ផ្ទះយូរនៅ? ខ្ញុំចុចច្រើនដងហើយ មិនទទួលសោះ ដឹងទេថាបារម្ភ?)
“ពួកបងដល់ផ្ទះហើយ បងគ្មានអីគួរឱ្យបារម្ភទេណា៎.. តែស្អែកដាក់ច្បាប់នៅកន្លែងការងារឱ្យពួកបងផងណា៎ ប៉ុណ្ណឹងហើយ រាត្រីសួស្តី” រកតែ ម៉ូលី សួរនាំមិនទាន់បានវែងឆ្ងាយផង យ៉ុនជុន ក៏ប្រញាប់ប្រញាល់និយាយលឿនៗហើយចុចបិទបាត់
“ថីបិទលឿនម្ល៉េះ? រាល់ដងយើងឃើញនិយាយទូរស័ព្ទជាមួយស្រីម្តងៗរាប់ម៉ោង” ថេយ៉ុន ហាក់ឆ្ងល់កាលបើមិត្តប្រញាប់ប្រញាល់និយាយនិងប្រញាប់ញាល់បិទ ដូចចម្លែកៗម៉េចទេនៀក៎
“ឋានៈត្រឹមប្អូនស្រីទេ ចង់ឱ្យវានិយាយប៉ុន្មានម៉ោង? ម៉ូលី ជាក្មេងស្រីដែលធ្វើការនៅហាងកាហ្វេជាមួយយើងនិងអាជុន” ជុងហ្គុក ប្រញាប់ប្រញាល់លូកមាត់និយាយ ធ្វើឱ្យមិត្តឯទៀតហាក់ចម្លែកក្នុងចិត្ត កន្លងមក ជុងហ្គុក មិនសូវជាខ្វល់ខ្វាយជាមួយមនុស្សជុំវិញខ្លួនទេ តែពេលនេះបែរជាខ្វល់នឹង ម៉ូលី នោះទៅវិញ
“យើងមានអារម្មណ៍ថាក្មេងស្រី ម៉ូលី ម្នាក់នោះមានឥទ្ធិពលចំពោះពួកឯង” ប៊ុមក្យូ ប្រើក្រសែភ្នែកមិនទុកចិត្តសម្លឹងពួកគេ
“អើ.. វាយគ្នាឈឺខ្លួនហ្នឹងដោយសារតែអា គីយ៉ុក វាថា ម៉ូលី គូដណ្តឹងវា យើងក៏និយាយទាស់សម្តីវា ទើបបក្សពួកវាព្រួតគ្នាវាយយើងនិងអាហ្គុកឡើងចង់បាច់ឆ្អឹងហ្នឹង” យ៉ុនជុន និយាយទាំងមិនទាន់បាត់ខឹង ម៉ែអាណាគូដណ្តឹងគ្នាមិនដែលឃើញស្និទ្ធស្នាលនឹងគ្នាទេ គិតៗទៅអាគីយ៉ុកហ្នឹងរកតែរឿងឈ្លោះឱ្យឈឺខ្លួនតើ..
“ហើយ ម៉ូលី គូដណ្តឹងវាមែនឬអត់?”
“អាណាដឹង បើទើបតែស្គាល់គ្នា”
“យើងមានអារម្មណ៍ថាដូចលែងសូវខូចចិត្តម៉េចមិនដឹងទេនៀក៎.. ឬមួយយើងស៊ាំ?” ជុងហ្គុក ស្រាប់តែភ្ងាក់ខ្លួនថាលែងសូវគិតច្រើន
“យើងអត់នឹកស្មានថាពូមីនធ្វើដល់ថ្នាក់ហ្នឹងសោះ ខំរង់ចាំឡើងជិតមួយម៉ោងអត់មក ហើយមិនតេរប្រាប់ទៀត គិតៗទៅចង់ស្អប់ម៉េចមិនដឹងទេហា៎.. លេងចរិតសាហាវណាស់ តារាអស្ចារ្យស្អីទៅ? កូនអ្នកមាន កូនពៅឫកធំ បើយើងជាអាហ្គុកវិញ មិនខ្ចីបៀមចិត្តស្រឡាញ់ទេវ៉ើយ!!” រំឭកទៅដល់ ជីមីន ធ្វើឱ្យ យ៉ុនជុន ក្តៅចិត្តឆេវតែម្តង
“យើងថាអត់ស្រឡាញ់ដែរ តែស្រឡាញ់វិញ” ជុងហ្គុក និយាយទាំងមុខស្ងួតតែសម្តីរបស់គេគួរឲ្យចង់សើច
“ស្អីអ្ហែងទេហា៎.. លាបថ្នាំហើយ ចូលដេកទៅងងុយដេកណាស់”
![](https://img.wattpad.com/cover/265316660-288-k227137.jpg)
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-