Sugar Daddy 🔥
Ep08“គួរជឿឬអត់ហ្នឹង?!” ជីមីន ដៀងកន្ទុយភ្នែកមិនទុកចិត្តសម្លក់រាងសង្ហា ក្បាលខូចសឹងអី ឱ្យជឿយ៉ាងម៉េចនឹងកើតទៅ
“ខ្លាចខ្ញុំនិយាយជាមួយស្រីមែន? ឬប្រចណ្ឌ?” ជុងហ្គុក ប្រើក្រសែភ្នែកខិលសម្លឹងមាឌតូច គេមិនសម្លឹងត្រឹមក្រសែភ្នែកមាឌតូចទេគេសម្លឹងហួសដល់ចង្អូរទ្រូង ឆ្អឹងដងកាំបិតដ៏ទាក់ទាញ ព្រមជាមួយក្លិនដ៏ក្រអូបប្រហើរសាយភាយមកទៀតពិតជាទាក់ទាញផ្លូវអារម្មណ៍ខ្លាំងណាស់ មនុស្សប្រុសស្អី រាងក៏ស្អាត ដងខ្លួនក៏ទាក់ទាញ ថែមទាំងមានក្លិនក្រអូបពីធម្មជាតិមកទៀត តើឱ្យគេយកភ្នែកមើលស្រីណាកើតទៅ? បើប៉ាចិញ្ចឹមរបស់គេស្អាតទាំងព្រមម្ល៉ឹងៗ សម្រស់តាំងពីអាយុ២០ឆ្នាំមកដល់៣០ឆ្នាំមិនប្រែប្រួលសោះ មានតែស្អាតឡើងៗ មិនឃើញចាស់ទៅណាសោះ
“រោគចិត្តណាស់ឯងនេះ មិនដឹងសេពគប់មិត្តប្រភេទណាទេរាល់ថ្ងៃហ្នឹង.. ទៅងូតទឹកទៅ យើងចុះទៅក្រោមមុនហើយ គ្រប់គ្នាកំពុងចាំញ៉ាំអាហារពេលល្ងាច” កាលបើរាងសង្ហាធ្វើឫកពានិងចងចិញ្ចើមសួរដូចមនុស្សរោគចិត្តបែបនេះ មាឌតូចក៏ឈប់សួរនាំ បង្វែរសាច់រឿងឱ្យចេញឆ្ងាយ ដើម្បីជាឱកាសគេចមុខចេញហើយចុះទៅខាងក្រោមបាត់ ទុកឱ្យរាងសង្ហាឈរអង្អែលបបូរមាត់ទាំងញញឹមញញែមម្នាក់ឯងដូចមនុស្សឆ្គួតថ្ងៃថ្មី..
ត្របកភ្នែកស្តើងចាប់ផ្តើមបើកឡើងសម្លឹងមើលអ្វីដែលនៅចំពោះមុខខ្លួន ស្នាមញញឹមផ្អែមស្រទន់ក៏លេចឡើងលើផ្ទៃមុខស្រស់សង្ហា កាលបើបានឃើញមុខដ៏ស្រស់ស្អាតនាពេលព្រលឹមស្រាងៗ ជីមីន ចាប់ផ្តើមចងចិញ្ចើមចូលគ្នាខណៈដែល ជុងហ្គុក ញញឹមផ្អែមសម្លឹងមកកាន់ខ្លួន
“ញញឹមស្អី? មុខយើងប្រឡាក់អ្វីមែនទេ?” ជីមីន ស្ទាបមុខខ្លួនឯងខណៈដែលកែវភ្នែកមិនដឹងខ្យល់អីប្រគល់ទៅឱ្យរាងសង្ហា បែបនេះកាន់តែគួរឱ្យស្រឡាញ់មួយកម្រិតទៀត ជុងហ្គុក ចង់សួរណាស់ ដាក់ស្នេហ៍គេមែន? បានគេស្រឡាញ់ងើបក្បាលមិនរួច
