Ep14

440 37 0
                                    

Sugar Daddy🔥
Ep14

ជុងហ្គុក ទម្លាក់បបូរមាត់ថើបញក់ញីខ្លាំងៗតាមចិត្តដែលក្តៅឆួលរួមជាមួយជាតិស្រានៅក្នុងខ្លួន ខណៈដែលអ្នកខាងក្រោមរើបម្រះជិតស្លាប់ជិតរស់ប៉ុន្តែមិនឈ្នះកម្លាំងក្មេងមាឌធំ រាងសង្ហាបឺតជញ្ជក់បបូរមាត់ស្តើងនិងស្រង់ក្លិនដ៏ក្រអូបសាយភាយកាន់តែឈ្លក់វង្វេងមិនដឹងខ្លួន គេថើបបង្អូសលើឆ្អឹងដងកាំបិតហើយខាំញិចតិចៗបន្សល់ទុកជាស្លាកស្នាមបានឱកាសឱ្យមាឌតូចបើកមាត់និយាយតទល់ជាមួយ៖
"ឈប់បំពានយើងទៅ ឋានៈឯងជាកូនចិញ្ចឹមល្អពេកហើយ យើងប្រាប់ត្រង់ចុះ យើងមិនចង់យកក្មេងអនាថាដូចឯងមកនៅជាមួយតាំងពីដើម បើដឹងចរិតឯងអ៊ីចឹងយើងអាចនឹងធ្វើមើលមិនឃើញឯងក្នុងថ្ងៃនោះ" សម្តីរបស់មាឌតូចមានប្រសិទ្ធភាពដល់សតិញាណរបស់រាងសង្ហាភ្លាមៗ គ្រាន់តែស្តាប់ចប់រាងកាយរបស់គេលែងមានប្រតិកម្ម ខណៈដែលបបូរមាត់ហាស្តីតបតលែងរួច រង្វង់ភ្នែកហ៊ុមព័ទ្ធទៅដោយទឹកភ្នែក គេហាក់ហួសចិត្តនឹងសម្តីដែលនិយាយចេញមក គ្មានចិត្តចង់យកគេមកនៅជាមួយតាំងពីដើមមែនទេ? បើអ៊ីចឹង សម្តែងអាការៈយកចិត្តទុកដាក់ មើលថែ ខ្វល់ខ្វាយ ផ្គត់ផ្គង់គេគ្រប់យ៉ាងឱ្យគេលង់ធ្វើអី? ឬពូកែសម្តែងពេកទើបដល់ថ្នាក់សម្តែងក្នុងជីវិតពិតជាមួយគេ?
"យើងខ្ពើមមនុស្សដូចជាឯងណាស់ ជុងហ្គុក.. ស្រីគរពេញផែនដី ម៉េចមិនទៅស្រឡាញ់? ហឹុះ!" បញ្ចប់ប្រយោគម្ចាស់កាយតូចក្រោកអង្គុយព្រមទាំងរុញកាយសង្ហាចេញមួយទំហឹង ធ្វើឱ្យអ្នកដែលខកចិត្តនិងឈឺទ្រូងដួលទៅលើពូកដោយងាយ
"ខ្ញុំខុសមែនទេដែលទៅស្រឡាញ់ ជីមីន?" ជុងហ្គុក សួរសំណួរដែលហាក់គ្មានវិញ្ញាណនៅក្នុងខ្លួន គេទើបតែដឹងនៅថ្ងៃនេះទេថាមាឌតូចខ្ពើមគេ គិតៗទៅគេគួរឱ្យសង្វេគខ្លាំងណាស់ ក្នុងពិភពលោកនេះគេមានសាច់ញាតិប៉ុន្មាននាក់? ត្រូវហើយ! គេមានតែក្បាលមួយតែឯងទេ គេគួរតែអរគុណ គួរតែតបស្នង ដែល ជីមីន យកគេមកចិញ្ចឹម តែគេថ្លើមធំ ដៃខ្លីស្រវាឈោងឱបភ្នំ លង់ខ្លួន ជ្រុលស្រឡាញ់ បុរសដែលមាននាមជាឪពុកចិញ្ចឹម គេខុសធ្ងន់ណាស់ ខុសរហូតដល់លែងមានចិត្តចង់បកក្រោយ
"ស្រឡាញ់យើង? ហឹុះ! ឯងមានមើលខ្លួនឯងទេ? រាល់ថ្ងៃឯងជាស្អី? ចាយលុយយើងតើហី? ហើយសួរខ្លួនឯងទៀតទៅថាឯងមានអីឱ្យយើងស្រឡាញ់? សំណួរទាំងនេះមិនឆ្លើយក៏ឯងយល់ច្បាស់ បើច្បាស់ហើយចាប់ពីថ្ងៃនេះទៅ នៅបន្ទប់បែកគ្នាចុះ កុំភ័យរឿងលុយកាក់យើងនៅតែផ្គត់ផ្គង់ឯងដូចដើម" សម្តីរបស់ ជីមីន មុតស្រួចជាងកាំបិតសំលៀងដប់ថ្ងៃជាប់គ្នាទៅទៀត គេដឹងខ្លួនឯងច្បាស់ថារាល់ថ្ងៃគេគ្រាន់តែជាមនុស្សអត់បានការម្នាក់ប៉ុណ្ណោះ បើស្រលាញ់ ជីមីន មានលុយឯណាចិញ្ចឹមឱ្យរស់ទៅ បើរាល់ថ្ងៃរកតែលុយចាយខ្លួនឯងមិនបានផង គេគួរតែចេះប្រមាណខ្លួននិងគិតពីចំណុចនេះតាំងពីដើម តែគេល្ងង់គិតថារឿងស្នេហាមិនចាំបាច់គិតពីលុយកាក់ សំខាន់ឱ្យតែមានចិត្តឱ្យគ្នានិងយល់ពីគ្នា គឺគ្រប់គ្រាន់ហើយ