“ប្រឡាក់ស្នាម” ជុងហ្គុក តបទៅវិញទាំងមុខស្មើខណៈដែលក្នុងចិត្តកំពុងពុះកញ្ជ្រោល គេចង់តែចាប់មាឌតូច ថើបថ្ងាស ថើបថ្ពាល់ ថើបមាត់ ទាំងព្រលឹមទេ ប៉ុន្តែខ្លាចស៊ីកណ្តាប់ដៃទាំងមិនទាន់ញ៉ាំអាហារពេលព្រឹក
“ស្នាមអី?” ជីមីន សួរទាំងភ័យនិងមិនដឹងខ្យល់អី មុខរបស់គេមិនអាចមានស្នាមបានទេ ជាតារាលំដាប់ប្រទេសមានស្នាមលើមុខម៉េចនឹងសមទៅ
“ស្នាមថើប សឺត..” និយាយលឿនធ្វើលឿន គេលោហក់ទៅឆ្មក់ស្នាមថើបលើថ្ពាក់ប៉ោងៗរួចក៏ប្រញាប់ប្រញាល់ងើបអង្គុយទាញភួយចេញមុននឹងចុះពីលើគ្រែ ខ្លាចថាមាឌតូចនឹងចាប់វាយ
“កំហូចមែនឯងនេះ..” ជីមីន ក្រោកអង្គុយ សម្លក់រាងសង្ហា ទាំងដែលមុខក្រហមព្រឿងៗទាំងព្រលឹម កាលពីមុន ជុងហ្គុក ថើបមិនសូវអៀនដូចពេលនេះទេ ប៉ុន្តែចាប់តាំងពី ជុងហ្គុក ពេញកំលោះពេញរូបពេញរាងមាឌតូចក៏ចាប់ផ្តើមមានអារម្មណ៍ថាអៀន ទើបមិនចង់ឱ្យរាងសង្ហាចាប់ថើប
“ឱ្យស្មើភាពថើបវិញមក ជុង..មិនថាអីទេ” ខណៈដែលមាឌតូចមិនយកទោសពៃរ៍ទើបរាងសង្ហាក្លាហានដើរទៅអង្គុយលើគ្រែក្បែរមាឌតូចមុននឹងលូនខ្លួនលូកទៅឱបចង្កេះយ៉ាងព្រហើន
“ខ្ជិលថើបណាស់ ថ្ពាល់អត់ក្រអូបផង” បបូរមាត់ពណ៌ផ្កាឈូកស្រាលពោលតិចៗចេញជាមាត់ស្រួចគួរឱ្យចង់លេបត្របាក់ ខណៈដែលម្រាមដៃតូចស្រឡូនអង្អែលថើៗលើសរសៃសក់ទន់រលោងរបស់រាងសង្ហាយ៉ាងស្និទ្ធស្នាលបំផុត ដែលឫកពាបែបនេះហើយធ្វើឱ្យ ជុងហ្គុក កាន់តែមានសេចក្ដីសុខជាពន់ពេក ទើបផ្តេកក្បាលគេងលើភ្លៅមាឌតូច ងើយសម្លឹងមើលមុខមាឌតូច ដោយប្រើក្រសែភ្នែកភ្លឹះៗទាំងមិននិយាយអ្វីមួយម៉ាត់សោះ
“ហេតុអីចូលចិត្តសម្លឹងមុខយើងម្ល៉េះ?” ជីមីន ឱនមុខប្រសព្វភ្នែកជាមួយរាងសង្ហាដូចគ្នា ខណៈដែលម្រាមដៃក៏ត្រសុលចុះឡើងលើសរសៃសក់ទន់ល្មើយ
“បើមិនមើលមុខ ឱ្យមើលអី? មើលគូទ?”
ផូស!!!
និយាយឈ្លើយមិនទាន់ចប់មួយម៉ាត់ផងក៏ទទួលបានរង្វាន់ដែលជាស្នាដៃមាឌតូចមួយដៃចំថ្ងាស ខណៈនោះ ជុងហ្គុក បិទភ្នែក ធ្វើមុខកម្សត់ ចង់យំបន្តិចអីបន្តិច
“ឈឺហ្អាស៎..” ជុងហ្គុក បើកភ្នែកមកវិញ សម្លឹង ជីមីន ទាំងចង់ហូរទឹកភ្នែក លេងសើចបន្តិចបន្តួចសោះវាយគេរហូត
“ម៉ោះ!ថើបមួយខ្សឺតឱ្យបាត់ឈឺ.. សឺត..” ជីមីន ឈ្ងោកមុខទម្លាក់បបូរមាត់លើថ្ងាសរាងសង្ហាស្រាលៗដើម្បីលួងលោម មនុស្សដូច ជុងហ្គុក មិនចូលចិត្តគំរោះគំរើយនោះទេ ចូលចិត្តតែភាពផ្អែមល្ហែមនិងលួងលោមប៉ុណ្ណោះ បើហ៊ានតែបញ្ជោះ សម្តីខ្លាំង មិនលួង ជុងហ្គុក អត់ញ៉ាំបាយទេពេញមួយថ្ងៃហ្នឹង -,-
“ពេញចិត្តទេ?” ជីមីន ញញឹមផ្អែមលួងលោមក្មេងដែលពូកែខឹង ចិត្តច្រើន ចូលចិត្តធ្វើខ្លួនកម្សត់ៗ
“អត់! ថើបថ្ពាល់ទៀតមក” ជុងហ្គុក ធ្វើមុខក្រញូវ ព្រោះចង់ឱ្យមាឌតូចថើបថែមទៀត
“អូខេ! ថើបក៏ថើប” ជីមីន ខាំបបូរមាត់ក្រោមបន្តិចមុននឹងប្រើចិត្តក្លាហានឱនទៅថើបកូនចិញ្ចឹមដោយធ្វើឫកពាមិនអៀន តែក្នុងចិត្តអៀនសឹងតែស្លាប់ទៅហើយ។ បបូរមាត់តូចច្រមិចទម្លាក់យឺតៗទៅលើថ្ពាល់រាងសង្ហា ខណៈនោះភ្នែកមូលក្លំក៏បើកធំៗព្រោះនឹកស្មានមិនដល់ថា ជុងហ្គុក បែរមុខឱ្យមាត់ប៉ះចំមាត់នោះទេ ជីមីន បម្រុងនឹងងើបខ្លួនមកវិញ ប៉ុន្តែប្រអប់ដៃមាំចាប់សង្កត់កញ្ចឹងករបស់ខ្លួនជាប់ ខណៈនោះរាងសង្ហាងើបខ្លួនបន្តិច បឺតជញ្ជក់បបូរមាត់តូចត្រមិចដែលស្ងៀមមិនកក្រើក អណ្តាតរស់រវើកក្រលាស់រវិញរវៀញក្នុងក្រអូមមាត់ក្តៅគគុកដួសដងយកភាពផ្អែមល្ហែម ធ្វើចលនាយ៉ាងទាក់ទាញទើបធ្វើឱ្យមាឌតូចឈ្លក់វវង្វេងរហូតដល់បណ្តោយខ្លួនតាម ថែមទាំងថើបតបតទៀតផង
“អ្ហឹម..” សម្លេងក្រហឹមនៅដើមកទាំងសងខាងបញ្ជាក់ថាពិបាកដង្ហើម ប៉ុន្តែថើបមិនទាន់ឆ្អែតឆ្អន់ ជុងហ្គុក មិនបញ្ឈប់បរិយាកាសបែបនេះឱ្យបញ្ចប់ទៅងាយៗទេ បបូរមាត់របស់គេក៏ស្អិតជាប់ជាមួយបបូរមាត់ទន់រលោង ខណៈដែលបាតដៃមាំក្រាស់អង្អែលថើៗលើកញ្ចឹងកមាឌតូច បង្កើតបានជាបរិយាកាសស្រៀវស្រើបព្រឺដល់ឆ្អឹងខ្នង និង រោលរាលដល់ថ្នាក់ក្តៅស្លឹកត្រចៀក
រីង! រីង!