"បើជ្រុលជាដេញឱ្យបែកបន្ទប់ហើយ មិនដេញចេញពីផ្ទះតែម្តងទៅ កុំឱ្យឃើញមុខគ្នា កុំឱ្យពិបាកភ្នែកសម្លឹងមនុស្សដែលគួរឱ្យស្អប់ខ្ពើមដូចជាខ្ញុំ" ជុងហ្គុក ហាស្តីវាយប្រហារបេះដូងខ្លួនឯងសឹងតែស្រក់ទឹកភ្នែកម៉ាត់ៗ បើសិន ជីមីន ដេញគេចេញតាមពាក្យបញ្ជោះពិតមែន វាបញ្ជាក់ឱ្យដឹងហើយថា ជីមីន មិនដែលមានចិត្តចង់ក្បែរគេតាំងពីដើម
"បើឯងខ្លាំងចេញពីនេះទៅ!! យើងស្អប់ឯងណាស់ ស្អប់សូម្បីតែដានជើង" ជីមីន និយាយទាំងទឹកភ្នែកហូរម៉ាត់ៗស្រក់ចុះទៅខាងក្រោម ខណៈដែលសម្តីធ្វើឱ្យ ជុងហ្គុក អស់កម្លាំងចិត្តរលីងចេញពីខ្លួន គេមានអារម្មណ៍ថាឆ្អែតខ្លាំងណាស់ តើពេលនេះប៉ាម៉ាក់គេនៅឯណា? បើជួបពួកគាត់ហើយគេអាចនឹងមានលុយ ហើយគេក៏មិនអាចឱ្យមនុស្សដែលខ្លួនស្រឡាញ់មើលងាយ លើសពីនោះទៅទៀត មនុស្សដែលគេស្រលាញ់អាចនឹងស្រឡាញ់គេផងក៏មិនដឹង អ៊ីចឹងក៏បានន័យថាគេនៅតែគ្មានបានការមែនទេ? គេគួរតែខំដោយខ្លួនឯង តើខំដោយរបៀបណា? ខំប៉ុន្មានឆ្នាំទើបក្លាយជាសេដ្ឋីមានលុយគរដូចគ្រួសារ គីម?
"ខ្ញុំយល់ហើយ.. ខ្ញុំមិនគួរមកនៅទីនេះតាំងពីដំបូង" និយាយរួច ជុងហ្គុក ក៏ទម្លាក់ជើងចុះពីលើគ្រែទម្លាក់ទៅលើឥដ្ឋ ដើរសឹងតែមិនត្រង់ផ្លូវ ជីមីន បារម្ភណាស់ក៏បម្រុងនឹងចូលទៅជួយគ្រាហ៍ទៅហើយ តែមើលទៅរាងសង្ហាចិត្តខ្លាំងខំដើរចេញពីទីនេះរហូតដល់ចេញផុតទាំងដែលស្រវឹងជោកជាំ ចុះបើសិនធ្លាក់ពីលើកាំជណ្តើរ សមចិត្តហើយមែនទេ ជីមីន គីម?
"ហ៊ឹក.. ហ៊ឹក.." ជីមីន អង្គុយចុងគ្រែច្បូតមុខទាំងទឹកភ្នែកសស្រាក់សស្រាំ ក្នុងចិត្តបារម្ភពីអ្នកម្ខាងទៀតខ្លាំងណាស់ ប៉ុន្តែចិត្តមួយទៀតហាមប្រាមមិនឱ្យទៅតាម សង្ឃឹមថាអ្វីនឹងប្រសើរឡើងទៅចុះ តើឱ្យប្រសើរឡើងបានយ៉ាងម៉េច? បើអ្នកម្ខាងទៀតចេញពីផ្ទះទាំងស្រវឹងជោកជាំ មិនត្រឹមតែប៉ុណ្ណឹង តើមនុស្សដូច ជុងហ្គុក អាចទៅពឹងអ្នកណាបានទៅ?
"ហ៊ឹក.. ហ៊ឹក.." ជីមីន សម្រូតខ្លួនអង្គុយយំនៅលើឥដ្ឋទាំងដែលចិត្តព្រួយបារម្ភសឹងតែផ្ទុះបែកទៅហើយ អារម្មណ៍ពេលនេះពិបាកខ្លាំងណាស់ ព្រោះមានហេតុផលជាច្រើនត្រូវធ្វើចិត្តឱ្យដាច់ចំពោះ ជុងហ្គុក ដោយសារដឹងច្បាស់រវាងពួកគេមិនអាចទៅរួចទេ ឧបសគ្គមានច្រើនខ្លាំងណាស់ ខំយ៉ាងណាក៏មិនអាចនៅជាមួយគ្នាបានដែរ

Sugar Daddy🔥Where stories live. Discover now