សម្លេងទូរស័ព្ទរោទ៍ធ្វើឱ្យដាច់ចង្វាក់ថើបដ៏រោលរាលរបស់ប៉ាកូនក្រៅខោទាំងពីរ ភ្លាមនោះ ជីមីន រុញស្មារាងក្រាស់ឱ្យចេញពីខ្លួន មុននឹងចុះចេញពីលើគ្រែដើរទៅយកទូរស័ព្ទដែលនៅលើតុក្បាលដំណេកទាំងមុខនៅក្តៅភាយៗ ជុងហ្គុក កំពុងតែពង្វក់ឱ្យឆ្គួតហើយខណៈនេះ
“អាឡូមីណា!” ជីមីន សម្រួលអារម្មណ៍ឱ្យនឹងធឹងមុននឹងចុចទទួលទូរស័ព្ទជំនួយការផ្ទាល់ខ្លួន
(ខ្ញុំអង្គុយចាំឯងក្នុងបន្ទប់ទទួលភ្ញៀវជាងកន្លះម៉ោងហើយ ពេលណាចុះមកក្រោម? ប្រយ័ត្នខកម៉ោងថតណា) ថ្ងៃនេះ ជីមីន មានថតស្ពតឱ្យឡានទំនើបហើយថែមទាំងថតសហការជាមួយអ្នកចម្រៀងក្នុងផលិតកម្មទៀតផង ទើប មីណា ដែលជាជំនួយការត្រូវចាត់ចែងនិងមកទទួលដល់ផ្ទះ
“អូខេ! ចុះទៅឥឡូវហើយ” បញ្ចប់ការសន្ទនា ជីមីន ក៏ចុចបិទទូរស័ព្ទ ខណៈនោះដៃកាន់ទូរស័ព្ទជាប់យ៉ាងណែន មុននឹងបិទភ្នែកភាវនាឱ្យងាកក្រោយ ជុងហ្គុក ដើរទៅណាបាត់ ព្រោះមិនចង់ប្រឈមមុខជាមួយ
“អ្នកណាតេរមក?” ជុងហ្គុក ធ្វើឫកពាជាម្ចាស់ជីវិតរបស់មាឌតូចតែម្តង គេមិនមែនសួរនាំបែបធម្មតាទេ បែបចាប់ជម្រិតមិនឱ្យបែរខ្លួនទៅណាតែម្តង ខណៈនេះគេកំពុងឈរពាំងផ្លូវនៅខាងមុខមាឌតូច
“យើងប្រញាប់ទៅធ្វើការ កុំសួរនាំច្រើនពេក” ជីមីន និយាយទាំងមិនហ៊ានសម្លឹងមុខរាងសង្ហា ខណៈដែលដៃរុញខ្លួនគេចេញពីផ្លូវរបស់ខ្លួនហើយដើរទៅមុខ
“សម្លឹងភ្នែកខ្ញុំ!” ជុងហ្គុក បែរខ្លួន ខណៈនោះប្រអប់ដៃមាំទាំចាប់ស្មាមាឌតូចជាប់ហើយប្រាប់ឱ្យសម្លឹងភ្នែកខ្លួន
“ស..សម្លឹងហើយ” ជីមីន សម្លឹងមុខរាងសង្ហាដោយក្រសែភ្នែកអៀននិងអាម៉ាស់បំផុត ព្រោះមិនគិតថានឹងថើបគ្នារោលរាលជាមួយកូនចិញ្ចឹមនោះទេ ប៉ុន្តែក៏ដំណើរការរួចទៅហើយ
“ជីមីន ខ្លាច?” ជុងហ្គុក មិនហ៊ានដកក្រសែភ្នែកចេញទៅណាឆ្ងាយទេ ព្រោះគេចង់ចាប់ពិរុទ្ធរបស់មាឌតូច
“ខ្លាចអី?” ជីមីន គ្រលៀសភ្នែកចេញទៅសម្លឹងអ្វីផ្សេង
“ខ្លាចខ្ញុំដឹងថា ជីមីន លួចស្រលាញ់ខ្ញុំ” ប្រអប់ដៃមាំទាំចាប់ទាញចង្ការមាឌតូចឱ្យបែរមករកខ្លួន ខណៈដែលខ្លួនញោចស្នាមញញឹមមានទំនុកចិត្តលើខ្លួនឯង
ផាច់!....
❥ជូប៊ីនシ

YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-